ដឹងទេទីតាំងទាំង ៣ «បុណ្យភូមិលើកទី១០» នៅឯណាខ្លះ?

ឆ្នាំនេះ នឹងក្លាយជាឆ្នាំទី១០ ហើយដែល «បុណ្យភូមិ» ត្រូវបានធ្វើឡើង។ ចាប់ផ្តើមដំបូង ឆ្នាំ ២០១៤ វត្តព្រែកថ្លឹងដោយមានក្រុមការងារស្ម័គ្រចិត្តតិចតូច និងមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពមួយនេះទទួលបានការគាំទ្រផុសផុសឡើងៗពីមហាជនគ្រប់ស្រទាប់វណ្ណៈ ធ្វើឲ្យមហោស្រពពង្រីកខ្លួនបានកាន់តែធំ​ និងផ្ទាំងទស្សនីយភាពកាន់តែអស្ចារ្យ។

ដោយឡែកសម្រាប់ឆ្នាំ ២០២៣នេះ មហោស្រពសិល្បៈបុណ្យភូមិ កាន់តែអស្ចារ្យដោយនៅក្នុងឆ្នាំទី ១០នេះ មហោស្រពសិល្បៈបុណ្យភូមិ នឹងធ្វើឡើង រយៈពេល ១០ ថ្ងៃ និងទៅលើទីតាំងចំនួនបី។ ហើយរយៈពេលទាំង១០ថ្ងៃនេះ នឹងត្រូវបានបែងចែកជា ៣ សប្ដាហ៍ដែលចាប់ផ្តើមពីសប្ដាហ៍សិល្បៈសម័យ  បន្តទៅសប្ដាហ៍ពិសេស និងចុងក្រោយគឺសប្ដាហ៍បុរាណ។

  • ទីតាំងទី១:សប្ដាហ៍សិល្បៈសម័យ៖ ធ្វើឡើងនៅ ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh) នៅថ្ងៃទី ១ និង២ ខែមេសា។
  • ទីតាំងទី២:សប្ដាហ៍ពិសេស ៖ សប្ដាហ៍ពិសេស នឹងធ្វើនៅ ផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅថ្ងៃទី ៣,៤,៥ និង៦ ខែមេសា។
  • ទីតាំងទី៣: សប្ដាហ៍បុរាណ៖ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ បុណ្យភូមិបានឲ្យដឹងថា នឹងធ្វើនៅ វត្តភ្នៀតសិម្ពលិ ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាវត្តដែលមានផ្ទៃដីធំជាងគេបំផុតនៅរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ៨ និង៩ ខែមេសា។

គួរបញ្ជាក់ថា ​កម្មវិធី​បុណ្យ​ភូមិ​នឹង​បើក​ឱ្យ​មហាជន​ចូលរួម​ដោយ​សេរី លើកលែងតែ​សប្តាហ៍ទី២ដែលរៀបចំ​ឡើង​​នៅ​ហ្វេ​ក​តូ​រី ភ្នំពេញ ប៉ុណ្ណោះ ដែលមានការ​លក់​សំបុត្រ​តម្លៃ ១​ម៉ឺន​រៀល ដោយសារមហោស្រពមួយនេះប្រមូលថវិកាទាំងនេះទៅត្រៀម​សម្រាប់​ការរៀបចំ​កម្មវិធី «​បុណ្យ​ភូមិ​មាន​ជើង​» ឬកម្មវិធីបុណ្យភូមិនៅតាមបណ្តាលខេត្ត​៕

https://www.facebook.com/bonnphum/videos/612731210287108/



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព