តារាសម្ដែងកូរ៉ជាច្រើនពិតមានភាពល្បីល្បាញ និងទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រជុំវិញពិភពលោក។ តែក្នុងចំណោមតារាកូរ៉េល្បីៗ ទាំងអស់ គឺមានតារាសម្ដែង ៣ រូបត្រូវបានគេរាយការណ៍ ត្រូវបានប្រជាជនចិនជាច្រើនមិនពេញចិត្ដ ថែមទាំងជាប់ក្នុងបញ្ជីខ្មៅថែមទៀត។ មូលហេតុដូច្នេះហើយ ធ្វើឲ្យតារា ៣ រូបនេះលែងមានទីផ្សារក្នុងប្រទេសចិន។
១.Song HyeKyo



Song HyeKyo ជាតារាស្រីម្នាក់ដែលមានភាពល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រជាច្រើនចូលចិត្ដផងដែរ។ នាងបានបង្ហាញខ្លួនក្នុងភាពយន្ដចិន “The Grandmaster” ជាមួយតារាចិនល្បីៗ ដូចជា Zhang Ziyi, Tony Leung, Huang XiaoMing និងផ្សេងៗ។ តែរូបនាងចាប់ផ្ដើមត្រូវប្រជាជនចិនរិះគន់ ក្រោយត្រូវបានគេរាយការណ៍ នាងមានចរិតក្រអើតក្រទម និងមានចរិតជាតារាឆ្មើង។ កំលុងពេលនាងធ្វើការនៅប្រទេសចិន នាងបានស្នើស្នាក់នៅសណ្ឋាគារថ្លៃ និងត្រូវមានអង្គរក្ស ៨ នាក់ ចាំការពារនាង ២៤ ម៉ោង។ នាងត្រូវជិះរថយន្ដដែលការពារគ្រាប់កាំភ្លើង ជាពិសេសនាងមិនជួបជាមួយអ្នកកាសែតឡើយ។ រឿងមួយនេះ ចាប់ផ្ដើមធ្វើឲ្យទីផ្សាររបស់នាងក្នុងប្រទេសចិន ចាប់ផ្ដើមធ្លាក់ចុះ។ ថែមទាំងមានពាក្យចចាមអារ៉ាមថា នាងត្រូវជាប់ក្នុងបញ្ជីខ្មៅរបស់ប្រទេសចិន ផងដែរ។
២.Lee Minho



មិនខុសពីតារាស្រី Song HyeKyo តារាប្រុស Lee Minho ក៏ត្រូវបានគេរាយការណ៍ថា ត្រូវប្រជាជនចិនជាច្រើនមិនពេញចិត្ដ ដោយសារអត្ដចរិតឆ្មើង និងក្រអឺតក្រទម។ លោកបានទាមទារប្រាក់ឈ្នួលថ្លៃខ្លាំងក្នុងការថតផ្សព្វផ្សាយផលិតផល ឬរឿង ជាពិសេសគឺមានសំណូមពរច្រើន ដែលធ្វើឲ្យភាគីខាងក្រុមហ៊ុនចិន ពិបាកធ្វើការជាមួយខ្លាំង។ នេះជាហេតុផល ដែលតារាប្រុស Lee Minho ស្ទើរមិនដែលលេចមុខក្នុងពាណិជ្ជកម្ម ឬរឿងភាគរបស់ប្រទេសចិនឡើយ។
៣.Jang Nara



Jang Nara គឺជាតារាស្រីកូរ៉េម្នាក់ដែលមានភាពល្បីល្បាញខ្លាំង ក្នុងប្រទេសចិន។ នាងធ្លាប់សម្ដែងជាតួឯក ក្នុងរឿងជាច្រើនរបស់ប្រទេសចិន។ រឿងភាគ “My Bratty Princess” ក្នុងឆ្នាំ ២០០៥ ធ្វើឲ្យនាងទទួលបានភាពល្បីល្បាញខ្លាំង។ នាងត្រូវបានប្រជាជនចិន លើកឡើងថាជាតារាស្រីដែលមានសម្រស់ស្អាតខ្លាំង។ នាងក៏ជាតារាស្រីក្រៅប្រទេសម្នាក់ដែលបានបង្ហាញខ្លួនក្នុងបទប្រពៃណីរបស់ប្រទេសចិន សម្រាប់ផ្សព្វផ្សាយ កីឡាអូឡាំពិក ប៉េកាំង ក្នុងឆ្នាំ ២០០៨។ នាងត្រូវបានប្រជាជនចិនស្អប់ខ្លាំង នៅពេលដែលនាងបាននិយាយក្នុងបទសម្ភាសន៍មួយថា៖ នៅដែលនាងអស់ប្រាក់ នាងតែងតែត្រឡប់ទៅប្រទេសចិនវិញ។ បើទោះជាតារាស្រីរូបនេះ បានចេញមុខសុំទោសជាសាធារណៈ តែនាងមិនទទួលបានការអភ័យទោសពីប្រជាជនចិនឡើយ៕























Account
Security
Favourite Content