បេសកកម្មទៅកូរ៉េខាងត្បូងលើកនេះ របស់ N.John មិនត្រឹមសម្ដែងក្នុងក្នុងកម្មវិធី fashion show ប៉ុណ្ណោះឡើយដោយម្ចាស់បទ «Sweet Love» បានទៅសម្ដែងក្នុងក្លឹបរាត្រី១កន្លែងនៅ SR CLUB ដែលស្ថិតនៅតំបន់ស៊ូវ៉ុន មានការចូលរួមច្រើនពីសំណាក់ជនជាតិខ្មែរ ដែលរស់នៅដើម្បីប្រកបអាជីពទីនោះ។

លើសពីការសម្ដែងធម្មតា N.John បានទាក់ទាញប្រជាប្រិយភាពបានពីសំណាក់ជនជាតិកូរ៉េខាងត្បូងយ៉ាងច្រើន ពិសេសក្រុមអ្នករាំអាជីព។ តាមរយៈវីដេអូបង្ហាញពីសកម្មភាពជាច្រើនរបស់តារខ្មែររូបនេះ លោកបានថតវីដេអូជាមួយ Dancer ប្រុសស្រីល្បីៗដោយរាំបទ «Pop Out» ដែលកំពុងសុះសាយខ្លាំងក្នុងចំណោមតារ K-Pop។ ការសម្ដែងរបស់ N.John របស់ទាក់ទាញជនជាតិខ្មែរដែលនៅពេញប្រទេសកូរ៉េ ធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីមកទស្សនាការច្រៀងរាំរបស់លោក។
សម្រាប់គោលដៅបន្ទាប់របស់កូនប្រុសទី ២ កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺចង់ពង្រីកទីផ្សារទាំងនៅកូរ៉េ និងនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការលើកឡើងរបស់លោក Pete Dinero អ្នកគ្រប់គ្រងក្រុមហ៊ុន Circa 13 Music ដែលជាទ្រនំរបស់ N.John។



លោក Pete Dinero បានបញ្ជាក់កាលពីអំឡុងជួបជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថាក្រុមហ៊ុនរបស់លោកនឹងបន្តកិច្ចសហការកាន់តែល្អជាមួយក្រុមហ៊ុនសិល្បៈកម្សាន្តរបស់កូរ៉េ ដើម្បីឲ្យ N.John មានឱកាសសម្ដែងកាន់តែច្រើននៅប្រទេសកូរ៉េ ដោយសារ ក្រុមហ៊ុន Circa 13 Music មានមហិច្ឆតាចង់ជំរុញប្រជាប្រិយភាពរបស់លោក N.John ឲ្យកាន់តែល្បីល្បាញ ក្នុងទឹកដីនៃប្រទេសកូរ៉េ និងបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា N.John នឹងអាចសហការជាមួយស្ថានទូត ក្នុងការចូលរួមសម្ដែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ដើម្បីឲ្យប្រជាជនខ្មែរបានជួប និងទស្សនាការសម្ដែងរបស់លោក។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថាបានជម្រាប N.John ថាឆ្នាំក្រោយជាឆ្នាំពិសេសនៃទំនាក់ទំនងការទូតគម្រប់ខួប ៣០ឆ្នាំរវាងប្រទេសកម្ពុជា-កូរ៉េ លោកចង់ឲ្យមានការបង្ហាញអំពីសិល្បៈចម្រៀងរួមគ្នារវាងកម្ពុជា-កូរ៉េ ដែលបញ្ចូលវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីឲ្យបណ្ដាអង្គទូត និងភ្ញៀវបរទេសបានទស្សនា និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា៕








រូបភាព៖ SR CLUB
















































Account
Security
Favourite Content