បវកញ្ញា ហុងកុង ប៊ិះអស់ជីវិតក្រោយខុសបច្ចេកទេសស្ដាប់ពាក្យពេទ្យច្រឡំ

ត្រលប់ទៅកាលពីខែ មករា ឆ្នាំ ២០២២ តារាសម្ដែងស្រី និងបវកញ្ញា ហុងកុង ឆ្នាំ ១៩៨៨ គឺ Michelle Reis បានធ្វើឱ្យមហាជនស្លុតចិត្តយ៉ាងខ្លាំងក្រោយរូបនាងស្រាប់តែសន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ស្របពេលដែលក្រុមគ្រូពេទ្យត្រូវចំណាយពេលប្រមាណ ៤៨ ម៉ោងដើម្បីជួយរូបនាង។

បន្ទាប់ពីថ្ងៃកើតហេតុរូបនាងមិនដែលចេញនិយាយអ្វីពាក់ព័ន្ធនឹងជំងឺខ្លួនឡើយ ទើបកាលពីថ្មីៗ នេះរូបនាងចេញនិយាយក្នុងបទសម្ភាសន៍ប្រាប់ពីមូលហេតុពិតប៊ិះធ្វើឱ្យនាងអស់ជីវិត។ នេះបើយោងតាមប្រភពព័ត៌មាន HK01។

មែនទែនទៅ កាលនោះតារាស្រីវ័យ ៥១ ឆ្នាំរូបនេះ ស្រាប់តែមានអារម្មណ៍ថាថប់ដង្ហើមពិបាកក្នុងខ្លួន បេះដូងលោតញាប់ខុសចង្វាក់ និងមានអារម្មណ៍ច្របូកច្របល់។ រូបនាងក៏សម្រេចចិត្តទៅពិនិត្យសុខភាព និងជួបពិគ្រោះជាមួយគ្រូពេទ្យពីអាការៈខ្លួន។ ខណៈត្រលប់ទៅផ្ទះសិនដើម្បីរង់ចាំលទ្ធផលក្រោយមានអារម្មណ៍អស់កម្លាំងខ្លាំង។

ជាមួយគ្នាដែរ ស្វាមីរបស់តារាស្រីរូបនេះក៏បានទាក់ទងទៅសួរគ្រូពេទ្យពីស្ថានភាពនាងតាមរយៈសារទូរស័ព្ទ។ ជាលទ្ធផល គ្រូពេទ្យបានឆ្លើយតបថា “No Hurry” ដែលធ្វើឱ្យស្វាមីនាងយល់ច្រឡំថាអាការៈមិនធ្ងន់ធ្ងរ មិនចាំបាច់បង្ខំ ទើបបន្ដឱ្យនាងសម្រាកនៅផ្ទះសិន។

តែយ៉ាងណាមិញ ស្ថានភាពរបស់នាងគឺធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតដោយសារពាក់ព័ន្ធនឹងបេះដូង រូបនាងអាចសន្លប់រហូតដល់ស្លាប់តែម្ដង ប្រសិនបើយកមកមន្ទីរពេទ្យមិនទាន់។ រីឯពាក្យ “No Hurry” ដែលគ្រូពេទ្យចង់និយាយគឺត្រូវតែយកនាងមកព្យាបាលជាបន្ទាន់។

ក្រោយពីមួយសន្ទុះធំនៅតែមិនឃើញរូបនាងមកមន្ទីរពេទ្យទើបក្រុមគ្រូពេទ្យព្យាយាមទាក់ទងទៅជាបន្ទាន់ដើម្បីយកនាងមកព្យាបាល និងសង្គ្រោះ។ ជាសំណាង រូបនាងបានឆ្លងផុតពីគ្រោះថ្នាក់ និងភ្ញាក់ដឹងខ្លួនក្រោយសង្រ្គោះអស់រយៈពេល ៤៨ ម៉ោង។

រូបនាងបន្ថែមថា វាជាមេរៀនជីវិតមួយដែលធ្វើឱ្យនាងបំភ្លេចមិនបាន ព្រោះការធ្វេសប្រហែសបន្ដិច ក៏បង្កើតជាការយល់ច្រឡំបានយ៉ាងស្រួល ដូច្នេះគ្រប់គ្នាគួរតែប្រុងប្រយ័ត្នឱ្យបានច្រើន កុំឱ្យជួបរឿងដូចនាងត្រូវចេះសួរនាំឱ្យបានច្បាស់លាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ