ឈ្នះ​ទាំង​សម្រស់​និង​សមត្ថភាព! មាន​​ចំណុច​អស្ចារ្យ​ច្រើន​យ៉ាង​នេះ ទើប​បវរកញ្ញា​ប្រេស៊ីល​ បាន​ក្លាយ​​ជា​​ម្ចាស់​មកុដ Miss Grand 2022

បវរកញ្ញាប្រទេសប្រេស៊ីល Isabella Menin បាន​ក្លាយ​ជាអ្នក​គ្រងមកុដបវរកញ្ញា Miss Grand អន្តរជាតិ ប្រចាំឆ្នាំ២០២២ ក្រោយពីបានយកឈ្នះបេក្ខនារីមកពី៦៧ប្រទេស ក្នុង​ការ​ប្រកួត​ដែល​បានធ្វើឡើងនៅឯប្រទេសឥណ្ឌូណេស៊ី ។

មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្អាត​ទាក់ទាញ ប៉ុន្តែ​ Menin ក៏​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ផង​​ដែរ​សម្រាប់​សមត្ថភាព​របស់​នាង ព្រម​ជាមួយ​ជីវប្រវត្តិ​ដ៏ល្អ។ កើត និងធំធាត់នៅទីក្រុង Marilia ប្រទេសប្រេស៊ីល Isabella មាន​បទពិសោធន៍​ជាមួយ​កម្មវិធីប្រកួតសម្រស់តាំង​ពី​​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ មុនពេលឈ្នះពាន Miss Grand Brazil ឆ្នាំ ២០២២ នាងបានឈ្នះតំណែង Miss Student of Marília និង Miss Teen International កាលពីឆ្នាំ២០១៣។

មានដើមកំណើតប្រេស៊ីល និងកាត់អ៊ីតាលី Menin អាចនិយាយ​បាន​ច្រើន​ភាសាដូចជាព័រទុយហ្គាល់ អេស្ប៉ាញ អង់គ្លេស បារាំង និងអ៊ីតាលី។ នាង​ចូល​ចិត្ត​ការ​សម្ដែង ច្រៀង និង​ថតរូប ​ព្រម​ទាំង​បានបង្កើតអង្គការមួយដែលមានឈ្មោះថា Beyond Project ដែល​គាំទ្រ​សមាគម​សម្រាប់ជនពិការនៅក្នុងប្រទេសប្រេស៊ីល។

Isabella ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Westminster Business ទីក្រុងឡុងដ៍ និងថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ College London ។ ក្រៅពីធ្វើការជាតារាម៉ូដែលអន្តរជាតិ Isabella ក៏ធ្លាប់​មាន​តួនាទី​ជាអ្នករៀបចំផែនការនៅស្ថាប័នរៀបចំផែនការហិរញ្ញវត្ថុទីក្រុងឡុងដ៍ Thomson Tyndall ដែរក្នុងឆ្នាំ ២០២១។

ក្នុង​វគ្គ​ចុងក្រោយដែល​ជាវគ្គសំណួរ-ចម្លើយ ពិធីករ​បានសួរ​សំណួរ​ដូចគ្នា​ទៅកាន់​បេក្ខជន​កំពូល​ទាំងប្រាំ​ថា “ប្រសិន​បើអ្នកមានឱកាសផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តើអ្នកចង់បញ្ជូនសារអ្វី?”

ចម្លើយ​របស់ Menin ដែល​បាន​ឆក់​បេះដូង​គណៈកម្មការ​នោះ​គឺ “សង្គ្រាមនឹងបង្កើតស្នាមរបួស ហើយ​អ្វីដែល​យើងអាច​ធ្វើបានគឺ​ចាប់ផ្តើមធ្វើ​សកម្មភាពពិតប្រាកដ ទោះ​បីជាវាតូចក៏ដោយ មិន​ថា​ការ​អនុវត្តការទូត និង​ស្វែងយល់គ្នាទៅវិញទៅមក។ ឱ្យ​​តែយើង​រួបរួមគ្នា សង្រ្គាម និង​ស្នាម​របួសនឹងរលាយបាត់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *