ក្រោយអវត្តមាន Zhao Lusi ម្ចាស់ភាគហ៊ុនបន្តចាកចេញពី Galaxy Cool Entertainment

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រុមហ៊ុនដែលជាម្ចាស់ភាគហ៊ុនចំនួន ៥ បានដកហ៊ុនពីទីភ្នាក់ងារ Galaxy Cool Entertainment បន្ទាប់ពី Zhao Lusi បានសម្រេចចិត្តផ្លាស់ប្ដូរទ្រនំថ្មី ព្រោះបញ្ហាចម្រូងចម្រាស់ផ្ទៃក្នុង។

យោងតាម ​​Tianyancha ដែលជាវេទិកាព័ត៌មានអាជីវកម្មក្នុងស្រុកចិន ទីភ្នាក់ងារ Galaxy Cool Entertainment ដែលដើមឡើយមានម្ចាស់ភាគហ៊ុនចំនួន ៨ បច្ចុប្បន្នមានអ្នកកាន់កាប់ភាគហ៊ុនត្រឹមតែ ៣ប៉ុណ្ណោះ ខណៈការចាកចេញនេះក៏បានផ្លាស់ប្ដូរអ្នកដឹកនាំសំខាន់ៗនៅក្នុងក្រុមហ៊ុនផងដែរ។

ការដកហ៊ុននេះកើតឡើង ក្រោយពី Zhao Lusi បានចាកចេញពីទីភ្នាក់ងារខាងលើ ព្រោះបញ្ហាជម្លោះ។ ជាក់ស្ដែងដើមហេតុពីក្រោយនោះ គឺគួររំឭកដល់ការបង្ហោះនៅលើគណនី Weibo របស់តារាស្រីវ័យ ២៧ឆ្នាំ កាលពីខែសីហា កន្លងទៅ ដោយនាងបានចែករំលែកថា ព្រោះតែនាងបានធ្លាក់ខ្លួនឈឺធ្ងន់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទើបទីភ្នាក់ងារបានបង្ខំឱ្យនាងបញ្ចប់ការងារជាមួយនឹងក្រុមហ៊ុនមួយចំនួន ដើម្បីកាត់បន្ថយសម្ពាធ ខណៈទីភ្នាក់ងារបានសន្យថា នឹងរ៉ាប់រងលើការខូចខាត។

គ្រានោះ តារាស្រីបានចែករំលែកបន្តថា យ៉ាងណាមិញ ជាក់ស្ដែង នាងគឺជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ខណៈដែលទីភ្នាក់ងារបានឱ្យនាងបង់ប្រាក់ជាង ៤០០លានយ៉ន់ ខ្ទង់ ៥៦លានដុល្លារអាមេរិកដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ៤ឆ្នាំទៀត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានផ្ទេរប្រាក់ចំនួន ២.០៥លានយ៉ន់ ឬប្រមាណ ២៩ម៉ឺនដុល្លារអាមេរិកពីគណនីរបស់នាងដោយគ្មានការអនុញ្ញាតផងដែរ។

លុះមកដល់ដើមខែវិច្ឆិកានេះ ទើបមានការរាយការណ៍ថា តួឯកស្រីពីរឿង Love’s Ambition បានបញ្ចប់កិច្ចសន្យាជាមួយនឹង Galaxy Cool Entertainment រួចរាល់ហើយ ដោយមិនមានបង់ប្រាក់សំណងអ្វីទេ។ បន្តដោយថ្ងៃទី៨ ខែតែមួយ ទើបនាងបានប្រកាសចាប់ផ្ដើមជាមួយទីភ្នាក់ងារថ្មីជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រ គ្រាកំពុងប្រគំតន្រ្តីអបអរដល់ថ្ងៃកំណើតរបស់នាងផ្ទាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ



Leave a Reply

Your email address will not be published.Required fields are marked *