មិនភ្លេចផ្អែមល្ហែម! គូស្នេហ៍តារាល្បីថៃ ៤ គូបង្ហោះរូបអួតអ្នកគ្មានគូក្នុងថ្ងៃ បុណ្យក្ដីស្រឡាញ់

ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យក្ដីស្រឡាញ់ មនុស្សជាច្រើនបានចំណាយពេលសាងអនុស្សាវរីយ៍ ឬជួបជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់មិនថា គូស្នេហ៍ ក្រុមគ្រួសារ ឬមិត្ដភក្ដិឡើយ។ ក្រឡេកមកមើលគូស្នេហ៍ល្បីៗទាំង ៤ គូក្នុងប្រទេសថៃ ក៏ចំណាយពេលនៅជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនក្នុងឆ្នាំថ្មីនេះ ថែមទាំងបង្ហោះរូបភាពបង្អួតអ្នកគាំទ្រធ្វើឲ្យគេច្រណែនគ្រប់ៗគ្នា។

១.Yaya និង Nadech

នេះជាឆ្នាំទី ១២ ដែលគូស្នេហ៍ល្បីមួយគូនេះបានសេពគប់គ្នា។ មិនខុសពីឆ្នាំមុនៗ អ្នកទាំងពីរក៏បានចំណាយពេលវេលាផ្អែមល្ហែមនៅជាមួយគ្នា និងជ្រើសមិនណាត់ជួបនៅខាងក្រៅឡើយ ផ្ទុយទៅវិញគឺធ្វើម្ហូបនៅផ្ទះជួបជុំគ្នា និងបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាតជាគូ។

២.Kimberly និង Mark Prin

នេះជាឆ្នាំដំបូងដែលគូស្នេហ៍នេះចំណាយពេលក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់ជាមួយគ្នាបន្ទាប់ពីក្លាយជាគូស្វាមីភរិយាពេញសិទ្ធិ។ អមជាមួយផ្កាកុលាបក្រហមមួយបាច់ ក្នុងឈុតបែបគូស្នេហ៍ពណ៌ស Kimberly និង Mark Prin មើលទៅស្រស់ស្អាត និងជាគូស្នេហ៍សមគ្នាឥតខ្ចោះមួយ។

៣.Baifern និង Nine

ជាគូស្នេហ៍ដែលមើលចិត្ដថ្លើមគ្នាជាច្រើនឆ្នាំទើបដាច់ចិត្ដប្រកាស់ពីទំនាក់ទំនងស្នេហាជាសាធារណៈ។ នេះជាឆ្នាំទី ២ ដែលអ្នកទាំងពីរចំណាយពេលវេលារួមគ្នាក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់យ៉ាងផ្អែមល្ហែម។ អ្នកទាំងបានថតរូបបង្ហាញពីភាពស្អិតល្មួត និងមើលទៅគួរឲ្យស្រឡាញ់ខ្លាំង ខណៈមហាជន អ្នកគាំទ្រច្រើនសង្ឃឹមថាអ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗ។

៤.Aff និង Nonkul

បើទោះជាមានវ័យខុសគ្នាដល់ទៅ ១៦ ឆ្នាំ តែគូស្នេហ៍មួយគូនេះគឺផ្អែមល្ហែមខ្លាំងមិនចាញ់គូស្នេហ៍ដទៃនោះទេ។ នេះជាឆ្នាំទី ១ ដែល Aff និង Nonkul បានចំណាយពេលវេលាជាមួយគ្នាក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់ មិនតែប៉ុណ្ណោះថែមទាំងមានវត្ដមានកូនស្រីតូចរបស់ Aff ផងដែរ។ អត្ថន័យបទចម្រៀងដែល Aff  បានប្រើប្រាស់សម្រាប់រូបថតជួបជុំគ្នា ៣ នាក់គឺរៀបរាប់ថា៖ ខ្ញុំពិតជារីករាយណាស់នៅពេលដែលមានវត្ដមានអ្នកនៅក្បែរ។ ទង្វើរបស់តារាស្រី Aff ធ្វើឲ្យគ្រប់គ្នា នាងក៏មានចិត្ដស្រឡាញ់មិត្ដប្រុសវ័យក្មេងយ៉ាងខ្លាំង មិនខុសពីក្ដីស្រឡាញ់ដែល Nonkul បានផ្ដល់ឲ្យនាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ