ឡូញ កេងហុង ថារវាងថតរឿងខ្លីៗរបស់ខ្លួនឯង និងកុនពិត ខុសគ្នាខ្លាំងណាស់!​​​

អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកនិយមប្រើប្រាស់កម្មវិធី Tik Tok ពិតជាស្គាល់ច្បាស់ តារាសម្តែង និងជាអ្នកផលិតវីដេអូខ្លីវ័យក្មេង ឡូញ កេងហុង ហៅកឺកឺ ដែលភាគច្រើនលោកតែងផលិតវីដេអូខ្លីៗធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចក្អាកក្អាយ។

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើបណ្តាញសង្គម និងមានគេឯងស្គាល់ច្រើនតាមរយៈវីដេអូខ្លីប្លែកៗ លោកទទួលបានឱកាសធំមួយ ដោយលោកត្រូវផលិតកម្ម LD Entertainment ទុកចិត្តជ្រើសរើសជាតួអង្គសំខាន់ម្នាក់ក្នុងរឿងខ្នាតធំ «ក្រឡអីហ្នឹង» វគ្គ៣ ដោយលោកសម្តែងជាតួអង្គជំនាន់កូនជាមួយតារាល្បីៗជាច្រើននាក់ផ្សេងទៀតដូចជា ម៉េងឈុន អាង សុជាតា ហៅឈូឈូ ទីងតុង ជាដើម។ 

ប្រាប់ឱ្យដឹងក្នុងថ្ងៃក្នុងសម្ភោធរឿងខ្នាតធំ «ក្រឡអីហ្នឹង» វគ្គ៣ កេងហុង ថា នេះជាស្នាដៃរឿងខ្នាតធំទីមួយរបស់លោក ព្រោះកន្លងមកលោកធ្លាប់តែថតរឿង និងវីដេអូឃ្លីបខ្លីៗប៉ុណ្ណោះ។ វាពិតជាប្លែក និងមានផលលំបាកច្រើន តែលោកសប្បាយចិត្តខ្លាំងដែលបានភ្លក់រសជាតិថ្មីប្លែក ក្នុងរឿងខ្នាតធំបែបនេះ។ បើប្រៀបធៀបរវាងអ្វីដែលលោកធ្វើ និងការថតរឿងខា្នតធំ គឺខុសគ្នាខ្លាំងមែនទែន ព្រោះភាពយន្តត្រូវសម្រិតសម្រាំងខ្លាំង មិនមែនដូចដែលលោកធ្វើទេ។ 

និយាយដល់ការងារសិល្បៈ សព្វថ្ងៃ កេងហុង រវល់ខ្លាំងមែនទែនស្ទើររកពេលសម្រាកគ្មាន ចំណែកប្រាក់កម្រៃទទួលបានក៏ច្រើនជាងមុនដូចគ្នាដែរ។ តួយ៉ាង ខណៈស្នាដៃរឿងខ្នាតធំដំបូងកំពុងចាក់បញ្ចាំងតាមរោងកុន លោកក៏មានគម្រោងទទួលថតរឿងខ្នាតធំថ្មីមួយទៀតដែរ តែពេលនេះនៅមិនទាន់ច្បាស់ការនៅឡើយ។ ក្រៅពីនេះ គឺលោករវល់ខ្លាំងលើការផលិតភាពយន្តខ្លួនឯង ព្រោះត្រូវចំណាយពេលកាត់ និងសរសេរឆ្អឹងរឿង។ 

ទោះបីជាការងារសិល្បៈហូរចូលមកច្រើនពេញៗដៃក៏ពិតមែន តែក្នុងនាមអ្នកផលិតវីដេអូខ្លីៗ កេងហុង នៅមានគោលដៅធំ ២ ទៀតដែលចង់បានបំផុតនៅពេលនេះ នោះគឺ​ រកអ្នកឧបត្ថម្ភ  (Sponsor)  និងព្យាយាមស្វែករកអ្នកឧបត្ថម្ភពីផេកបន្ថែមទៀត។ ឆ្លៀតឱកាសនេះ ឡូញ កេងហុង ហៅកឺកឺ សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលតែគាំទ្រវីដេអូសម្តែងរបស់លោក ហើយលោកសង្ឃឹមថា គ្រប់គ្នានឹងពេញចិត្តស្នាដៃសម្តែងរបស់លោកក្នុងរឿង «ក្រឡអីហ្នឹង» វគ្គ៣ ហើយទៅទស្សនារឿងនេះឱ្យបានគ្រប់ៗគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ