កងទ័ពកូរ៉េខាងត្បូង លុបមាតិកាដែលមានវត្តមាន Cha Eun-woo ចេញ បន្ទាប់ពីផ្ទុះរឿងអាស្រូវគេចពន្ធ

តារាចម្រៀង និងសម្ដែងកូរ៉េ Cha Eun-woo ដែលកំពុងជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងគេចពន្ធសរុបចំនួន ២០ ពាន់លានវ៉ុន (ប្រហែល ១៤ លានដុល្លារ) កំពុងប្រឈមមុខនឹងផលប៉ះពាល់ទាំងក្នុងវិស័យឯកជន និងរដ្ឋ ដោយចុងក្រោយនេះស្ថាប័នកងទ័ពបានចាប់ផ្ដើមលុបវីដេអូដែលមានវត្តមានរូបលោកចេញពីបណ្ដាញផ្សព្វផ្សាយរបស់ខ្លួនហើយ។

សកម្មភាពរបស់ក្រសួងការពារជាតិកូរ៉េ ដែលធ្លាប់បានប្រើប្រាស់រូបភាព Cha Eun-woo យ៉ាងទូលំទូលាយក្នុងយុទ្ធនាការទំនាក់ទំនងសាធារណៈកាលពីពេលកន្លងទៅ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដកខ្លួនឱ្យឆ្ងាយពីតារារូបនេះ ចំពេលដែលមានការរិះគន់កាន់តែខ្លាំងពីសាធារណជនជុំវិញការចោទប្រកាន់ខាងលើ។

កាលពីថ្ងៃពុធ ទី២៨ ខែមករា ទីភ្នាក់ងារសារព័ត៌មានការពារជាតិបានលុបវីដេអូទាំងអស់ដែលមានវត្តមានលោក Cha ចេញពីប៉ុស្តិ៍ YouTube ផ្លូវការរបស់ខ្លួនគឺ KFN។ កន្លងមក លោកបានបង្ហាញខ្លួនក្នុងវីដេអូចំនួន ៤ ក្នុងស៊េរីដែលមានឈ្មោះថា “The Day’s Military Story”។

បន្ទាប់ពីបានចូលបម្រើកងទ័ពកាលពីខែកក្កដាឆ្នាំមុន លោក Cha Eun-woo បានចូលរួមក្នុងកម្មវិធី “The Day’s Military Story” ក្នុងនាមជា “អ្នករៀបរាប់សាច់រឿង” កាលពីខែមុន ដោយបាននិយាយពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងយោធា។

វីដេអូចុងក្រោយបង្អស់របស់លោក បានលើកឡើងពីសាច់រឿងរបស់វរសេនីយ៍ឯកកងទ័ពអាមេរិក Dean Hess ដែលបានជួយជម្លៀសកុមារកំព្រាសង្រ្គាមជាង ១០០០ នាក់ទៅកាន់កោះ Jeju ក្នុងអំឡុងសង្រ្គាមកូរ៉េ។

គិតត្រឹមថ្ងៃពុធនេះ វីដេអូទាំងនោះមិនអាចចូលមើលបានទៀតឡើយ ខណៈដែលទីភ្នាក់ងារសារព័ត៌មានការពារជាតិមិនបានផ្តល់ការពន្យល់ណាមួយចំពោះការសម្រេចចិត្តនេះទេ។

ព្រឹត្តិការណ៍ខាងលើបានកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថា សមាជិកក្រុម ASTRO រូបនេះត្រូវបានភ្នាក់ងារពន្ធដារជាតិជូនដំណឹងអំពីការវាយតម្លៃពន្ធលើប្រាក់ចំណូលបន្ថែមដែលមានទឹកប្រាក់សរុប ២០ ពាន់លានវ៉ុន។

អាជ្ញាធរពន្ធដារសង្ស័យថា លោកបានកាត់បន្ថយបន្ទុកពន្ធរបស់ខ្លួនតាមរយៈការចុះកិច្ចសន្យាសេវាកម្មគ្រប់គ្រងតាមរយៈក្រុមហ៊ុនក្រដាស (Paper Company) ដែលចុះបញ្ជីក្រោមឈ្មោះម្ដាយរបស់លោក ដែលអនុញ្ញាតឱ្យប្រាក់ចំណូលនោះត្រូវបង់ពន្ធក្នុងកម្រិតទាបជាងអត្រាពន្ធលើប្រាក់ចំណូល ៤៥ ភាគរយនោះ ប្រហែល ២០ ភាគរយ។

ស្របពេលភាពចម្រូងចម្រាសនេះផ្ទុះឡើង ម្ចាស់ពាណិជ្ជកម្មនានាដូចជា ធនាគារ Shinhan និងម៉ាកផលិតផលថែរក្សាស្បែក Abib ក៏បានលុបវីដេអូដែលមានវត្តមានរូបលោកចេញពី YouTube និងបណ្ដាញផ្សព្វផ្សាយផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Cha Eun-woo បានចេញលិខិតសុំទោសជាសាធារណៈកាលពីថ្ងៃចន្ទ តាមរយៈបណ្តាញសង្គម Instagram ដោយលើកឡើងថា លោក “ពិតជាមានការសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលបានបង្កឱ្យមានការព្រួយបារម្ភ និងការខកចិត្តដល់មនុស្សជាច្រើន” ហើយលោកក៏បានសុំការអភ័យទោសដោយភាពស្មោះត្រង់ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *