ប្រេម៉ា ថា ចូលប្រឡងចម្រៀងលើកដំបូងក្នុងឆាកជីវិត ដើម្បី​តែមនុស្សម្នាក់នេះគត់​​

តារាចម្រៀងរូបស្រស់ដែលមានឈ្មោះពេញ ភឿក ច័​ន្ទប្រេម៉ា ឬគ្រប់គ្នាតែងហៅថា ប្រេម៉ា បានកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពច្រើនរូបផ្សេងទៀត ក្នុងកម្មវិធីកម្មវិធីប្រលងកំពូលតារាចម្រៀងអាជីពលំដាប់ពិភពលោក I Am a Singer Cambodia រដូវកាលទី៣។

ប្រេម៉ា ទើបបង្ហាញខ្លួនក្នុងកម្មវិធីនេះ នៅជុំទី 5 សប្ដាហ៍ទី 1 ប៉ុណ្ណោះ ដោយនាងត្រូវចាប់ដៃជាមួយលោកគ្រូភ្លេង មាស សុគន្ធ ហើយបទ​ដំបូងដែលជាជ្រើសមកច្រៀងក្នុងកម្មវិធីនេះដែរមាន ចំណងជើង «ភ្លើង»។

បន្ទាប់ពីបង្ហាញសមត្ថភាពច្រៀងដ៏អស្ចារ្យលើឆាកប្រកួត ស្រាប់តែមុននេះបន្តិច ម្ចាស់បទ «Sad Life» បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា នេះជាលើកទី១ដែលនាងចូលប្រឡងចម្រៀង ហើយគោលបំណងនៃការចូលប្រកួតនេះ គឺដើម្បីសម្រេចក្តីស្រម៉ៃលើកពានជូនអ្នកម្តាយ ព្រោះតាំងពីតូចមកមានតែអ្នកម្តាយទេដែលជំរុញទឹកចិត្តនាងដល់សព្វថ្ងៃនេះ។

តារាចម្រៀងរាងតូចច្រឡឹង ប្រម៉ា រៀបរាប់ថា «នេះជាលើកទីមួយដែលនាងខ្ញុំធ្វើការប្រឡងចម្រៀង I Am a Singer Cambodia គោលបំណងគឺគ្រាន់តែចង់សំរេចក្ដីស្រម៉ៃលើកពានជូនម្ដាយ ព្រោះតាំងពីតូចមកមានតែម្ដាយទេដែលជំរុញទឹកចិត្តនាងខ្ញុំរហូតមកដល់សព្វថ្ញៃនេះ នាងខ្ញុំមិនដែលបោះបង់ក្ដីស្រម៉ៃម្ដងណាឡើយ នេះជាឱកាសចុងក្រោយសម្រាប់នាងខ្ញុំ នាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយឈ្នះពានមួយនេះនៅក្នុងជីវិត នាងខ្ញុំនឹងមិនធ្វើអោយពុកម៉ែបងប្អូនខកបំណងទេ សូមពុកម៉ែបងប្អូនជួយបោះឆ្នោតអោយនាងខ្ញុំដើម្បីបន្តក្ដីស្រម៉ៃមួយនេះផង សូមផ្ងើរសារលេខ៧ ទៅកាន់លេខ១៧៤០»។

ក្រឡេកទៅមើលសន្ទុះការគាំទ្រវិញ គេឃើញមានទាំងគាំទ្រ និងអ្នកមិនពេញចិត្ត តែយ៉ាងណាគេនៅមិនទាន់ដឹងថា តើលទ្ធផលនឹងទៅជាយ៉ាងណានោះទេ ខណៈបេក្ខភាពផ្សេងៗទៀតសុទ្ធសឹងតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន។

សូមជម្រាបថា ប្រេម៉ា​ ចាប់ប្រឡូកក្នុងវិស័យចម្រៀងតាំងពីឆ្នាំ២០១៣។ ស្រីស្រស់រូបនេះមិនត្រឹមតែមានរូបសម្បត្តិគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ នាងថែមទាំងឆក់យកបានចិត្តប្រិយមិត្តអ្នកគាំទ្រយុវវ័យជាច្រើនតាមរយៈការបកស្រាយចម្រៀងមនោសញ្ជេតនា Cover យ៉ាងច្រើន។ បន្ថែមលើនេះ នាងមានសមត្ថភាពអាចបកស្រាយចម្រៀងជាច្រើនភាសា រួមមាន ខ្មែរ ចិន អង់គ្លេស និងថៃ ជាដើម។ ដោយឡែក នេះគឺជារដូវកាលទី៣ សម្រាប់កម្មវិធី​ I Am a Singer Cambodia ដោយជយលាភី I Am a Singer Cambodia រដូវកាលទី១ បានទៅលើតារាចម្រៀងកំលោះសង្ហា ដួង វីរៈសិទ្ធ បច្ចុប្បន្នលោកជាតារាចម្រៀងប្រចាំផលិតកម្ម រាម ចំណែកជយលាភី I Am a Singer Cambodia រដូវកាលទី២ បានទៅលើកូនស្រីអធិរាជសំឡេងស្អក ហួរ ឡាវី គឺ វី ឌីណែត ដែលបច្ចុប្បន្នកញ្ញាជាតារាចម្រៀងកុងត្រារបស់ផលិតកម្មរស្មីហង្សមាស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ