រឿងថ្មីដ៏កក្រើកនៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ គឺ Dispatch បានទម្លាយព័ត៌មាន Karina សមាជិកក្រុមនារី Aespa កំពុងសេពគប់ជាមួយតារាប្រុស Lee JaeWook។

យោងតាមប្រភព Dispatch បានឲ្យដឹងថា តារាប្រុសស្រីមួយគូនេះកំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែម។ អ្នកទាំងពីរថែមទាំងចំណាយពេលវេលាជាមួយគ្នាអំឡុងពេលចូលរួមកម្មវិធី Prada Fashion Show កាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ។ បើទោះជារវល់ការងារយ៉ាងណា ក៏អ្នកទាំងពីរអាចចំណាយពេលវេលានៅជាមួយគ្នាបានដែរ អំឡុងពេលនៅទីក្រុង សេអ៊ូល និង Milan។

បើតាមប្រភពដដែលបានឲ្យដឹងថា ស្នេហារបស់អ្នកទាំងពីរគឺជួបភ្លាមស្រឡាញ់ភ្លែត។ ថ្វីបើបច្ចុប្បន្ន Karina ស្នាក់នៅផ្ទះជុំគ្នាជាមួយសមាជិក Aespa ផ្សេងទៀត ប៉ុន្ដែអ្នកទាំងពីរក៏នៅតែឆ្លៀតពេលវេលាជួបគ្នាតាមដែលអាចធ្វើបាន។ Karina ត្រូវបានប្រទះឃើញនៅក្បែរផ្ទះរបស់តារាប្រុស Lee JaeWook នៅពេលយប់អាធ្រាត្រទៀតផង។

សម្រាប់ដំណឹងទាក់ទងស្នេហានេះដែរ ខាងផលិតកម្ម SM និង C-Jes Studios មិនទាន់ចេញឆ្លើយតប ឬបញ្ជាក់អ្វីឡើយ។ ដូច្នេះមានតែរង់ចាំតាមដានបន្ដទៀតទាំងអស់គ្នា៕






















































Account
Security
Favourite Content