ក្ដៅគគុក! រិទ្ធី លំអរពេជ្រ ដាក់ផាំងៗលែងទុកមុខឱ្យស្របពេល​ The Rapper Cambodia រដូវកាលទី២ ប្រកាសមកដល់ភ្លាមៗ

បណ្ដា​ប្រិយ​មិត្ត​​អ្នក​គាំ​ទ្រ​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​កម្មវិធី​ The Rapper Cambodia ​​បាន​កំពុង​រំកិល​ខ្លួន​មក​បម្រើ​ចំណី​អារម្មណ៍​របស់​បង​ប្អូន​ជា​ថ្មី​ម្ដង​ទៀត ជា​​រដូវ​កាល​ទី​២​​​។​ ស្របជាមួយ​ការ​វិល​ត្រឡប់​​​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ស្ថាបនិក​វ័យ​ក្មេង ​រិទ្ធី​ លំអរ​ពេជ្រ​ ឆួល​ក្នុង​ចិត្ត​ រៀបរាប់​ពី​​អារម្មណ៍​របស់​ខ្លួន​គ្មានសល់នៅ​លើ​បណ្ដាញ​សង្គម​។

ថ្មី​ៗនេះ​នៅ​លើ​ផេក​ផ្លូវ​ការ​​​​កម្មវិធី​ The Rapper Cambodia​​ បាន​បង្ហោះ​ជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​បានដឹង​ពី​ការ​វិល​ត្រឡប់​​​មក​ជា​ថ្មី​នៃ​កម្មវិធី​លំដាប់​អន្តរជាតិមួយ​នេះ រដូវ​កាល​ទី​២​។​ ការ​ផ្ដល់​ជូន​ដំណឹង​​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ពិសេស​អ្នក​គាំទ្រ​វិស័យ​រ៉េប នៅ​កម្ពុជា​ក៏​ដូច​ជា​ក្រៅ​ស្រុក​ពុះ​កញ្ជ្រោល​ចាប់​អារម្មណ៍​ចង់​ចូល​រួម​ដាក់​ពាក្យ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​​ដែល​មាន​​ក្រុម​ការងារ​ជា​មនុស្ស​មាន​ទេពកោសល្យ​។

​​ស្រប​ជា​មួយ​ការ​វិល​ត្រឡប់​​ The Rapper Cambodia រដូវ​កាល​ទី​២ ស្រាប់​តែ ​រិទ្ធី ​លំអ​ពេជ្រ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​​​ និង​សហ​ស្ថាបនិក​ ភ្លើង​គប់​ បុណ្យ​ភូមិ​ ក៏​ដូច​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី ​The Rapper Cambodia ​ចេញ​មុខ​និយាយ​ផាំង​ៗ​ទាំង​​ហួស​ចិត្ត​ថា ​​«កាល​ពី​៨​ឆ្នាំ​មុន ​​​លួច​ចម្លងឈ្មោះ​កម្មវិធី​​ដាក់​ជា​របស់​ខ្លួន​ឯង​ ថែមទាំងផ្សព្វ​ផ្សាយ​ស្រា​បៀរ​នៅ​ក្នុង​ទី​វត្ត​អារាម​ ឥលូវ​លួច​ទៀត​ លើក​នេះ​ដាក់​ក្នុង​កម្មវិធី​ទូរទស្សន៍​តែ​ម្ដង​ ហេតុ​អ្វី​ក៏​មិន​មាន​ភាព​ខ្មាស​អៀន​បន្តិច​សោះ​ចឹង​?»​​​​ លំអរ​ពេជ្រ បាន​សង្កត់​ធ្ងន់​ថា​៖​ «​ខ្ញុំ​ពិត​ជា​ទ្រាំ​ទៀត​លេង​បាន​ហើយ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​មួយ​នេះ​លួច​ចម្លង​ស្នាដៃ​ស្រស់​ៗ​​ដោយ​គ្មាន​ភាព​ខ្មាស​អៀន​បែប​នេះ ​លួច​ទាំង​ឈ្មោះ​​កម្មវិធី​ លួច​ទាំង​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម ​សូម្បី​តែ​ការ​​រចនា​នៅ​លើ​ឡូហ្គូ​ និយាយ​ជា​រួម​គឺ​លួច​គ្រប់​យ៉ាង​តែ​ម្ដង​»។

នេះ​ជា​ការ​បង្ហាញ​ភាព​ហួស​ចិត្ត​របស់​អ្នក​គ្រប់​គ្រង​កម្មវិធី​វ័យ​ក្មេង​រូប​នេះ ​ខណៈ​កម្មវិធី​ដែល​ខ្លួន​រៀបចំឡើង​ត្រូវ​បាន​គេ​លួច​ចម្លង​ស្រស់​ៗ​ទៅដាក់​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ ដែលមិន​មែន​តែ​ម្ដង​នោះ​ទេ​ លួច​ច្រើន​ដង​ហើយ ​លួច​សព្វ​គ្រប់ ​អត់​ខ្មាស​សោះ​។​

​ស្រប​​ពេល​ជាមួយ​ការ​វិល​ត្រឡប់​នៃ​កម្មវិធី The Rapper Cambodia រដូវ​កាល​ទី​២​​​ ស្ថានីយ​ទូរទស្សន៍មួយ ​បាន​រៀប​ចំ​កម្មវិធី​ដែល​ស្រដៀង​និង​កម្មវិធី​ខាង​លើ​​នោះ​គឺ​កម្ម​វិធី​ប្រកួត​ការ ​Rape​ ដែល​មាន​ឈ្មោះ​ស្រដៀងគ្នាទៀត​។ គួរ​ឱ្យ​ដឹងដែរ​ថា កម្មវិធី The Rapper Cambodia ក្នុងរដូវកាលទី ១ ជាកម្មវិធីដែល​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ ក៏​ជា​កម្មវិធីដែល​ធ្វើឱ្យ​វិស័យ Rapper មាន​សន្ទុះឡើង​នៅ​ក្នុង​ស្រុក​ផង​ដែរ ​បើរំឭកពី Talent Coach នៅក្នុងកម្មវិធីលំដាប់ដ៏អស្ចារ្យមួយនេះ​សុទ្ធតែតារារ៉េបល្បីឈ្មោះដូចជា ​វណ្ណដា និង JUVIE LIN ជា producer ហើយ នរិទ្ធ, ខ្មែរ១ជីវិត, RUTHKO,, King Chi។ Can’t wait for The Rapper Cambodia Season 2 ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ