ដាំ សុភក្រ្ត័ស៊ីនឌី ជាស្រី្តខ្មែរដំបូងបង្អស់ចូលប្រកួតកម្មវិធី Miss Glamour Look International

តារាសម្តែងសម្បុរស្រអែមស្រស់ ដាំ សុភក្រ្ត័ស៊ីនឌី ទើបត្រូវក្រុមហ៊ុន CIM ប្រកាសជ្រើសរើសជា Miss Glamour Look Cambodia 2022 ត្រៀមតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Glamour Look International 2022 នៅប្រទេសហ្វីលីពីន នៅអំឡុងខែវិច្ឆិកាខាងមុខនេះ។ 

តាម​ដឹងមក ស៊ីនឌី ជាស្រ្តីខ្មែរដំបូងគេបង្អស់​ចូលរួមប្រកួតក្នុងកម្មវិធីនេះ ព្រោះនេះជាលើកទី១ដែលកម្ពុជាមានបេក្ខភាពបញ្ជូនទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Glamour Look International។

ប្រាប់ឱ្យ AMS ដឹង ដាំ សុភក្រ្ត័ស៊ីនឌី ថា កម្មវិធី Miss Glamour Look International ផ្តោតខ្លាំងលើស្រ្តី ស្រី្តដែលស្រលាញ់ខ្លួនឯង ស្រ្តីដែលមានភាពម្ចាស់ការលើខ្លួនឯង មានឯករាជ្យភាព និងចេះផ្តល់តម្លៃឱ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន។ បន្ថែមពីលើនោះក៏មានពាក់ព័ន្ធការការពារបរិស្ថាន និងសកម្មភាពមនុស្សធម៌ផងដែរ។

បវរកញ្ញារូប​នេះ រំភើបខ្លាំងណាស់ដែលក្រុមហ៊ុនទុកចិត្តលើរូបនាង ហើយសម្រេចជ្រើសរើសនាងជាស្រ្តីខ្មែរទី១ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីខាងលើ​។ កញ្ញាប្តេជ្ញាខិតខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុតក្នុងការប្រកួត ដោយនឹងនាំយកភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញឱ្យពិភពលោកបានឃើញ តាមរយៈវេទិកាអន្តរជាតិមួយនេះ ដែលក្នុងនោះមិនមែនត្រឹមវប្បធម៌ និងអរិយធម៌ដ៏ផូផង់របស់ខ្មែរយើងប៉ុណ្ណោះទេ ប៉ុន្តែនាងនឹងនាំយកភាពស្រស់ស្អាត ភាពក្លាហានរបស់ស្រ្តីកម្ពុជាទៅឱ្យពិភពលោកបានឃើញ។

ដាំ សុភក្រ្ត័ស៊ីនឌី មានភាពជឿជាក់ខ្ពស់លើខ្លួនឯងក្នុងការចូលរួមប្រកួតកម្មវិធីនេះ ព្រោះតែនាងភាពក្លាហាន និងមានឆន្ទៈមុះមុត ជាចំណុចឆ្នើម គួបផ្សំការត្រៀមខ្លួនផ្សេងៗ និងបទពិសោធន៍ពីការប្រកួតកាលពេលកន្លងទៅ ធ្វើឱ្យនាងកាន់តែក្លាហានមិនញញើតក្នុងការចូលរួមប្រកួតកម្មវិធីអន្តរជាតិមួយនេះឡើយ ផ្ទុយទៅវិញគឺនាងត្រៀមជាស្រេចក្នុងការបង្ហាញឱ្យពិភពលោកឃើញថា ស្រី្តកម្ពុជាមានភាពក្លាហានមិនចាញ់ជាតិសាសន៍ដ៏ទៃ។ នាងប្តេជ្ញានឹងប្រើសំឡេងដ៏មានឥទ្ធិពលមួយនេះប្រាប់ទៅអ្នកគ្រប់គ្នា ពិសេសគឺស្រ្តី ឱ្យចេះស្រលាញ់ខ្លួនឯងច្រើនៗ ចាប់យកការសិក្សាជាគោល ដើម្បីជៀសផុតពីការកើតជំងឺផ្លូវចិត្ត និងសម្ពាធទាំងឡាយ។

គួររំឮកផងដែរថា មុនត្រូវជ្រើសជា Miss Glamour Look Cambodia 2022  ដាំ សុភក្រ្ត័ស៊ីនឌី ជា Miss Earth Cambodia 2021 តែដោយសារវិបត្តិកូវីដ-១៩ កម្មវិធី Miss Earth 2021 ត្រូវប្រារព្ធឡើងតាមប្រព័ន្ធឌីជីថលអនឡាញជំនួសវិញ។ ក្រៅពីងារជាបវរកញ្ញា ក្នុងវិស័យ Beauty Pageant ស៊ីនឌី ជាតារាសម្តែង និងជាពិធីការិនីម្នាក់ដ៏មានទេពកោសល្យ ជារឿយៗនាងតែងលេចមុខជាពិធីការិនីតាមកកម្មវិធីតូចធំដែលគេអញ្ញើញ។

ដាំ សុភក្រ្ត័ស៊ីនឌី នឹងហោះចេញពីកម្ពុជាទៅនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ដើម្បីចូលរួមកម្មវិធី Miss Glamour Look International 2022 ដែលនឹងប្រារព្ធធ្វើឡើងរយៈពេល១ សប្តាហ៍ ចាប់ពីថ្ងៃ​២១ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន។ ដោយសារកម្មវិធីនេះជាកម្មវិធីថ្មីសន្លាងដែលកម្ពុជាពុំធ្លាប់ចូលរួមប្រកួតពីមុនមក ដូច្នេះ Miss Glamour Look Cambodia 2022 សូមឱ្យពុកម៉ែបងប្អូនប្រជាជនកម្ពុជាតាមដានសកម្មភាព និងគាំទ្រនាងឱ្យពេញទំហឹង ដើម្បីជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រូបនាងជាបេក្ខភាពតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ