សម​សួន​​​ណាស់​​​!​ ព្រះ​នាង ​នរោត្ដម ​ជេន​ណា ​​​​ក្រាប​ថ្វាយ​ព្រះ​ពរ​សម្ដេច​​យាយ​នៅ​ព្រះ​បរម​រាជ​វាំង

នា​ថ្ងៃ​​ សៅរ៍​ទី ​១០​ ខែ​ កុម្ភៈ ​​​កន្លងទៅព្រះ​នាង ​នរោត្តម ​ជេន​ណា​ និង​ព្រះ​រាជ​វង្សានុវង្ស​នៃ​សម្ដេច​ក្រុម​ព្រះ​នរោត្តម​ចក្រពង្ស​ បាន​យាង​បង្គំ​ចូល​គាល់​ហ្លួង​យាយ​ទួត​ព្រះ​វររាជ​មាតា​ជាតិ ​នៅ​ព្រះរាជ​ដំណាក់​គន្ធ​បុប្ផា ​នា​ព្រះ​បរម​រាជ​វាំង​ ។

ក្នុង​ឱ​កាស​នៃ​ការ​យាង​ចូល​​គាល់​ និង​ក្រាប​ថ្វាយ​បង្គំ​ព្រះ​វររាជ​មាតា​ជាតិ​​​​សម្ដេច​យាយ​ទួត​​​​​​ ព្រះ​នាង ​នរោត្តម​ ជេនណា ​និង​ព្រះរាជ​វង្សានុវង្ស​បាន​សម្ដែង​នូវ​ក្ដី​រំភើប​ឥត​ឧបមា​ និង​បាន​​ក្រាប​ថ្វាយ​ព្រះ​ពរ​ហ្លួង​យាយ​ទួត​ សម្ដេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​​សូម​ឱ្យ​មាន​ព្រះ​រាជ​សុខភាព​ល្អ​​បរិបូរណ៍ ​ព្រះ​ជន្មាយុ​យឺន​យូរ​ជាង​រយ​ព្រះ​វស្សា​ ។​ ​ក្រឡេក​មក​មើល​ការ​រៀប​ចំ​ខ្លួន​ និង​សំលៀក​បំពាក់​ដែល​ទ្រង់ ​នរោត្តម​ ជេនណា បាន​គ្រង​ចូល​រួម​នៅ​ក្នុង​ការ​យាង​ចូល​គាល់​សម្ដេច​យាយ​ទួត​​គឺមាន​ភាព​សម​សួន ​និង​ស្រស់​ស្អាត​ជា​ខ្លាំង​។ ​មិន​តែ​ប៉ុណ្ណោះ​ កាយ​វិការ​របស់​ទ្រង់​ក៏​ទន់​ភ្លន់​ជា​ទី​គាប់​ប្រសើរ​នៃ​ភ្នែក​មហាជន​ និង​សក្ដិសម​បំផុត​នៃ​សែ​រាជវង្ស​។​

​​​​​​​​​​​​​​​​ទោះព្រះ​នាង​តូច​ជេន​ណា​មាន​ព្រះ​ជន្ម​​នៅ​វ័យ​ក្មេងពិត តែអត្តចរិត ​​និង​ការ​រៀប​ចំ​ខ្លួន​របស់​ទ្រង់​​​ក្នុង​វត្ត​មាន​ចូល​រួម​ក្នុង​កម្ម​វិធី​ធំ​ៗ​ពិត​ជា​ស្រស់​ស្អាត​ និង​មាន​ភាព​សម​សួន​ខ្លាំង​ណាស់​។ ​​បើ​និយាយ​ពី​ចំណេះ​ដឹង​ព្រះ​នាង​ក៏​អាច​ប្រើ​ប្រាស់​ និង និយាយ​ភាសាបរទេស​បាន​យ៉ាង​ល្អ​ផង​ដែរ ​ដែល​នេះ​ពិតជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃបំផុត​របស់​កម្ពុជា​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ