ប្រធាន​ Miss Grand បកស្រាយរឿងបង្ខំ​ឱ្យ​បវរកញ្ញា​ប្រឡងជាប់ទៅ Live ​លក់ផលិតផល

ក្នុង​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត Miss Grand International 2023 កាលពី​ពេលថ្មីៗនេះ លោក​ Nawat Itsaragrisil បាន​ផ្តល់​បទសម្ភាសន៍​ជាមួយសារព័ត៌មានពាក់ព័ន្ធករណីយក Miss Grand ដែលប្រឡងជាប់​ទៅ Live លក់ផលិតផល​​។

ក្នុងនោះ ប្រធានក្រុមហ៊ុន Miss Grand International បាននិយាយថា៖ “ខ្ញុំសុំទោសដែលនិយាយថាកម្មវិធីតាមទូរទស្សន៍ពេលនេះបាត់បង់ឥទ្ធិពលបណ្តើរៗ និងលែងមានការចាប់អារម្មណ៍ដូចមុនហើយ ដូច្នេះហើយ យើងត្រូវតែដើរទៅមុខជានិច្ច។ ខ្ញុំចង់ឱ្យបវរកញ្ញាបានរៀនអ្វីថ្មីៗ មិនថា​ជាការ​លក់ផលិតផល ​ឬ​ Live វីដេអូនោះ​ទេ។ របៀបនៃការទទួលយកការ​កម្សាន្តរបស់ទស្សនិកជន​កំពុង​ផ្លាស់ប្តូរ​ហើយពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វីដដែលៗ​នោះទេ”។

ចែករំលែកអំពីលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសនារីដើម្បីគ្រងមកុដ Miss Grand International 2023 លោក ណាវ៉ាត់ មានប្រសាសន៍ថា បេក្ខនារីត្រូវមានជំនាញដូចជា ទំនាក់ទំនងជាភាសាបរទេស និងត្រូវតាមលក្ខណៈវិនិច្ឆ័យ 3B ដែលរួមមាន៖ Body (រាងកាយ); Beauty (សម្រស់)និង Brain (បញ្ញា) ។

កាលពីឆ្នាំ ២០២២ បន្ទាប់ពី Miss Grand International បានបញ្ចប់ បេក្ខភាពកំពូលទាំង ១០ ត្រូវចេញមុខ live លក់ផលិតផលដូចជា អាហារក្រៀម គ្រឿងអលង្ការ និងគ្រឿងហុងស៊ុយ ជាដើម តាមសំណើរបស់អ្នករៀបចំ។ សកម្មភាព​នេះ​បាន​បង្កឱ្យ​មាន​មតិចម្រូងចម្រាសជាច្រើនបណ្តាញ​សង្គម។ ទស្សនិកជនខ្លះបាន​លើក​ឡើង​ថា អ្នក​រៀបចំ​កម្មវិធី MGI បាន​កេងចំណេញលើបវរកញ្ញា ដោយជំនួសឱ្យការទៅធ្វើកម្មវិធីសប្បុរសធម៌ ជួយសហគមន៍ និងចូលរួមព្រឹត្តិការណ៍ធំៗ បវរកញ្ញា​បែរជាត្រូវចំណាយពេលជាច្រើន​មក Live លក់អីវ៉ាន់​ទៅវិញ។

យ៉ាងណាមិញ ក៏មាន​មតិ​ខ្លះ​បង្ហាញការយល់ឃើញវិជ្ជមាន​ចំពោះលក្ខខណ្ឌ​នេះ​ដែរ ព្រោះ​ក្រៅ​ពី​អាច​រក​ចំណូល​ឱ្យ​ស្ថាប័ន ការ​ធ្វើ​បែប​នេះ​ក៏​បាន​បង្រៀនឱ្យ​បវរកញ្ញា​មាន​ភាព​ក្លាហាន មិន​ខ្មាសអៀន​នឹង​ការ​ប្រកប​របររកស៊ី ដែល​នឹង​ជា​ប្រយោជន៍​សម្រាប់​ពួក​គេ​ទៅថ្ងៃអនាគត។

ថ្មីៗនេះ ក្នុងក្របខណ្ឌ Miss Grand Thailand ឆ្នាំ ២០២៣ លោក Nawat Itsaragrisil ក៏បានស្នើឱ្យបេក្ខនារីចូលប្រកួតធ្វើការ Live វីដេអូដើម្បីលក់ផលិតផលរបស់ស្ថាប័ន Miss Grand ដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន