Main Producer របស់ 21 savage បានទាក់ទងមក វណ្ណដា ដោយផ្ទាល់ ដើម្បីសហការផលិតបទចម្រៀងជាមួយគ្នា។ នេះបើតាមការបង្ហោះ Story នៅលើគណនី IG របស់តារាចម្រៀងរ៉េប វណ្ណដា។

មុននេះបន្តិចនៅលើគណនី IG របស់តារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញឱ្យដឹងថា 21 savage បានទាក់ទងមក វណ្ណដា ដោយផ្ទាល់។ ជាមួយគ្នានេះដែរ ផលិតកររូបនេះបានស្នើផលិតបទចម្រៀងជាមួយតារារ៉េបកម្ពុជា វណ្ណដា ដោយសារតែបទចម្រៀងតារារ៉េបរូបនេះផ្ទុះខ្លាំងនិងមានការគាំទ្រទាំងក្នុងនិងក្រៅស្រុក។ ក្រោយមានការស្នើពីសំណាក់ Main Producer របស់ 21 savage វណ្ណដា ក៏បានឆ្លើយតបទាំងរំភើបចិត្តដោយយល់ព្រមរួមការងារជាមួយផលិតករសំណព្វចិត្តរបស់លោក។
គួរឱ្យដឹងដែរថា Main Producer របស់ 21 savage រូបនេះត្រូវបានមនុស្សជាច្រើនស្គាល់ថាជាម្ចាស់បទល្បីៗជាច្រើនដូចជា alot , redrum , ricflair drip, bank account មិនត្រឹមតែប៉ុណ្ណោះលោកបានផលិតបទផ្សេងៗទៀតដែលទើបនឹងចេញថ្មីៗនេះគឺ Blick sum (latto& playboi carti) , now were strangers (central cee) ថែមទៀតផង។
21 Savage ដែលមានឈ្មោះពិត Sheyaa Bin Abraham-Joseph ត្រូវបានគេស្គាល់ថាជាជាតារារ៉េបជនជាតិអាមេរិក-អង់គ្លេស កើតនៅទីក្រុងឡុងដុង និងធំធាត់នៅអាត្លង់តា លោកបានចាប់ផ្ដើមថតសំឡេងកាលពីឆ្នាំ២០១៣ ហើយបានចេញបទភ្លេងឯករាជ្យ ៣ ទទួលបានការសាទរក្នុងតំបន់។
ក្រោយទទួលបានដំណឹងនេះហ្វេនៗជាច្រើននាំគ្នាទន្ទឹងរង់ចាំមើលថាតើតារាចម្រៀងរ៉េប វណ្ណដា នឹងមានអ្វីថ្មីជាមួយផលិតករល្បីឈ្មោះរូបនេះ?




រូបភាព៖វណ្ណដា





















































Account
Security
Favourite Content