ក្រុមហ៊ុនយក្សនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ១៨ រូប ចេញដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប!

ពិតជាមិនធម្មតាមែន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន កូនខ្មែរ ដឹកនាំដោយសហគ្រិនខ្មែរ បានផ្តល់ឱកាសដល់បុគ្គលិកឆ្នើមៗ ១៨ នាក់ ព្រមទាំងថ្នាក់ដឹកនាំជាន់ ខ្ពស់ ចេញដំណើរទស្សនកិច្ចនៅកាន់ទ្វីបអឺរ៉ុប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ។

អ្នកស្រី អៀម ចរិយា ប្រធានផ្នែកធនធានមនុស្ស បានឲ្យ AMS ដឹងថានេះមិនមែនជាលើកទី១ នោះទេ ដែល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនបុគ្គលិក និងថ្នាក់ដឹកនាំទៅក្រៅប្រទេសបែបនេះ។ ចំពោះដំណើរទស្សនកិច្ចលើកនេះ គឺក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាធ្វើ ទំនាក់ទំនងដៃគូអាជីវកម្ម ក្នុងគោលដៅនាំយកបទពិសោធល្អៗ បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីមកពង្រឹង ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាន់តែរីកចម្រើនបន្ថែមទៀត។

តាមព័ត៌មានដែល AMS ទទួលបានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ខ្មែរ ប៊ែវើរីជីស នឹងធ្វើ ដំណើរទៅដល់ក្រុមហ៊ុនដែលជាដៃគូ និងជាអ្នកផ្គត់ផ្គង់ធំៗរួមមាន៖ ក្រុមហ៊ុន Kersia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សុវត្ថិភាពផ្នែកជីវសាស្ត្រ ធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ ស្អាតមានអនាម័យល្អ។ ក្រុមហ៊ុន Archer Daniels Midland ឬហៅកាត់ថា (ADM) ជាក្រុមហ៊ុនសាជីវកម្មកែច្នៃម្ហូបអាហារ និងពាណិជ្ជកម្មពហុជាតិរបស់អាមេរិក ដែលមានបទពិសោធន៍ច្រើនជាង 120ឆ្នាំ រួមទាំងក្រុមហ៊ុន Barthaas ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផ្កាហប់លំដាប់ពិភពលោក មានរោងចក្រនៅសហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុប។

នេះជាឱកាសដ៏ពិសេសមួយដែលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស អាចរៀនសូត្រពីបទពិសោធ និងការអភិវឌ្ឍបន្ថែម ពីប្រទេសជឿនលឿនដើម្បីយកមកអនុវត្តក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនទ្វេដង។

ទន្ទឹមគ្នានឹងដំណើរទៅកាន់ទ្វីបអឺរ៉ុបលើកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងទៅទទួលមេដាយមាសពី MONDE SELECTION ដែលជាស្ថាប័នវាយតម្លៃស្តង់ដាគុណភាពផលិតផលលំដាប់ពិភពលោក។ សមិទ្ធផលដ៏អ ស្ចារ្យនេះ បានធ្វើឱ្យរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេនៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នា។

ទាំងនេះគឺដោយសារតែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរបណ្តាក់ទុនជាមួយបុគ្គលិកព្រោះវាជាគន្លឹះដ៏ សំខាន់ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខ។ ពិតជាមោទនភាព ដែលក្រុមហ៊ុនខ្មែរ បង្កើតឡើង ដោយកូនខ្មែរសុទ្ធសាធអាចឈានជើងទៅកាន់អន្តជាតិ ជាពិសេសនោះគឺការទទួលបានមេដាយមាសពី MONDE SELECTION ៕

គាំទ្រ ខ្មែរ ប៊ែវើរីជីស ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *