នាថ្ងៃ សៅរ៍ទី ១០ ខែ កុម្ភៈ កន្លងទៅព្រះនាង នរោត្តម ជេនណា និងព្រះរាជវង្សានុវង្សនៃសម្ដេចក្រុមព្រះនរោត្តមចក្រពង្ស បានយាងបង្គំចូលគាល់ហ្លួងយាយទួតព្រះវររាជមាតាជាតិ នៅព្រះរាជដំណាក់គន្ធបុប្ផា នាព្រះបរមរាជវាំង ។

ក្នុងឱកាសនៃការយាងចូលគាល់ និងក្រាបថ្វាយបង្គំព្រះវររាជមាតាជាតិសម្ដេចយាយទួត ព្រះនាង នរោត្តម ជេនណា និងព្រះរាជវង្សានុវង្សបានសម្ដែងនូវក្ដីរំភើបឥតឧបមា និងបានក្រាបថ្វាយព្រះពរហ្លួងយាយទួត សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរសូមឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ។ ក្រឡេកមកមើលការរៀបចំខ្លួន និងសំលៀកបំពាក់ដែលទ្រង់ នរោត្តម ជេនណា បានគ្រងចូលរួមនៅក្នុងការយាងចូលគាល់សម្ដេចយាយទួតគឺមានភាពសមសួន និងស្រស់ស្អាតជាខ្លាំង។ មិនតែប៉ុណ្ណោះ កាយវិការរបស់ទ្រង់ក៏ទន់ភ្លន់ជាទីគាប់ប្រសើរនៃភ្នែកមហាជន និងសក្ដិសមបំផុតនៃសែរាជវង្ស។







ទោះព្រះនាងតូចជេនណាមានព្រះជន្មនៅវ័យក្មេងពិត តែអត្តចរិត និងការរៀបចំខ្លួនរបស់ទ្រង់ក្នុងវត្តមានចូលរួមក្នុងកម្មវិធីធំៗពិតជាស្រស់ស្អាត និងមានភាពសមសួនខ្លាំងណាស់។ បើនិយាយពីចំណេះដឹងព្រះនាងក៏អាចប្រើប្រាស់ និង និយាយភាសាបរទេសបានយ៉ាងល្អផងដែរ ដែលនេះពិតជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតរបស់កម្ពុជា៕
























Account
Security
Favourite Content