ស្អាតប៉ុណ្ណឹងហើយ រ៉េត សារីតា នៅហោះទៅទួរគីកែសម្ផស្សផ្នែកនេះទៀត

ថ្មី​ៗ​នេះ រ៉េត សារីតា Miss Universe Cambodia 2020 បាន​ហោះ​ទៅ​ប្រទេស​ទួរគី ដើម្បី​ជា​ការ​ដើរ​កម្សាន្តផង និង​ធ្វើ​រឿង​មួយ​ផ្សេង​ទៀត ឲ្យ​សម្រស់​រឹតតែ​ស្អាត​មួយ​កម្រិត​ទៀត។ តើ​​ស្អាត​លំដាប់​បវរកញ្ញា​កម្ពុជា​ហើយ​នោះ សារីតា នៅ​កែ​សម្រស់​ផ្នែក​ណា​បន្ថែម​ទៀត​នោះ យើង​នឹង​បង្ហាញ​ខាងក្រោម​នេះ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្នុង​វីដេអូ​របស់ សារីតា ដែល​កំពុង​នៅ​ប្រទេស​ទួរគី បាន​ឲ្យ​ដឹង​ថា នាង​បាន​ទៅ​ដាំ​សក់​បន្ថែម​ផ្នែក​ខាង​មុខ ដើម្បី​ឲ្យ​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត។ តារា​សម្ដែង និង​ជា​បវរកញ្ញា​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ជាង​ធ្វើ​សក់​ឲ្យ​នាងទាំងអស់ ​ពិតជា​ដឹង​ពី​ចំណុច​ខ្វះខាត​ផ្នែក​សក់​របស់​នាង​ច្បាស់។

រីតា ប្រាប់​ៗ​ច្បាស់​ៗថា​គោលបំណង​មក​ប្រទេស​ទួរគី ព្រោះ​ដើម្បី​ដាំ​សក់ (Hair Transplant) បើ​ទោះ​ជា​សក់​តាំង​ពី​កំណើត​ក្រាស់,វែង ស្អាត​ក៏​ពិត​មែន។ បវរកញ្ញា​ដែល​ទើប​ត្រូវ​បាន​គូស្នេហ៍​លុតជង្គង់​សុំ​រៀបការ​ថ្មី​ៗ​នេះ បង្ហើប​​ថា សក់​នាង​ផ្នែក​ខាង​ក្រោយ​ពិតជា​ក្រាស់​ខ្លាំង​មែនទែន ព្រម​ទាំង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ តែ​គួរឲ្យ​ស្ដាយ ​សក់​កំណើត​ផ្នែក​ខាង​មុខ​របស់​នាង​​មាន​សភាព​ស្ដើង​ខ្លាំង ហើយ​ស្រប​ពេល​នាង​ជា​មនុស្ស​ស្រលាញ់​ការ​ធ្វើ​សក់​ទៀត​នោះ ពេល​សក់​ខាង​មុខ​ស្ដើង​​មិន​សូវ​ជាទី​គាប់​ចិត្ត​សោះ។

កញ្ញា​បញ្ជាក់​ទៀត​ថា មកពី​នាង​ជា​មនុស្ស​មើល​ឃើញ​​វែង​ឆ្ងាយ ទើប​នាង​លះបង់​សក់​ផ្នែក​ក្រោយ (កោរ ស្រួល​ក្នុង​ការ​ដាំ​សក់​ខាងមុខ) រយៈពេល ៩ ខែ​ទៅ ១ ឆ្នាំ ដើម្បី​បាន​ស្អាត​មក​វិញ​ទាំង​ព្រម។ បងស្រី​របស់ ស្រីនាថ បន្ត​ទៀត​ថា នៅ​ពេល​ដែល​នាង​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​នោះ នាង​ក៏​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​តាម​អ្វី​ដែល​ខ្លួន​ស្រលាញ់ ដូច​ការ​ទៅ​ដាំ​សក់​នេះ​ឯង។

កញ្ញា រ៉េត សារីតា ឲ្យ​ដឹង​ថា ក្រោយ​វះកាត់​ដាំ​សក់​នោះ​ហើយ​បាន​មួយ​ថ្ងៃ នាង​ត្រូវ​ទៅ​លាង​ស្អាត​សក់​វិញ ហើយ​វា​មាន​អាការៈ​ឈឺ​ចុកចាប់ និងស្រគាល​ស្បែក​ក្បាល​បន្តិចបន្តួច។ ចំពោះ​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​វិញ រីតា មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *