ផ្អើលអស់អ្នកគាំទ្រ! ក្រុមចម្រៀងបុរស K-POP Omega X ត្រូវ CEO ខ្លួនធ្វើបាបជេរពេញៗមាត់

ថ្មីៗនេះ ក្រុមចម្រៀងបុរសខេប៉ុប Omega X បានធ្វើឱ្យអ្នកគាំទ្រខេប៉ុបជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំងក្រោយ CEO ស្រីរបស់ពួកគេបានធ្វើបាប និងជេរប្រទេចនៅទីសាធារណៈ ខណៈក្រុមអ្នកគាំទ្រជាច្រើនបានសុំជំនួយពីមហាជន និងក្រុមប៉ូលីសឱ្យជួយពួកការពារសមាជិកក្រុមទាំងអស់ពី CEO កំណាចនេះផងដែរ។ បើយោងទៅតាមរបាយការណ៍របស់ទូរទស្សន៍ SBS។

មែនទែនទៅ រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ ក្រោយក្រុមចម្រៀងបុរស Omega X បានបញ្ចប់ការប្រគំតន្ដ្រីរបស់ខ្លួននៅទីក្រុង Los Angeles។ ប៉ុន្ដែវីដេអូភស្ដុតាងទាំងអស់ទើបត្រូវខាង SBS ទម្លាយចេញជាសាធារណៈកាលពីយប់មិញថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២។

បន្ទាប់ពីបញ្ចប់ការប្រគំតន្ដ្រី CEO របស់ក្រុម Omega X ក៏បានស្រែកឆោឡោ និងជេរប្រទេចសមាជិកគ្រប់គ្នាដែលមានវត្ដមាននៅទីនោះ ថែមទាំងប្រើពាក្យសម្ដីមិនសមរម្យដោយលើកឡើងថា ពួកគេមិនសមជាតារា និងមិនសមមានអ្នកគាំទ្រឡើយ។ បើទោះជាសមាជិកម្នាក់ក្នុងចំណោមនោះឈឺ និងប៊ិះសន្លប់ក៏រូបនាងនៅតែស្ដីបន្ទោស និងជេរឱ្យក្រោកឡើងថែមទៀត។

លើសពីនេះ CEO របស់ពួកគេបន្ដជេរ និងស្រែកខ្លាំងៗ រហូតដល់សណ្ឋាគារស្នាក់នៅទៀត។ បើតាមសម្ដីអ្នកធ្វើការនៅទីនោះរូបនាងបានបង្ហាញកាយវិការច្រងេងច្រងាង និងថែមទាំងរុញសមាជិកឱ្យដួលបោកនៅនឹងដីថែមទៀត។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែក្ដៅក្រហាយនោះគឺ CEO និងក្រុមការងារបានផ្អាកជើងហោះហើររបស់សមាជិកទាំងអស់មិនឱ្យមកប្រទេសកូរ៉េវិញ។ ដូច្នេះសមាជិកក្រុមត្រូវចេញប្រាក់ថ្លៃសំបុត្រយន្ដហោះខ្លួនឯងពីទីក្រុង Los Angeles មកកាន់ Seoul ប្រមាណជិត ៧០០ ដុល្លារអាមេរិកក្នុងម្នាក់។

បន្ទាប់ពីត្រូវគេរិះគន់ពេញប្រទេស CEO រូបនេះបានចេញមកនិយាយថា រូបនាងមិនបានធ្វើបាបសមាជិកក្រុម Omega X ទេ ព្រោះនាងក៏ឈឺហើយសន្លប់ដូចគ្នានាពេលនោះ។ បើតាមក្រុមអ្នកគាំទ្រនេះមិនមែនជាលើកទី ១ ទេដែលសមាជិកធ្លាប់ត្រូវ CEO ខ្លួនធ្វើបាប ពួកគេតែងត្រូវគេស្ដីបន្ទោសជារឿយៗ និងបង្ខំឱ្យធ្វើរឿងផ្សេងៗផងដែរ។

មកដល់ឥឡូវរឿងមួយនេះនៅតែជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម ខណៈមានមនុស្សជាច្រើនស្នើសុំឱ្យមានក្រុមប៉ូលីសចុះទៅស៊ើបអង្កេតផងដែរ ដោយសារតែសមាជិកក្រុមសុទ្ធតែនៅក្មេងៗ ខ្លាំង មានអាយុ ២០ ឆ្នាំស្ដើងប៉ុណ្ណោះពួកគេមិនគួរជួបរឿងអាក្រក់ដូច្នេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ