ស្ថិតនៅក្នុងស្ថានភាពដ៏សែនតឹងតែងកាលពីរាត្រីម្សិលមិញថ្ងៃ ២២ ខែឧសភា ឆ្នាំ ២០២៥ កម្មវិធី Miss Queen Cambodia 2025 បានរកឃើញម្ចាស់មកុដដ៏សក្ដិសមនោះគឺបវរកញ្ញា ផេនខេក ខណៈបវរកញ្ញាដែលមកពីខេត្តព្រះសីហនុរូបនេះទើបប្រឡូកក្នុងវិស័យបវរកញ្ញាប៉ុណ្ណោះ។

មហាជនបានចូលរួមសាទរជ័យជម្នះរបស់បវរកញ្ញា ផេនខេក ដែលទទួលបានជយលាភីក្លាយជាម្ចាស់មកុដ Miss Queen Cambodia 2025 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៣ ឧសភា ២០២៥។ ទោះបីជាម្សិលមិញនេះអាកាសធាតុមិនសូវអំណោយផលដោយមានដំណក់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់យ៉ាងជោកជាំក៏មិនអាចបញ្ឈប់ដំណើរការនៃកម្មវិធីនិងការតាំងចិត្តរបស់បវរកញ្ញារូបនេះបានឡើយ។
ពី១វគ្គទៅ១វគ្គបវរកញ្ញាសាច់សទ្រលុកទ្រលន់រូបនេះធ្វើបានយ៉ាងល្អជាមួយសមត្ថភាពនៃការដើរនៅលើឆាកដោយការតាំងចិត្តនិងភាពជឿជាក់រហូតឆក់បានបេះដូងអ្នកគាំទ្រនិងទស្សនិកជនដែលមានវត្តមានផ្ទាល់នៅក្នុងកម្មវិធីឱ្យស្រែកហ៊ោកញ្ឆៀវនិងទះដៃសាទររូបនាង។ ជាចុងបញ្ចប់ក្នុងវគ្គប្រកាសលទ្ធផលដែលធ្វើឱ្យមហាជនកាន់តែរំភើបនោះគឺបវរកញ្ញា ផេនខេក ក្លាយជាម្ចាស់ជយលាភីគ្រងមកុដ Miss Queen Cambodia 2025។ ក្រៅពីជយលាភីលេខ១ កម្មវិធីក៏បានរកឃើញថប់ ៤ នាក់ទៀតដែលសុទ្ធសឹងតែជាជើងខ្លាំងដែលមានដូចជា Xing Xing, Natasha, Tata និង EVA៕




រូបភាព៖AMS&PanCake





















































Account
Security
Favourite Content