ទាំងស្អាតទាំងពូកែ! Tzuyu សមាជិកក្រុម Twice បញ្ជាក់ច្បាស់ៗថានាងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញមួយនេះ

Tzuyu សមាជិក Twice បានជាប់ឈ្មោះក្នុងបញ្ជីបណ្ឌិត K-pop ម្នាក់ទៀតហើយដោយ តារា​ចម្រៀងដើមកំណើត​តៃវ៉ាន់​វ័យ ​២៥ ​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​នាងបានបញ្ចប់ការសិក្សាថ្នាក់​អនុបណ្ឌិតហើយជាមួយមុខជំនាញ​ចិត្តវិទ្យា​។

ពាក្យចចាមអារ៉ាមអំពីសមិទ្ធិផលសិក្សារបស់ Tzuyu បានលេចឡើងជាលើកដំបូងបន្ទាប់ពីខិត្តប័ណ្ណមួយអំពីសមិទ្ធិផលធំៗរបស់នាងត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ ខិត្តប័ណ្ណនេះត្រូវបានរាយការណ៍ថាធ្វើឡើងដោយសាលាបឋមសិក្សា Fuxing ដែលនាងធ្លាប់សិក្សា ក្នុងការប្រារព្ធខួបលើកទី ៣០ របស់សាលានេះ។ ដោយ​មានការលើក​ឡើង​ពី​សិស្សានុសិស្សលេចធ្លោ​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ពី​សាលា ស្ថាប័ន​មាន​មូលដ្ឋាន​នៅ​តៃប៉ិខាងលើ​ក៏បាន​ចុះ​បញ្ជី​សមិទ្ធផលធំៗ​របស់ Tzuyu ដែល​មាន​ឈ្មោះ​ពិត​ថា Chou Tzu-yu។

សមិទ្ធផលទាំងនោះរួមមានការក្លាយជាសមាជិកទីបីក្នុងក្រុម Twice ដែលបានចេញអាល់ប៊ុមទោល (បន្ទាប់ពី Nayeon និង Jihyo) ការបញ្ចប់ការសិក្សាពីវិទ្យាល័យ Hanlim Arts និងបានជាប់ក្នុងបញ្ជីស្រីស្អាតបំផុតរបស់ទស្សនាវដ្ដី TC Candler។ យ៉ាងណាក៏ដោយ សមិទ្ធិផលដែលទទួលបានការចាប់អារម្មណ៍ជាងគេគឺ ការបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ Tzuyu ផ្នែកចិត្តវិទ្យាអនុវត្តពីសាកលវិទ្យាល័យ Miguel de Cervantes European ក្នុងប្រទេសអេស្ប៉ាញ។

ខណៈមហាជនមួយចំនួន​បានបង្ហាញការ​សង្ស័យ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ខិត្តប័ណ្ណ​នេះ ដោយ​សារ​ការ​រវល់​របស់ Tzuyu ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ម្ចាស់បទ “Run Away” រូបនេះជម្រះមន្ទិលសង្ស័យនេះកំលុងពេលនិយាយទូរស័ព្ទជាមួយអ្នកគាំទ្រក្នុង live។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើព័ត៌មាន​ពីការបញ្ចប់​ថ្នាក់​អនុបណ្ឌិត​របស់​នាង​ពិត​ឬ​អត់​នោះ Tzuyu បាន​ឆ្លើយ​ថា៖ “ចាស ពេល​ណាក៏ដោយ​ដែល​ខ្ញុំ​ទំនេរ ខ្ញុំ​នឹង​​រៀន​តាមអនឡាញ”។ នាង​បាន​បន្ថែម​ថា នាង​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់នេះ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

លទ្ធផលសិក្សារបស់ Tzuyu ទទួលបានការសរសើរពីអ្នកលេងអ៊ីនធឺណិតជាច្រើន ដែលហៅនាងថា “ស្រីស្អាតដែលមានចំណេះដឹង”។ អ្នកលេងបណ្ដាញសង្គមម្នាក់បានសរសេរថា “លើសពីការរៀននៅសកលវិទ្យាល័យសម្រាប់ថ្នាក់អនុបណ្ឌិត Tzuyu ក៏ឆ្លៀតពេលទំនេររបស់នាងដើម្បីធ្វើកិច្ចការមនុស្សធម៌ផងដែរ។ ទាំងភាពស្រស់ស្អាត ចំណេះដឹង ទេពកោសល្យ និងបេះដូង Tzuyu មានគ្រប់ទាំងកញ្ចប់តែម្ដង”។

ថ្មីៗនេះដែរ Twice ក៏ទើបតែចេញផ្សាយមីនីអាល់ប៊ុមទី ១៤ របស់ពួកគេមានចំណងជើងថា “Strategy” ដោយមានការសហការជាមួយតារាចម្រៀងរ៉េបអាមេរិក Megan Thee Stallion ។ អាល់ប៊ុមនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៤ នៅលើតារាង Billboard 200 ធ្វើឱ្យ Twice ក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលមានអាល់ប៊ុមចំនួន ៦ បានជាប់ក្នុងចំណាត់ថ្នាក់ Top 10 នៃតារាងនោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *