អ្នកមណ្ឌលគិរីត្រៀម! «បុណ្យភូមិមានជើង» នឹងធ្វើដំណើរទៅថ្ងៃ ២២ ដល់ ២៤ ខែវិចិ្ឆកានេះហើយ

ឆ្នាំនេះអ្នកគាំទ្រ «បុណ្យភូមិមានជើង» នឹងទទួលបានបទពិសោធន៍ដើរព្រៃ មើលដំរី ត្រជាក់​ភ្នែក​ជាមួយ​ទេសភាព​ខៀវ​ស្រងាត់ មាន​ទឹកជ្រោះ និង​អាកាសធាតុ​ត្រជាក់ ព្រម​ទាំង​បាន​ស្គាល់​ពី​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ។ អ្នក​មណ្ឌលគិរី ត្រៀម​ខ្លួន​ជួប​គ្នា មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ថ្ងៃ ២២ ដល់ ២៤ ខែ​វិច្ឆិកា​នេះ ហើយ ក្រោម​ប្រធានបទ “ការ​ពង្រឹងសមត្ថភាពកុមារ និងយុវជន​ គឺជា​ការ​កសាង​ពិភពលោក​ឲ្យ មាន​ភាព​ស្រស់​បំព្រង”។

សកល កិត្យា សហ​ស្ថាបនិក​មួយ​រូប និង​ជា​អ្នក​ដឹកនាំ​ផ្នែក​ច្នៃ​ប្រឌិត​នៃ​មហោស្រព​សិល្បៈ បុណ្យ​ភូមិ​មាន​ជើង​ឆ្នាំ ២០២៤ បាន​ប្រាប់​ពី​មូលហេតុ ដែល​ជ្រើសរើស​យក​ខេត្ត​មណ្ឌលគិរី ជា​ទឹកដី​នៃ​ការ​រៀបចំ​ពិធី​ថា «ខេត្ត​មណ្ឌលគីរី ជា​ខេត្ត​មួយ​ធំ​ជាង​គេ​ក្នុង ប្រទេស​កម្ពុជា ហើយ​ពោរពេញ​ទៅ​ដោយ​កំណប់​នៃ​ធម្មជាតិ វប្បធម៌ សត្វព្រៃ ជា​ពិសេស​សត្វ​ដំរី និង​ជនជាតិ​ដើម​ភាគតិច។ ប្រពៃណី សិល្បៈ វប្បធម៌​នៃ​ជនជាតិ​ដើម​ភាគ​តិច គួរតែ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ដោយ​ហេតុ​ថា​ពួក​យើង​ជ្រក​ក្រោម​ផ្ទៃ​មេឃ​តែមួយ ចែករំលែក​ជាតិ​សាសន៍​តែ​មួយ ហើយ​សិល្បៈ​នោះ​ប្រកប​ដោយ​រឿងរ៉ាវ​ពី​ការ​រស់នៅ​នៃ​ប្រជាជន​តំបន់​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា»។

រិទ្ធីលំអរ ពេជ្រ សហ​ស្ថាបនិក​បុណ្យ​ភូមិ បាន​ប្រាប់​បន្ថែម​ថា «ក្រៅពី​ការ​ផ្សព្វផ្សាយ ពី​វប្បធម៌ ប្រពៃណី សិល្បៈ អ្នក​រៀបចំ​ចង់​ឲ្យ​មហាជន​បាន​ឃើញ ស្គាល់ និង ចូលរួម​អភិរក្ស​នូវ​សត្វ​ដំរី​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី «សត្វ​ដំរី​ដែល​ពួន​សម្ងំ​រស់នៅ​ក្នុង​ជ្រលងភ្នំ ក៏​ត្រូវ​ការ​យកចិត្តទុកដាក់​ពី​មហាជន ព្រោះ​យើង​មិន​ចង់​ឲ្យ​សត្វ​ដ៏​ពិសេស​មួយ​នេះ​នៅ​សល់​តែ​ឈ្មោះ​ចារ​ក្នុង​ក្រដាស​នោះ​ទេ»។

សូម​បញ្ជាក់​ថា​នេះ​ជា​ឆ្នាំ​ទី២ហើយ នៃ​ការ​រៀបចំ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង​នេះ​ឡើង ដោយ​ឆ្នាំ​ទី១ ធ្វើ​ឡើង​នៅ​ខេត្ត​ក្រចេះ រយៈពេល ៣ ថ្ងៃ នៃ​ពិធី «បុណ្យភូមិមានជើង» នៅ​ទី​រួម​ខេត្ត​ក្រចេះ បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង ៤ ម៉ឺននាក់។ ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា​មាន ១១ ៤២០ នាក់ និងមានភ្ញៀវបរទេស១០៩នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ។

មហោស្រព​សិល្បៈ «បុណ្យភូមិមានជើង» រៀបចំ​ដោយ​ភ្លើងគប់ និង បុណ្យភូមិ រួម​ជាមួយ​កិច្ចសហការ​រៀបចំ​ដោយ​យូនីសេហ្វ ឧបត្ថម្ភ ដោយ កម្ពុអ៊ែរ៉ា ជាមួយ​នឹង​ការ​សហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រ​ចិត្ត «ឡេឡេដំរី» ប្រមាណ​ជាង ១០០ នាក់។ កម្មវិធី​នឹង​រៀបចំ​ចាប់​ពី​ថ្ងៃ ២២ ដល់ ថ្ងៃ ២៤ ខែ​វិច្ឆិកា ខាង​មុខនេះ សង្ឃឹម​ថា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ ដើម្បី​កម្សាន្ត និង​យល់ដឹង​ពី​វប្បធម៌​របស់​ប្រជាជន ខេត្ត​មណ្ឌលគិរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *