Will Smith អរគុណ ឈិន ឡុង ដែលបានចិញ្ចឹម អប់រំកូនប្រុសពៅរបស់ខ្លួន

ថ្មីៗនេះតារាសម្តែងអាមេរិក Will Smith បានអបអរខួបកំណើត ៧០ ឆ្នាំរបស់កំពូលតារាក្បាច់គុន Jackie Chan ឬ ឈិន ឡុង ជាមួយនឹងសារដ៏រំជួលចិត្តលើ Instagram ដោយបានកោតសរសើរចំពោះឥទ្ធិពលល្អៗដែលតារាជើងចាស់រូបនេះបានបន្សល់ទុកឱ្យគ្រួសាររបស់​លោក តាំងពីកូនប្រុសពៅរបស់លោកគឺ Jaden Smith បានរួមសម្ដែងជាមួយ ឈិន ឡុង ក្នុងរឿង “The Karate Kid” កាលពីឆ្នាំ២០១០។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹករបស់កូនប្រុស និងឈិន ឡុង តារាសម្ដែង Will Smith បានសរសេរថា៖ “រីករាយថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំ ដល់ My Guy @jackiechan!! លើសពីការបង្កើតខ្សែភាពយន្តច្រើនរឿងដែលខ្ញុំចូលចិត្ត និងឈុតឆាកអស្ចារ្យៗជាច្រើន​​ក្នុង​ភាព​យន្ត ខ្ញុំ​ក៏សូម​អរគុណ​គាត់ខ្លាំងបំផុត​សម្រាប់​ការ​ជួយចិញ្ចឹមអប់រំ Jaden។ ពេលវេលារបស់យើងជាមួយលោកនៅទីក្រុងប៉េកាំងក្នុងកំលុងពេលថតរឿង Karate Kid បានបន្សល់ទុកនូវឥទ្ធិពលជាអមតៈសម្រាប់គ្រួសាររបស់យើងទាំងមូល។ ពួកយើងសូមជូនពរលោកជាមួយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត”។

ក្នុងឱកាសខួបកំណើតនេះដែរ (ថ្ងៃទី៧ ខែមេសា) លោក ឈិន ឡុង ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបង្ហាញពីអារម្មណ៍ដឹងគុណដែល «អាចរស់ដល់ចាស់បាន» ជាពិសេសបន្ទាប់ពីលោកបានប្រើប្រាស់រាងកាយយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនឆ្នាំមកនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានប្រាប់អ្នកគាំទ្រកុំឱ្យព្រួយបារម្ភអំពីរូបថតថ្មីៗរបស់លោកជាមួយសក់ស្កូវសំព្រុស ដោយពន្យល់ថាលោកគ្រាន់តែធ្វើខ្លួនឱ្យមើលទៅចាស់សម្រាប់ថតខ្សែភាពយន្តថ្មីប៉ុណ្ណោះ។

លោកបានបន្ថែមថា៖ “ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែមានឆន្ទៈក្នុងការសាកល្បងនូវអ្វីដែលថ្មីសម្រាប់ភាពយន្ត មិនថាវាជារឿងដ៏លំបាក ឬការផ្លាស់ប្ដូររូបរាងសម្រាប់តួអង្គនោះទេ។ ខ្ញុំប្រឡូកក្នុងអាជីវកម្មកម្សាន្តអស់រយៈពេល ៦២ ឆ្នាំមកហើយខ្ញុំក៏រីករាយគ្រប់​ពេល​វេលា ព្រោះ​ខ្ញុំមាន​សំណាង​ដែល​នៅ​តែអាច​ថតរឿងដល់​សព្វ​ថ្ងៃ”។ ជាចុងបញ្ចប់ លោកបានអរគុណអ្នកគាំទ្រសម្រាប់សារជូនពរក្នុងខួបកំណើតរបស់លោក និងបានជូនពរឱ្យគ្រប់គ្នាមានក្ដីសុខ និងសុខភាពល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ