ក្បាច់យូហ្គាផ្ទៃមុខសាមញ្ញៗទាំង ៤ សម្រាប់អ្នកចង់បានទម្រង់មុខ V

បើទោះបីជាមានរយៈពេលយូរប៉ុណ្ណាហើយក៏ដោយ ទម្រង់មុខអក្សរ V នៅតែទទួលបានការពេញនិយមជានិច្ច។ ដើម្បីទទួលបានទម្រង់មុខស្អាតបែបនេះគឺមានច្រើនរបៀប ហើយក្នុងចំណោមនោះក៏មានការធ្វើលំហាត់យូហ្គាលើផ្ទៃមុខផងដែរ។ ជាក់ស្ដែងថ្ងៃនេះផងដែរ យើងក៏មាននូវក្បាច់យូហ្គាលើផ្ទៃមុខសាមញ្ញចំនួន ៤ ណែនាំជូនប្រិយមិត្ត៖

១. ច្បូចមាត់ស្រួចដូចត្រី៖ កាយវិការនេះនឹងជួយឱ្យសាច់ដុំមុខនៅលើថ្ពាល់ទាំងសងខាងធ្វើការដែលលំហាត់ប្រាណមួយនេះអាចជួយប្រឆាំងភាពចាស់ ធ្វើឱ្យស្បែកតឹងណែន និងពង្រួមទម្រង់មុខផងដែរ។ ចំពោះវិធីអនុវត្តន៍គឺ៖

– បិទមាត់ហើយបឺតខ្យល់ចូលពោះរហូតដល់មានអារម្មណ៍ថាថ្ពាល់ឡើងតឹង។ ហើយទប់ខ្យល់ក្នុងនោះរយៈពេលប្រហែល ១០ ទៅ ២០ វិនាទីសឹមព្រលែងខ្យល់ចេញមកវិញ។ អនុវត្ត ១០ ទៅ ១៥ ដងសម្រាប់លំហាត់មួយនេះ។

២. បំប៉ោងមាត់៖ ការធ្វើមាត់ឱ្យប៉ោងមិនត្រឹមជាស្ទាយសម្រាប់ថតរូបទេ ប៉ុន្តែក៏ជាលំហាត់ប្រាណមួយដែលអាចជួយកាត់បន្ថយជាតិខ្លាញ់ និងពង្រឹងសាច់ដុំលើផ្ទៃមុខដែរ។ ចំពោះវិធីអនុវត្តន៍គឺ៖

– បំប៉ោងថ្ពាល់ហើយយកដៃបិទបបូរមាត់។ បន្ទាប់មកប្រើដៃសង្កត់ទៅលើថ្ពាល់មួយចំហៀងហើយសង្កត់រុញទៅម្ខាងប្រហែល ៣ វិនាទីសឹមប្ដូរមកម្ខាងទៀត។ អាចអនុវត្តបែបនេះពី ១០ ទៅ ២០​ ដង។

៣. ហាមាត់ឱ្យធំ៖ លំហាត់ប្រាណនេះមានប្រសិទ្ធភាពជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ។ លើស​ពី​នេះ​ទៅ​ទៀត ក្បាច់យូហ្គានេះក៏អាចជួយបន្តឹងនូវស្បែកដែល​យារ​ធ្លាក់​នៅ​តំបន់​ចង្កា និង​ក​ផង​ដែរ។ ចំពោះវិធីអនុវត្តន៍គឺ៖

– បិទភ្នែកហើយបើកឱ្យមាត់ឱ្យធំ ហើយធ្វើឡើងវិញប្រហែលចំនួន ១០ ដងដើម្បីឆាប់ទទួលបានប្រសិទ្ធភាព។

៤. ម៉ាស្សាឆ្អឹងថ្គាម៖ ចលនាមួយនេះអាចជួយឱ្យសាច់ដុំ ក និងឆ្អឹងថ្គាមរបស់ធ្វើការ ដើម្បីពង្រួមទម្រង់មុខ និងស្បែកភ្លឺថ្លាឡើងវិញ។ ចំពោះវិធីអនុវត្តន៍គឺ៖ – សម្លឹងទៅមុខ ហាមាត់ឱ្យធំ និងធ្វើការម៉ាស្សាលើឆ្អឹងថ្គាមថ្នមៗជារាងរង្វង់ពីឆ្វេងទៅស្ដាំចំនួន ១០ ជុំរួចប្ដូរមកពីស្ដាំទៅឆ្វេងម្ដង។ ធ្វើចលនាបែបនេះប្រហែល ១០ ដងជារៀងរាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ