សិល្បករចាស់ជរាគ្រប់ទម្រង់មានសង្ឃឹមហើយ ក្រោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្វើរឿងមួយនេះ

«​អ្នក​ស្នង​មរតក​»​ ជា​កម្មវិធី​​ដែល​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដោយ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្ត​ថ្មី​លោក​ជំទាវ​អ្នកឧកញ៉ា​ ម៉ៅ ចំណាន​ ដើម្បី​ការ​ពារ ​និង​លើក​ស្ទួយ​សិល្បករ​ចាស់​ជរា​គ្រប់​ទម្រង់​។​

កម្មវិធី​នេះ​នឹង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ព្រឹទ្ធាចារ្យ​សិល្បៈ​ សិល្បករ​ សិល្ប​ការិនី ​ប្រមាណ​ ២ ០០០​ នាក់​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ដែល​ជា​បេសកកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​។​ ប្រធាន​សមាគម​ក៏​ដូច​ជា​សមាជិក​សមាជិកា​ ក្រុម​ការងារ​សមាគម​សិល្បករ​ខ្មែរ​​ទាំង​អស់​បាន​ខិត​ខំ​ស្វះ​ស្វែង​ប្រមូល​ព័ត៌មាន ​​និង​ស្រង់​ឈ្មោះ​សិល្បករ​រៀម​ច្បង​ចាស់​ជរា​ ដើម្បី​អញ្ជើញ​ពួក​គាត់​ចូល​រួម​នៅ​ក្នុង​កម្មវិធី ​«​អ្នក​ស្នង​មរតក​»​ ដែល​ប្រព្រឹត្តិ​ធ្វើ​នា​ថ្ងៃ​សុក្រ​ ទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ ​២០២៤​​ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វា​ (OCIC) ។​

នេះ​ជា​ការ​វេញ​ត្របាញ់​បញ្ចូល​គ្នា ​ក៏​ដូច​ជា​ការ​ចូលរួម​ថែរក្សា​ក៏​ដូចជា​ពង្រឹង​លើ​ការ​កសាង​សមត្ថភាព​​គុណភាព​ និង​ស្នាដៃ​បង្កើត​ថ្មី​របស់​សិល្បករ​ជំនាន់​ក្រោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សិល្បករ​ សិល្ប​ការិនី​ទាំង​អស់​មាន​សាមគ្គីភាព​គ្នា​ល្អ​ រួបរួម​កម្លាំង​គ្នា​ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សកម្មភាព​នានា​នៃ​វិស័យ​សិល្បៈ​ និង​វប្បធម៌​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​​ សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ម៉ាណែត​នាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ នឹងផ្ដល់​ជា​កិត្តិយស​អញ្ជើញ​​​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​កម្មវិធី​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ