«អូរទទាត្រជាក់ចិត្ត» ទឹកថ្លាឆ្លុះដល់បាត ត្រឹម ៣០ គីឡូម៉ែត្រពីខេត្តបាត់ដំបង

ជិះ​ត្រឹម​ ៣០​ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​អ្នក​នឹង​ទៅ​ដល់​រមណីយដ្ឋាន​មួយ​កន្លែង ​ដែល​មាន​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត អាច​ហែល​លេង​បាន​ទាំង​មនុស្ស​ចាស់ ​និង​កូន​ក្មេង​ ថែម​ទាំង​មាន​ទេសភាព​ព្រៃ​ភ្នំ​ហ៊ុំ​ព័ទ្ធ​គួរ​ជា​ទី​មនោរម្យ​ថែម​ទៀត​ផង​។​

«អូរ​ទទា​ត្រជាក់​ចិត្ត»​ ត្រូវ​បាន​អ្នក​ស្រុក​បាត់​ដំបង​ចាត់​ទុក​ជា​ទី​កន្លែង​សម្រាក​លម្ហែ​កាយ​​ជាលក្ខណៈក្រុម​គ្រួសារ​ បង​ប្អូន​ សាច់​ញាតិ​ និង​មិត្តភ័ក្ដិ​នា​ពេល​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ៗ​។​ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​មាន​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត​អាច​ហែល​លេង​បាន​ទាំង​កូន​ក្មេង​តូច​ៗ​ និង​មនុស្ស​ចាស់ ថែម​ទាំង​មាន​កញ្ចុះ​តូច​ៗ សម្រាប់​អង្គុយ​លេង​ញ៉ាំ​បាយ​ និង​សម្រាក​ទៀត​ផង​ ជាមួយ​ខ្យល់​ត្រជាក់​ធ្លាក់​កៀក​ជាប់​ភ្នំ​ដែល​មើល​ទៅ​មិន​ឆ្ងាយ​ពី​អូរ​ត្រជាក់​ចិត្ត​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ទី​កម្សាន្ត​មួយ​នេះ​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ចិត្ត​អ្នក​បាត់​ដំបង​ឱ្យ​ទៅ​លេង​កម្សាន្ត​មិន​ចេះ​ដាច់​ ជា​ពិសេស​ក្នុង​ថ្ងៃ​ឈប់​សម្រាក ​ឬ​បុណ្យ​ទាន​ផ្សេង​ៗ​។

​អូរ​ទទា​ត្រជាក់​ចិត្ត​ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​អណ្ដើក​ហែប​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល ​ខេត្ត​បាត់ដំបង​។ សម្រាប់​បង​ប្អូន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​មួយ​នេះ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​បាត់​ដំបងក្នុងរយៈចម្ងាយ​ត្រឹម​ ៣០ ​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ៕​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​



Leave a Reply

Your email address will not be published.Required fields are marked *