ព្រោះហេតុផលនេះទើប រ៉ាប៊ី ព្រមបើកចិត្តទទួល Nick Taylor ជាគូស្នេហ៍

បង្ហាញ​មុខ​ក្នុង​កម្មវិធី TAKL SHOW មួយ​កាល​ពី​ពេល​ថ្មី​ៗ កន្លង​ទៅ​ ម្ចាស់​បទ​ «​មាន់​ស្រែ»​​ បាន​ទម្លាយ​ប្រាប់​ពី​ទំនាក់​ទំនង​រវាង​ខ្លួន​ និង​ Nick Taylor ដែល​ជា​កីឡា​បាល់​ទាត់​ខ្មែរដ៏​ល្បី​​ឈ្មោះទាំង​ក្នុង​ក្រុម​ជម្រើសជាតិ និង​លីក​។​

កន្លង​មក​ មហាជន​អ្នក​លេង​​បណ្ដាញ​សង្គម​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ខ្លះ​ៗ​​ហើយ​ពី​ទំនាក់ទំនង​តារា​ចម្រៀង​ស្រី ​​រ៉ា​ប៊ី ​និង​ Nick Taylor ​ហើយ​មក​ទល់​ពេល​នេះ ​អ្នក​ទាំង​ពីរ​ទាក់ទង​គ្នា​បាន​ជាង​ ១ ​ឆ្នាំ​​។​ ដោយ​ឡែក​ នា​ពេល​ថ្មី​ៗ​​ក្នុង​កម្មវិធី TAKL SHOW មួយ​ រ៉ា​ប៊ី បាន​ពោល​សរសើរ​ Nick Taylor ថា​ជា​មនុស្ស​ហ្មត់ចត់​ និង​មិន​ចេះ​រញ៉េរញ៉ៃ​ ថែម​ទាំង​ជា​ TYPE របស់​ខ្លួន​ទៀត​ផង​។

បន្ថែម​លើ​ការ​ពោល​សរសើរ​នេះ​ម្ចាស់​បទ «រាំ​ញ័រ» បាន​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​កំពុង​មើល​ចិត្ត​គ្នា។ រ៉ា​ប៊ី បាន​បន្ត​ពោល​សរសើរ Nick Taylor ថា Nick មាន​ស្ទីល៍​ញ៉ែ​ប្លែក​ខុស​ពី​បុរស​ខ្មែរ​មួយ​ចំនួន​ មួយ​ទៀត​លោកចូលចិត្ត​បង្ហាញ​ទង្វើ​ឱ្យ​ឃើញ​តែ​ម្ដង​ មិន​តែ​ប៉ុណ្ណោះ Nick គោរព​ និង​ឱ្យ​តម្លៃ​ខ្លួន​ខ្លាំង​ណាស់ ទង្វើ និង​សកម្មភាព​ទាំង​អស់នេះហើយដែល​​ធ្វើ​ឱ្យ រ៉ា​ប៊ី ព្រម​បើក​ចិត្ត​បេះដូង​ទទួល​យកកីឡាករ​ខ្មែរ-អាមេរិក​រូប​នោះ​ជា​គូ​ស្នេហ៍​។​​

ស្ថិត​ក្នុង​អំឡុង​ពេល​ទាក់ទង​គ្នា​ទាំង រ៉ា​ប៊ី និងកីឡាករលេខ ១១ របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង​ តែង​បង្ហាញ​ភាព​ផ្អែម​ល្ហែម​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មិន​មាន​ភាព​លាក់​បាំង​​​អ្វី​នោះ​ទេ​​ដែល​ទង្វើ​ និង​សកម្មភាព​ទាំង​នេះ​ដែរ​ធ្វើ​ហ្វេន​ៗ ពោល​សរសើរ​អ្នក​ទាំង​ពីរ​ជា​ខ្លាំង៕

ទស្សនាវីដេអូ ៖ https://www.facebook.com/3funchannelcambodia/videos/599869099208715

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់



Leave a Reply

Your email address will not be published.Required fields are marked *