ជាផ្ទាំងគំនូរលំដាប់ពិភពលោកមែន តែ Mona Lisa រងការវាយប្រហារច្រើននឹកស្មានមិនដល់

ជាការពិតថាផ្ទាំងគំនូរលំដាប់ពិភពលោកដូចជាផ្ទាំងគំនូរ Mona Lisa ដែលជាស្នាដៃរបស់វិចិត្រករអ៊ីតាលី Leonardo da Vinci គឺពិតជាត្រូវបានការពារសុវត្ថិភាពយ៉ាងតឹងតែងបំផុត។ ប៉ុន្តែយ៉ាងក្ដីដោយសារបញ្ហាសង្រ្គាម និងបម្រែបម្រួលស្ថានភាពសង្គមក៏បានធ្វើឱ្យស្នាដៃរបស់ Da Vinci រងការវាយប្រហារ និងប្រឈមមុខជាមួយហានិភ័យមិនតិចដងដែរ។

លើកទី ១៖ ផ្ទាំងគំនូរត្រូវបានគេលួច

នៅឆ្នាំ ១៩១១​ ផ្ទាំងគំនូរ Mona Lisa ត្រូវបានបុរសជនជាតិអ៊ីតាលីឈ្មោះ Vincenzo Perugia លួចយកចេញពីសារមន្ទីរ Louvre ប្រទេសទៅប្រទេសអ៊ីតាលីដែលជាប្រទេសកំណើតរបស់ផ្ទាំងគំនូរ និងវិចិត្រករគូរគំនូរដោយផ្ទាល់។ មានការស្រាវជ្រាវមួយចំនួនលើកឡើងថា Perugia គិតថាស្ដេច Napoleon Bonaparte ជាអ្នកលួចយកទៅ ដូច្នេះលោកត្រូវនាំគំនូរនេះត្រលប់មកប្រទេសដើមវិញ។ ខណៈការស្រាវជ្រាវមួយចំនួនបានច្រានចោលការលើកឡើងមួយនោះដោយមកស្រាយថាសារមន្ទីរ Louvre បានជួលឱ្យ Perugia លួចផ្ទាំងគំនូរបង្កើតជាឈុតឆាកដើម្បីផ្សព្វផ្សាយ Mona Lisa ឱ្យកាន់តែល្បីបន្ថែមទៀត។ បើយោងតាមគេហទំព័រ Experience Extraordinary បានបង្ហាញថា Perugia បានលួចផ្ទាំងគំនូរមែន ប៉ុន្តែលោកបានយកទៅលក់ឱ្យឈ្មួញ នៅ Florence ដោយអះអាងថានាំមកវិញនូវកំណប់របស់ប្រទេសអ៊ីតាលីមកប្រទេសកំណើតវិញ។

លើកទី ២៖ ផ្ទាំងគំនូរត្រូវគេគប់មួយដុំថ្ម

គំនូរ Mona Lisa មិនមែនទើបតែរងការវាយប្រហារលើកទីមួយ ប៉ុន្តែជាលើកទី ២។ លើកទី ១ វាត្រូវបានគេព្យាយាមយកកាំបិតមកឆូតពីលើ តែជាសំណាងល្អមិនបានប៉ះពាល់អ្វីខ្លាំងឡើយ។ លុះដល់លើកទី ២ ក្នុងឆ្នាំ ១៩៥៦ បុរសជនជាតិបូលីវីម្នាក់ឈ្មោះ Hugo Unjaga Villegas បានគប់ដុំថ្មទៅលើផ្ទាំងគំនូរដោយលាកបាននិយាយថា “នៅពេលនោះលោកមានដុំថ្មនៅក្នុងហោប៉ាវ ភ្លាមៗនោះលោកស្រាប់តែមានគំនិតចង់គប់តែម្ដង”។ ជាសំណាងល្អដោយមានកញ្ចក់ការពាររឹងមាំ មិនបានធ្វើឱ្យផ្ទាំងគំនូរនោះខូចខាតអ្វីឡើយ គឺវាគ្រាន់តែធ្វើឱ្យផ្ទាំងកញ្ចក់នោះប្រេះស្រាំតែបន្តិចប៉ុណ្ណោះ។ ក្រោយជួសជុលហើយអាចដាក់តាំងធម្មតាឡើងវិញ។

លើកទី ៣៖ ផ្ទាំងគំនូរស្ទើរត្រូវបានបំផ្លាញទាំងស្រុង

នៅក្នុងឆ្នាំ ១៩៧៤ ផ្ទាំងគំនូរ Mona Lisa ត្រូវបានគេរាយការណ៍ថាបានធ្វើការដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីដាក់តាំងបង្ហាញ។ ប៉ុន្តែនៅមុនពេលបើកបង្ហាញជាផ្លួវការ ក្រុមការងារគណៈកម្មការបានពិភាក្សាគ្នាលើគម្រោងដែលបដិសេធមិនឱ្យជនពិការមានឱកាសចូលរួមក្នុងកម្មវិធីដែលនេះស្មើនឹងការរើសអើងជនពិការ។ បន្ទាប់មកមនុស្សម្នា្កក់ក្នុងចំណោមជនពិការ Tomoko Yonezu ជា​ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ២៥ ឆ្នាំមានគំនិតចង់កម្ទេចផ្ទាំងគំនូរដោយលាបថ្នាំក្រហមលើផ្ទាំងគំនូរ ប៉ុន្តែមិនបានសម្រេចនោះទេហើយនាងត្រូវបានតុលាការឃុំឃាំង។ អ្នកប្រវតិ្តសាស្រ្តសិល្បៈ Penelope Jackson បានរាយការណ៍ថាក្រុមសិទ្ធិមនុស្សបានលើកឡើងអំពីសិទ្ធិរបស់ស្រ្ដីក្នុងដំណើរផ្លូវច្បាប់ និងទាមទារឱ្យមានការតវ៉ាក្រៅតុលាការ។ ទីបំផុតនៅឆ្នាំ ១៩៧៥ Yonezu ត្រូវបានកាត់ទោសពីបទមជ្ឈិម ហើយត្រូវបានពិន័យជាប្រាក់ចំនួន ៣០០០ យ៉េន។

លើកទី ៤៖ ផ្ទាំងគំនូរត្រូវគេជះទឹកតែដាក់

នៅក្នុងឆ្នាំ ២០០៩ មានស្រ្តីជនជាតិរុស្សីធ្វើដំណើរមកទស្សនា Mona Lisa ហើយក៏បានវាយប្រហារដោយជះទឹកតែមួយកែវដែលនាងបានលាក់ទុកក្នុងកាបូបរបស់នាង។ ពេលនោះអ្នកតំណាងរបស់ Louvre បាននិយាយថានាងត្រូវបានគេដោះលែងដោយសារតែនាងបានអះអាងថានាងមិនមានសញ្ជាតិបារាំងនោះទេ។ អ្នកនាំពាក្យរបស់ Louvre បានថ្លែងប្រាប់កាសែត New York Times ថាដោយតែការភ្ញាក់ផ្អើល និងការឈរមើលច្រើនពេក វាបានធ្វើឱ្យប៉ះពាល់ដល់ពេលវេលាដែលត្រូវប្រមូលនូវបំណែកផ្សេងៗ។ ក្រោយពីមានរឿងបែបនេះ សារមន្ទីរ Louvre ត្រូវបានគេស្នើសុំឱ្យផ្លាស់ប្ដូរ Mona Lisa ទៅកាន់សុវត្ថិភាពជាងនេះ ហើយលទ្ធផលវាត្រូវបានផ្លាស់ប្ដូរពិតមែន។

លើកទី ៥៖ ផ្ទាំងគំនូរត្រូវគេគប់នំខេក

នៅក្នុង ២០២២ មានហេតុការណ៍មួយកើតឡើងលើផ្ទាំងគំនូរ Mona Lisa ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោកដោយមានបុរសវ័យ ៣៦ ឆ្នាំម្នាក់តុបតែងខ្លួនជាមនុស្សស្រីហើយជិះរទេះរុញមកសារមន្ទីរ។ ក្រោយមកបុរសនោះបានធ្វើសកម្មភាពគប់នំខេកទៅលើផ្ទាំងគំនូរ បន្ទាប់ពីត្រូវគេចាប់បានលោកបាននិយាយជាភាសាបាំរាំងថា “មាន​មនុស្ស​ដែល​កំពុង​បំផ្លាញ​ផែនដី។ វិចិត្រករទាំងអស់គិតអំពីផែនដី ដូច្នេះនេះហើយជាមូលហេតុដែលលោកធ្វើវា”។ ជាលទ្ធផលបុរសម្នាក់នោះត្រូវបានគេបញ្ជូនទៅកាន់កន្លែងថែទាំផ្លូវចិត្ត។

លើកទី ៦៖ ផ្ទាំងគំនូរត្រូវគេជះទឹកស៊ុប

ថ្មីៗនេះតែម្ដង ឆ្នាំ ២០២៤ ផ្ទាំងគំនូរ​ Mona Lisa ត្រូវបានក្រុមអ្នកតវ៉ា Riposte Alimentaire ដែលមានស្រ្តី ២ នាក់បានជះទឹកស៊ុបដាក់ដោយពួកគេឈរនៅពីមុខផ្ទាំងគំនូរហើយសួរទៅកាន់អ្នកទស្សនាថា ”តើ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត? សិល្បៈ ឬ​សិទ្ធិ​ទទួល​បាន​អាហារ​ដែល​មាន​សុខភាព​ល្អ និង​និរន្តរភាព?”ពួកគេក៏បានបន្ដថា “ប្រព័ន្ធកសិកម្មរបស់យើងចាប់ផ្ដើមធ្លាក់ចុះហើយ។ ចំណែកឯកសិកររបស់យើងកំពុងប្រឹងប្រែងនៅកន្លែងធ្វើការស្ទើរស្លាប់ទៅហើយ”។ យោងតាមការស្រាវជ្រាវ និងបង្ហាញនៅលើបណ្ដាញសង្គម X ថាក្រុមមួយនេះបានអំពាវនាវស្នើសុំប័ណ្ណអាហារដែលមានតម្លៃ €150 ប្រហែល ១៦១ ដុល្លារអាមេរិកដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋជារៀងរាល់ខែ ដើម្បីប្រើប្រាស់លើម្ហូបអាហារ។ ជាលទ្ធផលពួកគេត្រូវសន្ដិសុខចាប់ជម្លៀសចេញពីសារមន្ទីរ ហើយខាងសារមន្ទីរក៏បានអះអាងផ្ទាំងគំនូរមិនបានរងការខូចខាតឡើយ។ ចុងបញ្ចប់ពួកគេនឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់