គិតគូរណាស់! ទោះទៅរស់នៅអាមេរិក ងិន ម៉ារ៉ាឌី នៅតែធ្វើរឿងនេះ ដើម្បីស្ត្រីខ្មែរ

គម្រោងការចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីរបស់ ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 ជិតបានសម្រេចហើយ ក្រោយកូនស្រីបណ្តូលចិត្តនាងទទួលបាន​សញ្ជាតិជាពលរដ្ឋអាមេរិកស្របច្បាប់កាលពីពេលថ្មីៗ ខណៈដែលរូបនាងក៏កំពុងរត់ការធ្វើឯកសារ ដើម្បីចេញទៅរស់នៅទីនោះជាលក្ខណៈក្រុមគ្រួសារដែរ។

កន្លងទៅថ្មីៗនេះ Miss Universe Cambodia 2021 បានផ្តល់កិច្ចសម្ភាសន៍ឱ្យដឹងថា នាងមានគម្រោងផែនការជីវិតច្បាស់លាស់ សម្រាប់ការចាកចេញទៅរស់នៅអាមេរិក ហើយចង់បើកហាងសាឡនមួយនៅទីនោះ។ ម៉ារ៉ាឌី ថា ដោយសារតែនៅស្រុកខ្មែរនាងជាមនុស្សស្រីដែលស្រលាញ់ភាពស្រស់ស្អាត ដូច្នេះទើបចង់បើកហាងសាឡនតាមចំណូលចិត្តរបស់ខ្លួនឯង ក៏ដូចជាផ្តល់ភាពស្រស់ស្អាតឱ្យអ្នកជុំវិញខ្លួនផងដែរ។

បវរកញ្ញារាងតូចច្រឡឹងនេះបញ្ជាក់ថា ហាងសាឡនរបស់នាងអាចនឹងប្លែកជាងសាឡានផ្សេងៗបន្តិច ដោយចង់ដាក់ឈ្មោះថា Universe Salon ដើម្បីបង្ហាញឱ្យបងប្អូនរស់នៅ​អាមេរិកដឹងថា ស្ត្រីខ្មែរមានសមត្ថភាពខ្ពស់ មិនត្រឹមអាចធ្វើជាស្ត្រីមេផ្ទះ ជាអ្នកសិល្បៈប៉ុណ្ណោទេ តែស្រ្តីខ្មែរយើងក៏អាចបង្កើតអាជីវកម្មដោយខ្លួនឯង ដោយមិនចាំបាច់រស់ពឹងផ្អែកលើស្វាមីទាំងស្រុងនោះឡើយ។

ទោះបី Miss Universe Cambodia 2021 សម្រេចចិត្តលាមាតុភូមិទៅរស់នៅតាមស្វាមី តែចិត្តនាងនៅតែស្រលាញ់វិស័យសិល្បៈខ្លាំង ហើយប្រសិនមានឱកាសនាងក៏ពិចារណា​ការងារសិល្បៈណាដែលធ្វើតាមប្រព័ន្ធឌីជីថលបានទៅតាម​លទ្ធភាព និងភាពជាក់ស្តែងពេលទៅរស់នៅទីនោះ។ ដូច្នេះទើបសព្វថ្ងៃ ម៉ារ៉ាឌី សម្រុកទទួលការងារសិល្បៈផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីទុកជាស្នាដៃទៅថ្ងៃក្រោយ ព្រោះពុំដឹងថា ថ្ងៃមុននឹងទៅជាយ៉ាងណាឡើយ។

ចិត្តជាកុលស្រ្តីខ្មែរ និងជាស្ត្រីនៃចក្កវាឡកម្ពុជា ងិន ម៉ារ៉ាឌី ប្តេជ្ញារក្សាកូនស្រីឱ្យដើរតាមគន្លងប្រពៃណីខ្មែរ ជាស្រ្តីដែលមានអត្តចរិតថ្លៃថ្នូរ ស្រស់ស្អាត សុភាពរាបសារ ទន់ភ្លន់ ជារួមគឺអ្នកម្តាយរូបនេះមិនឱ្យកូនស្រីភ្លេចអត្តសញ្ញាណជាតិខ្មែរនោះឡើយ ទោះបីរស់នៅធំធាត់លើទឹកដីសហរដ្ឋអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់