សមាជិកក្រុមចម្រៀងនារីជើងចាស់ Baby V.O.X គឺ Miyoun បានបង្ហាញខ្លួនក្នុងកម្មវិធី Noldun Unnie 2 និងបាននិយាយរំឭកដល់ពេលវេលាដែលនាងនៅក្មេងជាតារាចម្រៀងខេប៉ុប។
តារាស្រី Miyoun បាននិយាយដល់ពេលវេលាឈឺចាប់ និងលំបាកមួយចំនួនកំឡុងពេលផ្សព្វផ្សាយជាតារាចម្រៀង។ នាងបានលើកឡើងថា៖ បច្ចុប្បន្ន នាងមិនមានបញ្ហាអ្វីឡើយ តែបើរំឭកដល់ពេលវេលានៅក្មេង នាងភ័យខ្លាចមិនហ៊ានសូម្បីតែមើលសម្លៀកបំពាក់សិស្សសាលារបស់ខ្លួន។


នាងបានបន្ដថា៖ ភាពភ័យខ្លាច និងពេលវេលាលំបាកជាច្រើនធ្វើឲ្យនាងស្ទើរគ្មានការចងចាំកំលុងពេលនាងមានអាយុពីចន្លោះ ២០ ឆ្នាំ ដល់ ៣០ឆ្នាំ។ មែនទែនទៅ នាងស្ទើរតែមិនដឹងថាខ្លួនធ្លាប់បានធ្វើអ្វីខ្លះ។
កាលពីឆ្នាំ ២០១៣ Miyoun ធ្លាប់ទម្លាយថា៖ នាងបានទទួលការគំរាមសម្លាប់ពីអ្នកស្អប់ ជាពិសេសពួកគេធ្លាប់បានផ្ញើកាំបិតតូចៗ ឡាម ដាក់ក្នុងប្រអប់ដើម្បីមានបំណងចង់ឲ្យនាងមុតដៃពេលបើកប្រើប្រាស់។ បើយោងតាមសម្ដីរបស់សមាជក Kim E-z ធ្លាប់បានលើកឡើងថា៖ Baby V.O.X ធ្លាប់មានបញ្ហាច្រើន និងធ្លាប់មានអ្នកស្អប់ជាច្រើនតាមរករឿងដល់កន្លែងទិញអីវ៉ាន់។ ធ្លាប់មានម្ដង មានអ្នកស្អប់ច្រើនជាង ២០០ នាក់បានដេញតាមទម្លុះទ្វារ និងកញ្ចក់ដើម្បីតាមរករឿងសមាជិកក្នុងក្រុមពេលកំពុងទិញកាដូអនុស្សាវរីយ។



គួរបញ្ជាក់ថា Miyoun ជាសមាជិកក្រុមចម្រៀងនារីកូរ៉េល្បីជំនាន់ទី ១ Baby V.O.X។ ក្រុមចម្រៀងមួយនេះមានបទល្បីៗ និងគុណភាពជាច្រើន ប៉ុន្ដែដោយសារជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាជាមួយតារាប្រុស Moon Hee Joon រូបនាង និងក្រុមចម្រៀងទទួលបានការរិះគន់យ៉ាងខ្លាំង និងក្លាយជាក្រុមតារាចម្រៀងនារីត្រូវបានប្រជាជនកូរ៉េជាច្រើនស្អប់។ រំឭកដល់កាលនោះ Baby V.O.X ត្រូវបានគេរាយការណ៍ថា មានអ្នកស្អប់ជិត ២ លាននាក់៕

























































Account
Security
Favourite Content