មហាជនដែលនិយមគាំទ្របទចម្រៀងល្បីៗក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ប្រាកដជាធ្លាប់ស្គាល់ច្បាស់តារាចម្រៀងស្រី រាងតូចច្រឡឹង មុខកូនកាត់ចិន លី អ៊ីវ៉ាធីណា ដែលជាតារាស្រីមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យកាលពីអំឡុងឆ្នាំ ២០០៣។

បច្ចុប្បន្នតារាស្រីរូបនេះហាក់មានភាពមមាញឹកខ្លាំងនៅក្នុងការផលិតបទចម្រៀងថ្មីៗដោយខ្លួនឯង ដើម្បីបង្ហោះនៅលើឆាណែលយូធូប។ យ៉ាងណាមិញ បន្ថែមពីលើការងារសិល្បៈ តារាស្រីសាច់សខ្ចីដូចបណ្តូលចេករូបនេះ ក៏មានភាពមមាញឹកខ្លាំងនៅក្នុងមុខជំនួញផងដែរ។
ហាក់ដូចនឹកអតីតកាល លី អ៊ីវ៉ាធីណា បានបង្ហោះរូបថតរំឭកអនុស្សាវរីយ៍ច្រើនសន្លឹកនៅលើអគណនីរបស់នាង ដោយភ្ជាប់ជាមួយ caption ខ្លីមួយថា «កន្លែងនេះហើយ … ជាកន្លែងដែរចេចេចាប់ផ្តើមច្រៀងដំបូងគេ … មួយថ្ងៃបានតែ3$ដុល្លាទេ … ច្រៀងខ្មែរ និងចិន …»។ រូបថត ៣ សន្លឹកដែល ធីណា បង្ហោះនេះបានបង្ហាញពីជីវិតតស៊ូក្នុងភាពជាយុវវ័យ តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈដែលទទួលបានប្រាក់កម្រៃបន្តិចបន្តួចពីការច្រៀងរហូតក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ថែមទាំងត្រូវបានមហាជនស្រលាញ់ និងគាំទ្រ។ យ៉ាងណាមិញ តារាស្រីរូបនេះនៅតែស្ថិតក្នុងដួងចិត្តហ្វេនៗរបស់នាងមកដល់សព្វថ្ងៃ ៕


























Account
Security
Favourite Content