២យ៉ាង ធ្វើឱ្យកំពូលតារាសម្តែងជើងចាស់ អម្ពរ ទេវី ពុះជ្រៀកពេលវេលាហោះមកខ្មែរថតរឿង «អប្សរា​មហាអង្គរ»​

មហាជនកាន់តែជំនឿចិត្តថា ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង «​អប្សរា​មហាអង្គរ»​ ដែល​ផលិត​ដោយ​ផលិតកម្ម​ ហង្សមាស​ ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង អ្នកដឹកនាំរឿងជើងចាស់ពោរពេញដោយបទពិសោធន៍ នឹងកាន់តែល្អមើល ហើយជក់ចិត្តដិតអារម្មណ៍ បន្ទាប់ពីបានឃើញតួអង្គសម្តែងក្នុងរឿងនេះ ដែលលោកបើកបង្ហាញម្តងម្នាក់ៗ។

តួយ៉ាង ប៉ុន្មានថ្ងៃមុននេះ អ្នកដឹកនាំរឿងជើងចាស់នេះ បានបើកបង្ហាញសមាសភាពបវរកញ្ញា ៥រូបដែលត្រូវសម្តែងក្នុងរឿងខ្នាតធំនេះ ដោយអ្នកទាំង៥ មិនត្រឹមតែមានរូបសម្រស់ស្រស់សោភា និងមានសមត្ថភាពទេពកោល្យការសម្តែងប៉ុណ្ណោះ ថែមទាំងមានបទពិសោធន៍ការសម្តែងរៀងៗខ្លួនថែមទៀតផង រហូតអ្នកគាំទ្រពោលថាចង់មើលរឿងនេះឆាប់ៗ។

តាមការសន្យាជាមួយអ្នកគាំទ្រ ថ្ងៃនេះ លោក ហ្វៃ សំអាង បានបើកបង្ហាញតួអង្គសំខាន់ៗ៣នាក់ទៀតដែលនឹងរួមសម្តែងក្នុងរឿងនេះ រួមមាន តារាសម្តែងសាច់សខ្ចី លី ម៉ារីណា តារាភាពយន្តចាស់វស្សា លោក ទេព រិនដារ៉ូ និងតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សឆ្នាំ ៨០ និង៩០ អ្នកស្រី អម្ពរ ទេវី។

ដោយក្នុងនោះ តារាសម្តែងឆ្នើម អម្ពរ ទេវី និងដៃគូចាស់លោក ទេព រិន្ទដារ៉ូ នឹងត្រូវសម្តែងប៉ះគ្នាម្តងទៀត ដោយ​អមមកជាមួយឈុតឆាកស្នេហា​ ផ្អែមល្ហែម​ ល្វីង​ជូរចត់​ និយាយ​រួម​ទៅ​គឺ​មាន​គ្រប់​រសជាតិ​ដើម្បី​ផ្តាំចាស់​នៅលើ​មាគ៌ាសិល្ប:ភាពយន្តនេះ។ យោងតាមការប្រកាសរបស់ លោក ហ្វៃ សំអាង អ្នកស្រី អម្ពរ ទេវី​ ត្រូវសម្តែងជា​តួអង្គ​ ព្រះនាម​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​ ជារាជ​នាដកាអប្សរា​ ជា​រាជគ្រូបង្ហាត់បង្ហា​ញព្រះ​កេរមរតក​ដ៏​មហា​អស្ចារ្យ​របស់​ជាតិ​ខ្មែរ​។ ចំណែក លោក ទេព​ រិនដារ៉ូ​ ជា​តួអង្គបណ្ឌិតអក្សរសាស្ត្រ​ ឈ្មោះ​ ខីណាព្រាហ្ម​ណ៍​។ 

រាជនាដកាអប្សរា​ លង់ព្រះហឫទ័យស្នេហ៍​ស្និទ្ធ​បណ្ឌិត​អក្សរ​សាស្ត្រ​ នៅ​រៀងរាល់​យប់​ថ្ងៃ​១៥កើត​ខែ​ពេញ​បូរណ៍មី​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​តែងតែ​យាងមក​ទ្រង់​ព្រះ​សណ្តាប់​រឿងនិទានបេះដូងរបស់​បណ្ឌិត​ ខីណាព្រាហ្ម​ណ៍​ ធ្វើ​ឲ្យ​នាង​ បារមី​ ដែល​ជា​នាដកាប្សរា​ដែល​ មាន​ចិត្ត​ច្រណែន​ និន្ទា​ឈ្នានីស​ព្រោះ​តែ​បេះដូង​របស់​នាង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ស្នេហ៍​របស់​បណ្ឌិត​អក្សរ​សាស្ត្រ​នោះដោយដកមិនរួច។ សង្គ្រាម​បេះដូង​ក៏​បាន​ផ្ទុះ​ឡើងពេញផ្ទៃរឿង​ ទាំង​មូល​។ តួ​អង្គ ​នាងបារមី ត្រូវបានធ្លាក់ទៅលើតារាសម្តែង​ លី​ ម៉ារីណា​ជា​អ្នក​គ្រង​ តែមកលើកនេះត្រូវ​អ្នក​ដឹក​នាំ​សម្ដែង​ផ្លាស់ប្ដូរ​រសជាតិ​​សម្តែង​របស់​គាត់​ដែល​​បងប្អូន​មិនធ្លាប់​បាន​ឃើញ​គាត់​សម្ដែង​បែបនេះពី​មុន​មក​ទេ​។ រង់ចាំ​តាមដាន​តារា​ទាំង​បី​ដួងនៅលើថ្នាល​ស្នេហា​ត្រីកោណ​ លោក​អ្នក​នឹង​មាន​អារម្មណ៍​ ស្រលាញ់​ ស្អប់​ ក្នាញ់​ ខឹង​ លន្លង់លន្លោច​ទៅ​តាម​ផ្ទៃ​រឿង​។

បន្ទាប់ឃើញការប្រកាសនេះ តារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សឆ្នាំ ៨០ និង៩០ ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តនៅពេលដែលឃើញបង​ប្អូន​នៅតែ​ស្រឡាញ់​គាំទ្រ​ការ​សម្ដែង​របស់​ខ្លួន​​ និងដៃគូលោក ទេព​ រិនដារ៉ូ​។ 

ថ្វី​ត្បិត​តែជាប់រវល់ការងារផ្ទាល់ខ្លួន​ រវល់ជាមួយក្រុមគ្រួសារនៅសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ​ ក៏អ្នក​នាងត្រូវ​ពុះជ្រៀកពេលវេលាហោះមកថតរឿងនេះនៅស្រុកខ្មែរ​ បន្ទាប់​ពី​លោក ហ្វៃ​ សំអាង​ ទូរសព្ទ័​រៀប​រាប់​ពី​សាច់​រឿង​ និង​តួអង្គ​ដែល​នាង​ខ្ញុំ​ត្រូវ​សម្ដែង។ ក្នុងនោះមាន ២ចំណុចធំៗ ធ្វើឱ្យអ្នកស្រីសុខចិត្តពុះជ្រែកពេលវេលាហោះមកខ្មែរ ដើម្បីថតរឿងនេះ៖ ទី១ ​គឺ​ស្រឡាញ់​សាច់​រឿង​ល្អ​ប្លែក​ មាន​ទាំង​អត្ថន័យ​ អត្ថរស​ បង្កប់រសជាតិនិយម​ , ទី២ ជាសម័យ​កាលបុរាណ​ ដែល​មិនធ្លាប់មានផលិតករណាផលិតឡើយ​។

នេះសរបញ្ជាក់ឱ្យឃើញថា មិនយូរទៀតនោះទេទស្សនិកជន នឹងបានទស្សនាស្នាដៃភាពយន្តថ្មីរបស់ កំពូលតារាសម្តែងជើងចាស់ អម្ពរ ទេវី បន្ទាប់ពីអ្នកស្រីដកខ្លួនពីវិស័យភាពយន្តខ្មែរ ហើយទៅរស់នៅជុំគ្រួសារនៅសហរដ្ឋអាមេរិក។

គួររំលឹកថា នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់ អ្នកស្រី អម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម។ កាលពីប៉ុន្មានឆ្នាំមុន អ្នកស្រីក៏បានហោះមកស្រុកខ្មែរ ដើម្បីថតរឿង «ទឹកចិត្តម្តាយសម័យថ្មី» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ អ្នកស្រី​ ពាន់ ភួងបុប្ផា ដែលរឿងនោះក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីទស្សនិកជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ