ខេត្តមួយ ជិតបង្កើយភ្នំពេញជិះមួយវឹងដល់ នឹងរៀបចំពិធីប្រណាំងទូកយ៉ាងគគ្រឹកគគ្រេង ២ថ្ងៃជាប់គ្នា

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រកាស​ផ្អាក​ការ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្នាក់​ជាតិ​ឆ្នាំ២០២២​នេះ​មួយ​ឆ្នាំ​ទៀត​ក្រោយ​ពី​ផ្អាក​តាំង​ពី​ឆ្នាំ២០២០មក​ ប៉ុន្តែ​ពិធី​ទាំង​នេះ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​តាម​បណ្ដាល​ខេត្ត​។ តួ​យ៉ាង​ដូច​ជា​ខេត្ត​ឧត្តរមានជ័យ​ដែល​ទើប​បញ្ចប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ ៣ម៉ឺននាក់់​នេះ​បើ​យោង​ទៅ​តាម​លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ។

យ៉ាង​ណា​មិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៥ ខែ​តុលា ឆ្នាំ២០២២​នេះ​ខេត្ត​ដែល​កៀក​ទៅ​នឹង​រាជ​ធានី​ភ្នំពេញ គឺ​ខេត្ត​កំពង់ស្ពឺ​ ក៏​បាន​ប្រកាស​រៀប​ចំ​ពិធី​បុណ្យអុំទូក អកអំបុក បណ្ដែត​ប្រទីប សំពះព្រះខែ ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី ០៧-០៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុង​នោះ​ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀប​ចំ​ពិធី​ប្រណាំង​ទូក ឆ្នាំ២០២២ នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោក​អភិបាល​ក្រុង ស្រុក លោក លោកស្រី ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ជំនាញ​ពាក់ព័ន្ធ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​អគារ(ខ) ។

ក្រៅ​ពី​អុំទូក​ក៏​មាន​ការ​សម្ដែង​សិល្បៈ ទស្សនីយភាព ផ្សេងៗ ព្រម​ទាំង​មាន​ការ​បាញ់​កាំជ្រួច នា​ពេល​រាត្រី​ផង​ដែរ​។ គួរ​បញ្ជាក់​ថា​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​០២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ ១៤កើត និង​ថ្ងៃ​អង្គារ ១៥កើត ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧-០៨ ខែ​វិច្ឆិកា ឆ្នាំ២០២២។

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ បងប្អូន​ដែល​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ និង​បណ្ដាល​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ស្ពឺ​អាច​ទៅ​កម្សាន្ត​បាន​យ៉ាង​ងាយ​ ក៏​ដូចជា​អាច​រំលឹក​នូវ​អារម្មណ៍​ត្រេកអរ​សប្បាយ​រីករាយ​នៃ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​ឡើង​វិញ​ ក្រោយ​ខកខាន​ប្រារព្ធ និង​ចូលរួម​​អស់​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីត១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ