​​​​​​នរណាមិនរំភើប! ព្រះនាង ជេនណា ទម្លាយថា ថេណា ជា Idol ក្នុងព្រះទ័យ

ព្រះ​នាង ​នរោត្តម ជេន​ណា​ បាន​ទម្លាយ​ប្រាប់ថា ​​​​ថេ​ណា​ ជា​ Idol​ ក្នុង​ព្រះ​ទ័យ​​របស់​ទ្រង់​ នៅ​ក្នុង​​កម្មវិធី​សម្ពោធ​ម៉ាក​ទូរស័ព្ទ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ​​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បក​ស្រាយ​ចម្រៀង​រួម​គ្នា​​មាន​ចំណងជើង​ថា​ «លួច​ស្នេហ៍​ដួង​ច័ន្ទ​»។

នរ​ណា​មិន​រំភើប ​សុខ​ៗ​​ក្លាយ​ជា ​​Idol ​ក្នុង​ព្រះ​ទ័យ​របស់​ព្រះ​នាងតូច​ ជេន​ណា​​ ហើយ​បានឮ​ចេញ​ពី​មាត់​របស់​ទ្រង់​ដោយ​ផ្ទាល់​ទៀត​។​ កាល​ពី​​ពេល​ថ្មី​ៗ​​នេះ​ នៅ​ក្នុង​កម្ម​វិធី​នៃ​ការ​បើ​សម្ពោធ​ទូរស័ព្ទ​​ Oppo ជំនាន់​ថ្មី ដោយមាន​ការ​​យាង​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សែរាជវង្ស​អង្គ​នេះ ព្រម​ទាំង​​ម្ចាស់​បទ «​កង់​សា​គួរ»​​ ​ហើយ​អ្នក​ទាំង​ពីរ​​បាន​ឡើង​បក​ស្រាយ​ចម្រៀង​រួម​គ្នា​​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​ ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា ​«លួច​ស្នេហ៍​ដួង​ច័ន្ទ»​។

បទ​ចម្រៀង​មួយ​បទ​នេះ​ដែរ​ព្រះ​នាង​តូច​បក​ស្រាយ​បាន​យ៉ាង​ពីរោះ​ អម​ជាមួយ​ការ​ឆ្លើយ​ឆ្លង​យ៉ាង​រណ្ដំ​ពី​សំណាក់​​​ ថេ​ណា​ ធ្វើ​ឱ្យ​ចម្រៀង​បទ​នេះ​ស្ដាប់​ហើយ​ឡើង​​មាន​​អារម្មណ៍​អណ្ដែត​អណ្ដូង​​ម្ដង​។​ អ្វី​ដែល​កាន់​តែ​​កាន់​តែ​រំភើប​​នោះ​គឺ​ គ្រាន់​តែ​បក​ស្រាយ​​ចម្រៀង​​ចប់​ភ្លាម​ព្រះ​នាង ​ជេន​ណា​ បាន​​ទម្លាយ​ប្រាប់​ថា​តារា​ចម្រៀង ថេ​ណា ​គឺជា ​Idol ​ក្នុង​ព្រះ​ទ័យ​របស់​ទ្រង់​ ធ្វើ​ឱ្យ​សា​មី​ខ្លួន​អៀនផង រំភើប​មិន​ស្ទើរ​នោះ​ទេ​ក្រោយ​ទទួល​បាន​ឃ្លា​ពាក្យ​មួយ​នេះ​។​​​​​​​​​​​​

វីដេអូព្រះនាងបកស្រាយចម្រៀង​រួមជាមួយ​ថេណា៖https://www.facebook.com/CheaVannarithOfficial/videos/1458487044799888

​គួរ​បញ្ជាក់​ថា​តា​រា​ចម្រៀង​ថេ​ណា ​និង​ព្រះ​នាង ​ជេន​ណា​​ ជា​ទូត​សុឆន្ទៈ​របស់​ទូរស័ព្ទ​ដៃ ​​​Oppo​ ​នៅ​កម្ពុជា​។​ ក្រៅ​ពី​អ្នក​ទាំង​ពីរ​ក៏​មាន Miss Grand Cambodia 2022 កញ្ញា ពេជ្រ​វត្តី​សា​រ៉ាវឌី, រ៉េត ស៊ូ​ហ្សា​ណា​ និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម