កំពូល​តារា​ភាពយន្ត​ជើង​ចាស់ ៣ រូប មក​ប៉ះ​គ្នា​ក្នុង​ភាព​យន្ត​បុរាណ​ដ៏​ធំ​របស់​ហង្ស​មាស

ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង «អប្សរា​មហា​អង្គរ» ជា​ខ្សែ​ភាព​យន្ត​និយាយ​​ពី​សម័យ​កាល​ដ៏​រុង​រឿង​នៃ​ចក្រភព​ខ្មែរ ដែល​​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ឈ្មោះ ​ឯក​ឧត្ដម ហ្វៃ សំអាង កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ភាព​យន្ត​ទាំង​អស់​នៅ​កម្ពុជា​ តាម​រយៈ​ការ​ជ្រើស​រើស​តួ​អង្គ​សម្ដែង​សុទ្ធ​តែ​ជា​បវរកញ្ញា​របស់​កម្ពុជា​មក​ក្នុង​ខ្សែ​ភាព​​មួយ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៣ តុលា​ ២០២២ នេះ​ ឯក​ឧត្ដម ហ្វៃ សំអាង ក៏​បាន​បង្ហាញ​កំពូល​តារា​ភាពយន្ត​ជើង​ចាស់ ៣ រូប​ទៀត​ដែល​ត្រូវ​សម្ដែង​ក្នុង​រឿង​នេះ។

យោង​តាម​ខ្លឹមសារ​នៃ​សារ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដឹកនាំ​រឿង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ Super stars លោក​ ទេព​ រិនដារ៉ូ​ និង​លោក​ស្រី​ អម្ពរទេវី​ ​ជា​ដៃ​គូ​សម្ដែង​ចាស់​ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​ការ​សម្ដែង​យ៉ាង​យូរ​ ត្រូវ​បាន​ចាប់​ឲ្យ​ចរ​ចួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ ព្រម​ជា​មួយ​តារា​សម្តែង​ជើង​ចាស់​ម្នាក់​ទៀត​គឺ លី​ ម៉ារីណា ដោយ​អម​មក​ជា​មួយ​ឈុត​ឆាក​ស្នេហា​ ផ្អែមល្ហែម​ ល្វីង​ជូរចត់​ ​មាន​គ្រប់​រសជាតិ​ដើម្បី​ផ្ដាំ​ចាស់​នៅ​លើ​មាគ៌ា​សិល្ប:​ភាព​យន្ត​នេះ។

ក្នុង​​សារ​​ដដែល​នេះ ឧត្ដម ហ្វៃ សំអាង ក៏​បាន​បញ្ជាក់​ពី​តួអង្គ​ដែល​តារា​សម្ដែង​ជើង​ចាស់​ទាំង​ ៣​រូប​ត្រូវ​ដើរ​តួ និង​បង្ហើប​សាច់​រឿង​ខ្លះ​ៗ​ថា “អម្ពរ​ទេវី​ ជា​តួអង្គ​ព្រះនាម​ អ្នក​អង្គ​ម្ចាស់​ស្ត្រី​ កាមល​ ជា​រាជ​នាដកា​អប្សរា​ ជា​រាជ​គ្រូ​បង្ហាត់​បង្ហាញ​ព្រះ​កេរមរតក​ដ៏​មហា​អស្ចារ្យ​របស់​ជាតិ​ខ្មែរ​។ ទេព​ រិនដារ៉ូ​ ជា​តួ​អង្គ​បណ្ឌិត​អក្សរសាស្ត្រ​ ឈ្មោះ​ ខីណាព្រាហ្ម​ណ៍​។ រាជនាដកា​អប្សរា​ លង់​ព្រះហឫទ័យ:​ស្នេហ៍​ស្និទ្ធ​បណ្ឌិត​អក្សរ​សាស្ត្រ​ នៅ​រៀងរាល់​យប់​ថ្ងៃ​១៥កើត​ខែ​ពេញ​បូរណ៍មី​ អ្នក​អង្គ​ម្ចាស់​ស្ត្រី​ កាមល​តែងតែ​យាង​មក​ទ្រង់​ព្រះ​សណ្ដាប់​រឿង​និទាន​បេះដូង​របស់​បណ្ឌិត​ ខីណាព្រាហ្ម​ណ៍​ ធ្វើ​ឲ្យ​នាង​ បារមី​ ដែល​ជា​នាដ​កាប្សរា​ដែរ​ មាន​ចិត្ត​ច្រណែន​ និន្ទា​ឈ្នានីស​ព្រោះ​តែ​បេះដូង​របស់​នាង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ស្នេហ៍​របស់​បណ្ឌិត​អក្សរ​សាស្ត្រ​នោះ​ដោយ​ដក​មិន​រួច។

សង្គ្រាម​បេះដូង​ក៏​បាន​ផ្ទុះ​ឡើង​ពេញ​ផ្ទៃ​រឿង​ ទាំង​មូល​។ តួ​អង្គ​នាង​បារមី​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​តារា​សម្ដែង​ លី​ ម៉ារី​ណា​ជា​អ្នក​គ្រង​ តែ​មក​លើក​នេះ​ត្រូវ​អ្នក​ដឹក​នាំ​សម្ដែង​ផ្លាស់ប្ដូរ​រសជាតិ​​សម្ដែង​របស់​គាត់​ដែល​​បងប្អូន​មិនធ្លាប់​បាន​ឃើញ​គាត់​សម្ដែង​បែប​នេះ​ពី​មុន​មក​ទេ​ រង់ចាំ​តាមដាន​តារា​ទាំង​បី​ដួង​នៅ​លើ​ថ្នាល​ស្នេហា​ត្រីកោណ​ លោក​អ្នក​នឹង​មាន​អារម្មណ៍​ ស្រលាញ់​ ស្អប់​ ខ្នាញ់​ ខឹង​ លន្លង់លន្លោច​ទៅ​តាម​ផ្ទៃ​រឿង​។”

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​ ដែល​​ជា​វណ្ណកម្ម​ថ្មី​នេះ និពន្ធ​​ដោយ​​លោក យូ សុភា និង​ឯកឧត្តម ហ្វៃ សំអាង ផ្ទាល់ ហើយ​បច្ចុប្បន្ន​នេះ​​កំពុង​សម្រិតសម្រាំង​តួ​សម្ដែង​ និង​គ្រោង​ថត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម