អាល់ប៊ុមថ្មីទើបចេញបាន ១០ថ្ងៃរបស់ BOYNEXTDOOR ឈ្នះពានរង្វាន់លេខ ១ពីកម្មវិធី M Countdown

BOYNEXTDOOR ទទួលបានចំណាត់ថ្នាក់លេខ ១ ជាមួយនឹងបទ I Feel Good ពីអាល់ប៊ុមខ្នាតតូច No Genre នៅក្នុងកម្មវិធី M Countdown របស់ Mnet កាលពីថ្ងៃទី២២ ខែឧសភានេះ។

ចូលរួមដោយសមាជិកទាំង ៦នាក់ គឺ Sungho, Riwoo, Taesan, Leehan និង Woonhak  ដោយមាន Jaehyuon ធ្វើជាពិធីករផង ក្រុមចម្រៀងខេប៉ុបរូបនេះបានអរគុណដល់ក្រុមអ្នកគាំទ្រថា៖ “ខ្ញុំសូមអរគុណ ONEDOOR សម្រាប់ពានរង្វាន់មួយនេះ។ យើងនឹងខិតខំធ្វើជាសិល្បករដែលនឹងបញ្ចេញនូវបទចម្រៀងពីរោះ និងការសម្ដែងនៅលើឆាកដ៏អស្ចារ្យនៅថ្ងៃខាងមុខទៀត ដើម្បីជាការតបស្នងសម្រាប់ក្ដីស្រឡាញ់ដែលអ្នកបានប្រគល់មកឱ្យពួកយើង”។

បន្ថែមពីភាពជោគជ័យខាងលើ យោងតាមតារាង Hanteo អាល់ប៊ុម No Genre ក៏ទទួលបានការគាំទ្រខ្លាំង រហូតអាចលក់ចេញអស់ ១​ ១៦៦ ៤១៩ ច្បាប់ក្នុងពេលត្រឹមមួយសប្ដាហ៍។ លើសពីនេះទៀត អាល់ប៊ុមដែលចេញកាលពីថ្ងៃទី១៣ ខែឧសភានេះ ក៏បានជាប់តំណែងលេខ ១ នៅលើតារាងអាល់ប៊ុមប្រចាំសប្ដាហ៍របស់​ Circle Chart ក្នុងសប្ដាហ៍ជាមួយគ្នានេះដែរ។

ក្រឡែកមកភាពជោគជ័យនៅក្រៅស្រុកវិញ អាល់ប៊ុមខ្នាតតូចនេះក៏បានជាប់ចំណាត់ថ្នាក់ដូចគ្នា នៅលើតារាង Billboard Top Album Sales ក្នុងប្រទេសជប៉ុន ទន្ទឹមគ្នានឹងកេរ្តិ៍ឈ្មោះនៅលើតារាង Soaring Chart របស់កម្មវិធីស្ដាប់តន្ត្រី QQ Music ពីប្រទេសចិនដូចគ្នា។

គួរឱ្យដឹងផងដែរថា M Countdown គឺជាកម្មវិធីតន្រ្តីដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍តន្រ្តី Mnet ដោយការជ្រើសរើសម្ចាស់ពានរង្វាន់ គឺផ្ដោតទៅលើចំនួននៃការលក់ចេញនៃអាល់ប៊ុម ប្រជាប្រិយភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម និងការបោះឆ្នោតគាំទ្រពីទស្សនិកជនជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *