មានចំណុចអស្ចារ្យបែបនេះទើប IU ត្រូវបាន Billboard ចាត់ថ្នាក់ជាសិល្បករលេខ១ នៅកូរ៉េខាងត្បូង

ឥទ្ធិពលមិនអាចប្រកែកបានរបស់ IU នៅលើឆាកតន្ត្រីពិភពលោកតត្រូវបានបង្ហាញសាជាថ្មី ខណៈតារាចម្រៀងនិងសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកូរ៉េសម្រាប់បញ្ជីសិល្បករលំដាប់លេខ ១ ទូទាំងពិភពលោករបស់ Billboard។

ថ្មីៗនេះ ទស្សនាវដ្ដីតន្ត្រីដ៏ល្បីរបស់អាមេរិក Billboard បានជ្រើសរើស IU ជាសិល្បករលេខ១ តំណាងប្រទេសកូរ៉េ ដោយបានរៀបរាប់សរសើរតារាចម្រៀងនិងសម្ដែងរូបនេះថា “IU គឺជាសិល្បករដែលគ្មានអ្នកជំនួសបាន”។ ប្រភពដដែលបន្ថែមថា ខណៈដែលមានមនុស្សជាច្រើនអាចមានពហុជំនាញ ទាំងជាតារាចម្រៀងអាយដល ជាតារាសម្ដែង និងជាពិធីករ ប៉ុន្តែ IU គឺជាមនុស្សតែម្នាក់គត់ដែលអាចជោគជ័យគ្រប់តួនាទីទាំងអស់នេះតំណាលគ្នា។

ក្នុងសេចក្ដីរាយការណ៍ដដែល Billboard ក៏​បាន​គូសបញ្ជាក់​ពីមូលដ្ឋាន​អ្នកគាំទ្រ​ជាច្រើនជំនាន់​របស់​តារាស្រីរូបនេះ និង​សមិទ្ធិផលរបស់នាងក្នុងវិស័យ​តន្ត្រី ជាពិសេសក្នុង​ឆ្នាំ​២០២៤ នេះ បទ ‘Love Wins All’ បានឡើងដល់កំពូលតារាង Melon Top 100 ក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ និងរក្សាបានចំណាត់ថ្នាក់លេខ ១ ប្រចាំសប្តាហ៍រយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា រហូតទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងប្រចាំខែកុម្ភៈ។ លើសពីនេះ IU ក៏បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ធំបំផុតដោយសិល្បករទោលនារីកូរ៉េ ដោយទាក់ទាញអ្នកគាំទ្រចំនួន ៥ សែននាក់សម្រាប់ការសម្ដែងចំនួន ៣១ ឆាក នៅ ១២ ប្រទេសជុំវិញពិភពលោក។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ IU បាន​សម្ដែង​ការ​ដឹង​គុណ​ដោយ​និយាយ​ថា​ការ​ទទួល​ស្គាល់​នេះ​គឺពិតជាអ្វីដែលនឹកស្មានមិនដល់ និងជាកិត្តិយសខ្លាំងសម្រាប់នាង។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ IU ​​នឹងចូល​សម្ដែង​ក្នុង​រឿង​ភាគរបស់ Netflix មានចំណងជើងថា ‘When life give you tangerines’ និង​រឿងភាគរបស់ប៉ុស្តិ៍ MBC មានចំណងជើងថា “21st Century Grand Prince’s Wife” (ចំណងជើងបណ្ដោះអាសន្ន)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ខណៈត្រូវបានចាត់តាំងឱ្យធ្វើជា

Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើយីហោកូនខ្មែរ ALmée Couture

ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​តារា​ចិន​ដ៏​ល្បី Michelle Chen ឬ​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួ​ស្រី សៀវ ឡុងនី បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​របស់​យីហោ​កូនខ្មែរ ដ៏​ល្ប

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា



Leave a Reply

Your email address will not be published.Required fields are marked *