ភ្ញាក់ផ្អើល! កម្មវិធី MAMA ២០២២ គ្មានតារាមកពីផលិតកម្មយក្សធំមួយនេះចូលរួមសូម្បីតែម្នាក់

MAMA ឬ Mnet Asia Music Awards ជាកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំមួយដែលផ្ដោតសំខាន់លើសិល្បករក្នុងតំបន់អាស៊ី។ ជារៀងរាល់ឆ្នាំអ្នកគាំទ្រជាច្រើនតែងទន្ទឹងរង់ចាំមើលការសម្ដែងនានារបស់ក្រុមចម្រៀងដែលខ្លួនពេញចិត្ត និងគាំទ្រ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខកចិត្តនោះ ក្រុមចម្រៀងល្បីៗ ដែលស្ថិតក្រោមផលិតកម្មយក្ស SM បែរជាគ្មាននរណាម្នាក់ចូលរួមក្នុងកម្មវិធី MAMA ឆ្នាំ ២០២២។ ថ្មីៗ នេះ កម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២២ បានចាប់ផ្តើមបង្ហាញពីក្រុមសិល្បករដែលត្រូវសម្តែងក្នុងពិធីប្រគល់ពានរង្វាន់នេះ។ សម្រាប់ថ្ងៃសម្ដែងដំបូងគឺ ២៩ ខែ វិច្ឆិការួមមានដូចជាក្រុម Stray Kids, TXT, Kep1er, Hyolyn, Forestella, BIBI, NMIXX, LE SSERAFIM, JO1, KARA និងក្រុមរាំ ‘Street Man Fighter’។

សម្រាប់ថ្ងៃទី ២ វិញ គឺថ្ងៃ 30 ខែវិច្ឆិកា ក្រុមសិល្បកររួមមាន Zico, Lim Young Woong, (G)I-DLE, NiziU, INI, NewJeans, TREASURE និង (G)I-DLE ដែលនឹងត្រូវឡើងសម្ដែង។

បន្ទាប់​ពី​ MAMA ប្រកាសពីក្រុមចម្រៀងដែលត្រូវឡើងសម្ដែង ក្រុមអ្នកគាំទ្របានសង្កេតឃើញថា គ្មានតារាមកពីផលិតកម្ម SM សូម្បីតែម្នាក់ចូលរួម និងឡើងសម្ដែងឡើយ។ មែនទែនទៅ អ្នកគាំទ្រជាច្រើនហាក់មានការខកចិត្តជាខ្លាំង ព្រោះពួកគេចង់ឃើញការសម្ដែងរបស់ក្រុមចម្រៀងនារី Aespa, NCT, Taeyeon និង Girls Generation ជាដើម។ លើសពីនេះសូម្បីតែក្រុមចម្រៀងល្បីៗ ផ្សេងទៀតដូចជា BTS, Twice និង BLACKPINK ក៏គ្មានវត្តមានដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok