ជៀវៃ ស្លុតចិត្តក្រោយអង្គុយចាំរាប់ម៉ោងតែមិនឈ្នះពានរង្វាន់សូម្បីតែមួយ

កាលពីថ្មីៗ តារាស្រីតៃវ៉ាន់ជើងចាស់ Ruby Lin ឬគ្រប់គ្នាស្គាល់ថា ជៀវៃ បានចូលរួមកម្មវិធី Golden Bell Awards ដោយបង្អួតសម្រស់ជាមួយរ៉ូបរាត្រីពណ៌ផ្ទៃមេឃចាស់យ៉ាងស្រស់ស្អាតធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។

ក្នុងកម្មវិធីទទួលពានរង្វាន់នោះដែរ ជៀវៃ និងរឿងភាគ “Light The Night” ដែលនាងចូលរួមផលិតត្រូវបានដាក់ឈរឈ្មោះយកពានរង្វាន់រហូតដល់ទៅ ១១ ឯណោះ។ ជាក់ស្ដែង គ្រប់ៗគ្នាសុទ្ធតែរំពឹងទុកថា ជៀវៃ និងក្រុមការងារនឹងប្រមូលពានរង្វាន់ទៅផ្ទះអស់ជាមិនខាន។ តែជាលទ្ធផលធ្វើឱ្យគ្រប់គ្នាភាំងស្មារតីនោះអង្គុយរាប់ម៉ោងរូបនាង និងក្រុមការងារមិនបានឈ្នះពានរង្វាន់អ្វីទាល់តែសោះ។

ក្រោយពីកម្មវិធីទទួលរង្វាន់បានបញ្ចប់រូបនាងក៏បានទម្លាយពីអារម្មណ៍ពិតប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ រូបនាងពិតជាភ្ញាក់ផ្អើល ស្លុតចិត្ត និងខកចិត្តខ្លាំងផងដែរព្រោះជាលទ្ធផលរឿងភាគដែលរូបនាងចូលរួមផលិតបែរជាមិនបានទទួលពានរង្វាន់សូម្បីតែមួយ។

នាងបន្ដថា៖ ខ្លួនពិតជាមានអារម្មណ៍ច្របូកច្របល់ រឿងនេះទទួលបានការគាំទ្រខ្លាំងណាស់ដែរ និងត្រូវគេសរសើរធ្វើបានល្អ។ តើមូលហេតុអ្វីទៅទើបមិនបានជាប់ពាន ឬមួយក៏វាមិនទាន់ល្អគ្រប់គ្រាន់នៅ ឡើយ?

នាងបន្ថែមថា៖ នាងទទួលស្គាល់ថាខ្លួនមិនមានបទពិសោធន៍ច្រើនខ្លាំងឡើយក្នុងការធ្វើជាផលិតកររឿងភាគ ប៉ុន្ដែនេះជាលើកទីមួយហើយដែលរូបនាងដើរចេញពីកម្មវិធីទទួលពានរង្វាន់ និងមិនបានឈ្នះពានអ្វីសោះ។ នាងថែមទាំងលើកឡើងថា នាង និងក្រុមការងារពិតជាគ្មានសំណាងមែន។

អ្វីដែលធ្វើឱ្យតារាស្រីវ័យ ៤៦ ឆ្នាំនេះកាន់តែមានអារម្មណ៍ខុសឆ្គង និងពិបាកចិត្តខ្លាំងគឺគ្រប់គ្នាព្រមទាំងគ្រួសារនាងសុទ្ធតែរំពឹងខ្ពស់ថានឹងឈ្នះពានរង្វាន់ណាមួយជាមិនខាន។ លើសពីនេះ ថែមទាំងត្រៀមខ្លួនជប់លៀងអបអរទៀតផង នាងពិតជាសុំទោសមែនទែន។

តែយ៉ាងណាមិញ រូបនាងក៏មានអារម្មណ៍ធូរស្រាលក្នុងចិត្តដែលបាននិយាយពាក្យពេចន៍ទាំងអស់នេះចេញមកជាសាធារណៈ នាងមិនខ្លាចគ្រប់គ្នាសើចយំនោះទេគ្រាន់តែចង់បញ្ជាក់ប្រាប់ថា រូបនាង និងក្រុមការងារពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាព។ មួយវិញទៀត ស្វាមីរបស់នាងលោក Wallace Huo ក៏បាននិយាយលើកទឹកចិត្តរូបនាងដែរ ទើបធ្វើឱ្យនាងមិនសូវគិតច្រើនទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​