មូលហេតុស្លាប់ពិតរបស់តារាស្រីជើងចាស់ Kathy Chow ត្រូវបានទម្លាយ

ការស្លាប់របស់តារាស្រីជើងចាស់ Kathy Chow នៅតែជារឿងមួយដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនស្ដាយស្រណោះខ្លាំង។ ចំពោះមូលហេតុនៃការស្លាប់ពិតប្រាកដរបស់នាងនៅតែជាចម្ងល់របស់មហាជន។

តារាស្រី Kathy Chow ធ្លាប់បានបញ្ជាក់ខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus ជាជំងឺអូតូអ៊ីមម៉ូន ប្រភេទសើស្បែករ៉ាំរ៉ៃចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវផឹកថ្នាំឲ្យបានទៀងទាត់ ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត។ មូលហេតុនៃការរស្លាប់របស់នាងត្រូវបានគេសង្ស័យថា មកពីជំងឺមួយនេះ។

ទន្ទឹមនេះ បើតាមការបញ្ជាក់របស់បងស្រីរបស់​តួ​រឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” រូប​នេះ​បានឲ្យដឹងថាការស្លាប់របស់តារាស្រីរូបនេះ មិនមែនមកពីជំងឺ Lupus erythematosus​ ឡើយ។ តែរូបនាង​ស្លាប់បាត់បង់ជីវិត ដោយសារការគាំងបេះដូងភ្លាមៗ។ ការគាំងបេះដូងភ្លាមៗ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា គឺវាមានល្បឿនលឿនខ្លាំង មិនធ្វើឲ្យឈឺចាប់ឡើយ គឺស្លាប់ភ្លាមៗ។

ពិធីបុណ្យសពរបស់​ Kathy Chow ត្រូវបានធ្វើឡើងជាលក្ខណៈឯកជនដោយមានតែសាច់ញាតិ និងមិត្ដជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ ចំណែកធាតុរបស់តារាស្រីរូបនេះត្រូវបាន​យក​ត្រឡប់​មកហុងកុងវិញ ដែលជាទឹកដីកំណើតរបស់ខ្លួន។

ចំណែកសត្វចិញ្ចឹមជាទីស្រឡាញ់​ Kathy Chow ទាំងអស់ត្រូវបានមិត្ដភក្ដិជិតស្និទ្ធរបស់នាងទទួលយកចិញ្ចឹម និងថែរក្សានៅឯទីក្រុងប៉េកាំងប្រទេសចិន។ ចំណែក​ទ្រព្យសម្បត្ដិរបស់នាងទាំងអស់បូករួមទាំងផ្ទះវីឡាដែលមានសរុបប្រមាណជាង ៥០ លានដុល្លារអាមេរិក នឹងត្រូវប្រគល់ឲ្យម្ដាយរបស់នាងជាអ្នកមើលថែរក្សា។

គួរបញ្ជាក់ថា នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣  តារាស្រីហុងកុងជើងចាស់ Kathy Chow ត្រូវបានគេរាយការណ៍ថា បានទទួលមរណៈភាព ខណៈមូលហេតុការស្លាប់មិនត្រូវបានបញ្ជាក់ឡើយ។ ក្រោយមកក៏មានប្រភពជិតស្និទ្ធបង្ហើបថា រូបនាងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែត្រូវសង្គ្រោះនៅមន្ទីរពេទ្យ។ រហូតដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នាក់ងារតំណាងរបស់តារាស្រី Kathy Chow​ ក៏បានចេញប្រកាសពីដំណឹងមរណៈរបស់រូបនាង ដោយនាងបានលាចាកលោកនៅអាយុ ៥៧ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។