«ណាំងស្បែកធំ»​ ឈុតតំណាងជាតិល្អប្រណិតរំលេចរឿងរាមកេរ្តិ៍ ត្រៀមបង្ហាញខ្លួនលើឆាកអន្តរជាតិ 

លោក យូ ថូនវណ្ណះ Mister Grand Cambodia 2022 បានកំពុងត្រៀមហោះចេញពីកម្ពុជា ដើម្បីទៅចូលរួមប្រកួតប្រជែងកម្មពិធីបុរសឯកអន្តរជាតិ Mister Grand International 2022 នៅប្រទេស TRINIDAD AND TOBAGO (ទ្វីបអាមេរិចខាងត្បូង) នៅវេលាម៉ោង៤ ល្ងាចនេះ។

បុរសឯកអន្តរជាតិដំបូងគេបង្អស់របស់កម្ពុជារូបនេះ តែងបញ្ចេញសកម្មភាពផ្សេងៗត្រៀមសម្រាប់ការប្រកួត ក្នុងនោះគេឃើញក៏មានវីដេអូណែនាំខ្លួនរបស់ Mister Grand Cambodia 2022 ផ្តោតសំខាន់ទៅលើ «វប្បធម៌ អរិយធម៌ និង​ទេសចរណ៍» ផងដែរ ក្នុងនោះ​ឈុតតំណាងជាតិដែល Mister Grand Cambodia 2022 នឹងយកទៅបង្ហាញនៅអន្តរជាតិក៏ត្រូវបើកបង្ហាញដូចគ្នាដែរ។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Mister Grand Cambodia ឱ្យដឹងថា ឈុតតំណាងជាតិដែលបេក្ខភាពកម្ពុជាត្រៀមយកទៅបង្ហាញនៅអន្តរជាតិនោះឈ្មោះថា «ណាំងស្បែកធំ»​ (ស្បែកធំ​)​ ច្នៃឡើងដោយ លោក ជួប វិចិត្រ ហៅ ស្ករគ្រាប់ (Skor Krob)។

លម្អិតឱ្យ AMS ដឹងមុននេះបន្តិច ស្ករគ្រាប់ ដែលជាអ្នកច្នៃឈុតនេះថា មូលហេតុ​លោកជ្រើសរើសល្ខោនស្រមោលស្បែកធំមកដាក់បញ្ចូលក្នុងឈុតនេះ​ គឺដោយសារលោកចង់បង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីសិល្បៈល្ខោនស្បែកធំខ្មែរ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ទៀតសោត ល្ខោនស្រមោលស្បែកធំ ត្រូវបានសាកលលោកទទួលស្គាល់ និងឱ្យតម្លៃជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ (១៦ឆ្នាំ)។

ចំណែក តួនៃឈុតស្បែកធំនោះ លើកឡើងឈុតព្រះរាមច្បាំងជាមួយទសក័ណ្ឋ ដោយលោកបានច្នៃប្រឌិត​ដំឡើងឈុតនេះតាមបែបទំនើប យកគំនិតបំផុត (inspiration) តាមតួអង្គ ២ ក្នុងរឿងរាមកេរ្តិ៍ គឺតួអង្គព្រះរាម និងតួអង្គទសក័ណ្ឋ។ តួយ៉ាង លើតួនៃសម្លៀកបំពាក់ត្រូវបែងចែកជា ២ ក្នុងនោះ ដៃខាងស្តាំមិនមានដៃអាវ តំណាងឱ្យតួអង្គព្រះរាម ដែលមើលទៅស្លូតបូត សុភាពរាបសារ អង់អាច រីឯដៃខាងឆ្វេងដែលមានដៃអាវ តំណាងឱ្យតួអង្គទសក័ណ្ឋដែលមើលទៅមានភាពកាចសាហាវ សរុបជារួមមួយតួនៃឈុតតំណាងជាតិរបស់ Mister Grand Cambodia គឺរំលេចពីរឿងរាមកេរ្តិ៍។ 

ដោយឡែក ការជ្រើសប្រើពណ៌បៃតងចាស់បែកទឹកមាស គឺដោយសារតែទូទៅតួអង្គទាំង ២ រមែងទ្រង់គ្រឿងពណ៌បៃតង តែដើម្បីឱ្យឈុតមើលទៅកាន់តែប្រណិតប្លែកភ្នែក លោកបានលាយបញ្ចូលពណ៌ទឹកមាសតាមប្រាង្គប្រាសាទអង្គរវត្តខ្មែរ ទើបតួសម្លៀកបំពាក់នៃឈុត ណាំងស្បែកធំ មើលទៅពណ៌បៃតងបែកទឹកមាសដូច្នេះ។

ក្រៅអំពីឈុតតំណាងជាតិ «ណាំងស្បែកធំ»​ ស្ករគ្រាប់ នៅមានឈុតតំណាងជាតិដ៏អស្ចារ្យមួយទៀតមុនបិទបញ្ចប់ឆ្នាំ ២០២២ នេះ ដែលឈុតនោះក៏ត្រៀមបង្ហាញខ្លួនក្នុងកម្មវិធី Miss International 2022 ដែលនឹងប្រារព្ធឡើងនៅប្រទេសជប៉ុន នៅអំឡុងខែធ្នូខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ