ឧបសគ្គធំៗពីក្រោយភាពជោគជ័យអាជីព DJ របស់ ម៉ៃលី​ គ្រប់គ្នាមិនធ្លាប់ដឹង

ឌីជេ ម៉ៃលី (DJ Maily) ដែលមានឈ្មោះពិតថា ឃុន វឌ្ឍានិត ត្រូវគេស្គាល់ថា ជានារីម្នាក់ពូកែច្នៃប្រឌិតធ្វើបទភ្លេង​ញាក់កន្ដ្រាក់អារម្មណ៍ បែប EDM ជាអ្វីដែលគ្រប់គ្នា ពិសេសយុវវ័យកំពុងនិយម​នាពេលបច្ចុប្បន្ន។ ទីណាមានវត្តមានរបស់ ម៉ៃលី ទីនោះតែងតែបង្កើតបរិយាកាសរាំ កម្សាន្ត ឱ្យកាន់តែសប្បាយរីករាយទៅតាមកម្មវិធីប្រគំតន្រ្ដីផ្សេងៗទាំងលក្ខណៈជាតិ-អន្ដរជាតិ ជាដើម។ 

យ៉ាងណាមិញ ពីក្រោយភាពជោគជ័យដូចសព្វថ្ងៃ ឌីជេ រាងតូចច្រឡឹងនេះ មានប្រវត្តិ​ការ​តស៊ូ​ច្រើនរាប់មិនអស់។ នាងជួបផលលំបាកជាច្រើន ដែលមនុស្សភាគច្រើនពុំធ្លាប់បានឆ្លងកាត់ ព្រោះសម័យកាលដែល ម៉ៃលី ចាប់ផ្តើមអាជីពជាឌីជេ គឺសម័យមួយដែលសង្គមមិនទាន់បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ ចំណែក ការងារជា ឌីជេ ទៀតសោត រឹតតែមិនសូវមានគេស្គាល់ និងឱ្យតម្លៃប៉ុន្មានទេ រីឯទីផ្សារការងារវិញក៏មានកម្រិត។ គេនៅចាំបានថា ច្រើនឆ្នាំមកនេះ ម៉ៃលី តែងប្រើពាក្យលើកទឹកចិត្តថា «ខ្ញុំ​ឈឺចាប់​នឹង​ភាព​បរាជ័យ ទើប​ខ្ញុំ​ជោគជ័យ​ពោរពេញ​ដោយ​មោទកភាព»។ 

ទោះជាយ៉ាងនេះក្តី កន្លងមក ឌីជេ រូបស្រស់​មិនធ្លាប់លម្អិតឱ្យដឹងពីផលលំបាកដែលនាងជួបប្រទះទាំងស្រុងឡើយ ទើបថ្មីៗនេះប៉ុណ្ណោះ ដែលនាងបានជីកកកាយប្រវត្តិតស៊ូរបស់ខ្លួនឯងក្នុងកិច្ចសម្ភាសន៍មួយ ដោយក្នុងនោះនាងបានរៀបរាប់ប្រវត្តិការតស៊ូរបស់ខ្លួនឯងខ្ទេចខ្ទីគ្មានសល់ឡើយ។ ម៉ៃលី ទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលគេទម្រាំអាចក្លាយខ្លួនជា ឌីជេ ម្នាក់ដែលមានកេរ្តិ៍បោះសំឡេងដូចសព្វថ្ងៃនេះ ហើយវារឹតតែពិបាក ព្រោះខ្លួនជាមនុស្សស្រី ទៅចាប់យកអាជីពការងារមួយនេះ។ 

ឌីជេ ស្រីខ្មែរកំពុងល្បីល្បាញក្នុង និងក្រៅប្រទេសនេះរៀបរាប់ថា ឧបសគ្គធំបំផុតក្នុងអាជីពនេះ គឺ៖

ទី១ ជាមនុស្សស្រី ធ្វើការជាឌីជេនៅពេលយប់ 

ទី២ ស្រលាញ់អាជីពដែលថ្មីសន្លាងចំពេល គ្មានគ្រូ គ្មានសាលា គ្មានស្គាល់អ្នកចេះជំនាញនេះ ចំណែកទីផ្សារក៏គ្មាន ដូច្នេះហើយ ម៉ៃលី ត្រូវរៀនសូត្រជំនាញនេះដោយខ្លួនឯងតាមរយៈអនឡាញ ដូចជា យូធូប (YouTube) ជាដើម ដើម្បីស្វែងរកភាពជាខ្លួនឯង រួចទើបស្វែងរកសាលា និងជួបគ្រូតាមក្រោយ។ ក្រោយ​មកការងារក៏ត្រូវឈ្មុសឈ្មុលរកខ្លួនឯង ព្រោះពេលនាងចាប់ផ្តើម ការចាក់ជីឌី នៅមិនទាន់ជាទីពេញនិយមឡើយ។ 

ទី៣ គំនិតនៃតន្រ្តី Concept Music របស់នាង ដែលបង្ហាញពីភាពជាខ្លួនឯងរបស់ គឺស្ថិតក្នុងទម្រង់អន្តរជាតិ ប៉ុន្តែទីផ្សារក្នុងស្រុកថ្មី ហើយនៅមានកម្រិត ដូច្នេះវាពិបាកដែលធ្វើឱ្យគេទទួលយកអ្វីដែលជាខ្លួនយើង។

គិតមកទល់ពេលនេះ ម៉ៃលី តស៊ូក្នុងអាជីព ឌីជេ រយៈពេលជិត១០ ឆ្នាំហើយ។ កត្តាសំខាន់ជំរុញឱ្យនាងនៅតែតស៊ូ ធ្វើអ្វីដែលខ្លួនឯងស្រលាញ់ដល់សព្វថ្ងៃនេះ គឺភាពតស៊ូ ភាពឈឺចាប់ ការឆ្លងកាត់ការលំបាកជាច្រើនជំរុញឱ្យយើងទៅដល់ភាពជោគជ័យ មួយទៀតគឺ មនុស្សជុំវិញខ្លួន និងអ្នកមានអាជីពដូចគ្នា។

បច្ចុប្បន្ន ឃុន វឌ្ឍានិត ហៅ​ ឌីជេ ម៉ៃលី ជាឌីជេស្រីល្បីឈ្មោះម្នាក់ក្នុង និងក្រៅប្រទេស។ នាងមានទីផ្សារខ្ពស់ រាប់ចាប់តាំងពីកម្មវិធីតូចធំក្នុងស្រុកដល់កម្មវិធីអន្តរជាតិ។ ម៉ៃលី ត្រូវគេចាត់ទុកជាបុគ្គលគំរូល្អម្នាក់សម្រាប់យុវវ័យជំនាន់ក្រោយ ឱ្យហ៊ានតាមចាប់ក្តីស្រម៉ៃរបស់ខ្លួន បើទោះបីជាត្រូវជួបផលលំបាកក៏មិនគួររាថយនោះដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ