ចំពោះឪពុកម្ដាយណាមានទម្លាប់​ ៣ នេះដូចជាធ្វើបាបកូនទៅអនាគត

ជឿជាក់ថានៅលើលោកនេះឪពុកម្ដាយណាក៏ស្រឡាញ់កូនៗដូចគ្នា ហើយចំណុចខុសគ្នាគឺរបៀបដែលពួកគាត់ប្រើប្រាស់ដើម្បីផ្ដល់ក្ដីស្រឡាញ់ទៅ​ឱ្យកូន។ ជាក់ស្ដែងមានឪពុកម្ដាយមួយចំនួនស្រឡាញ់កូនខ្លាំងពេកដល់ថ្នាក់ប្រើខុសវិធីធ្វើឱ្យកូនចាប់ផ្ដើមច្របូកច្របល់ និងមិនអាចរឹងមាំនៅថ្ងៃអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជាមួយប្រិយមិត្តនូវ ៣ វិធីដែលឪពុកម្ដាយធ្វើហើយស្មើនឹងបំផ្លាញអនាគតកូន​៖

១. ការពារហួសហេតុ

ក្នុងនាមជាឪពុកម្ដាយអ្នកណាម្នាក់ក៏ស្រឡាញ់កូន ហើយមិនចង់ឱ្យកូនលំបាក ឬជួបឧបសគ្គក្នុងជីវិតឡើយ។ ប៉ុន្តែការការពារពួកគេជ្រុលហួសហេតុមិនមែនជាវិធីល្អក្នុងការអប់រំក្មេងនោះទេ។ ការធ្វើបែបនេះនឹងធ្វើឱ្យក្មេងមិនប្រឈមមុខនឹងបញ្ហាក្នុងជីវិត ថែមទាំងមិនចេះស្វែងរកដំណោះស្រាយបានដោយខ្លួនឯងទៀតផង។ ជាងនេះទៅទៀត ពួកគេនឹងបាត់បង់ទំនុកចិត្ត ឆាប់ខ្លាចគេ ឆាប់អស់សង្ឃឹម និងឆាប់បាក់ទឹកចិត្តនៅពេលដែលមិនមានឪពុកម្ដាយនៅជិតដើម្បីជួយដោះស្រាយបញ្ហា។

២​. ចូលចិត្តបង្ខំ និងជ្រៀតចូលក្នុងការសម្រេចចិត្តរបស់ក្មេង

ទម្លាប់មិនល្អរបស់ឪពុកម្ដាយមួយទៀតគឺការជ្រៀតចូលក្នុងការសម្រេចចិត្តរបស់ក្មេងខ្លាំងជ្រុលហួសព្រំដែន។ ការធ្វើបែបនេះអាចថាមកពីការស្រឡាញ់ពេកខ្លាចកូនសម្រេចចិត្តខុសនាំឱ្យពិបាក ហើយយូរៗទៅនឹងធ្វើឱ្យពួកគេងាយនឹងរងគ្រោះទៅវិញទេ។ ក្នុងករណីដែលកូនមិនស្ដាប់តាមបង្គាប់ នឹងត្រូវឪពុកម្ដាយស្ដីបន្ទោសជាមិនខាន ដូច្នេះទើបពួកគេត្រូវធ្វើតាមឪពុកម្ដាយដើម្បីជៀសវាងការស្ដីបន្ទោស។ ទម្លាប់បែបនេះយូរទៅនឹងធ្វើឱ្យក្មេងបាត់បង់សមត្ថភាពក្នុងការសម្រេចចិត្ត និងប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេទៀតផង។

៣. មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង

បរិយាកាសក្នុងគ្រួសារគឺជាកត្ដាសំខាន់បំផុតមួយក្នុងការអភិវឌ្ឍន៍សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ជាក់ស្ដែងក្នុងគ្រួសារតូច​មួយចំនួនក៏នៅតែមានឪពុកម្ដាយដែលមិនទាន់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនផងដែរ។ មិនត្រឹមតែផ្លូវចិត្តប៉ុណ្ណោះទេ សូម្បីតែការលូតលាស់រាងកាយរបស់ក្មេងក៏មានបញ្ហាទៅតាមនោះដែរ។ ដូច្នេះឪពុកម្ដាយគឺដើរតួនាទីសំខាន់ជាងអ្នកណាៗបំផុត ប្រសិនបើឪពុកម្ដាយមានបញ្ហា នោះជៀសមិនផុតពីការជះឥទ្ធិពលអាក្រក់ដល់ក្មេងឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

Leave a Reply

Your email address will not be published.Required fields are marked *