ចាប់ដៃសហការគ្នាម្ដងទៀត! ត្រលប់មកវិញលើកនេះ Kim Woobin និង Suzy សម្ដែងបែបរឿងកំប្លែង

ក្រោយសម្ដែងរឿងរួមគ្នាក្នុងឆ្នាំ ២០១៦ “Uncontrollably Fond” តារាប្រុស Kim Woobin និងតារាស្រី Suzy កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។ ប៉ុន្ដែអ្វីដែលធ្វើឲ្យមហាជនហាក់មិនអស់ចិត្ដនោះ គឺចុងបញ្ចប់នៃរឿងមិនបានជួបជុំគ្នា ដែលធ្វើឲ្យអ្នកទស្សនាខ្លះឈឺចិត្ដរហូតដល់សម្រក់ទឹកភ្នែក។ ជារឿយៗ អ្នកទស្សនាតែងសំណូមពរឲ្យតារាប្រុសស្រីមួយគូនេះ ចាប់ដៃសម្ដែងរួមគ្នាម្ដងទៀត ដើម្បីព្យាបាលរបួសចិត្ដរបស់អ្នកទស្សនារឿង  “Uncontrollably Fond”។

កន្លងផុតទៅជិត ៧ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំ ២០២៣ តារាប្រុស Kim Woobin និងតារាស្រី Suzy ត្រូវបានគេរាយការណ៍ថា នឹងចាប់ដៃគ្នាសម្ដែងរឿងថ្មីរួមគ្នាម្ដងទៀត។ នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Netflix ក៏បានប្រកាសពីតួសម្ដែង និងការចាប់ផ្ដើមក្នុងការអានស្គ្រីបរឿង “All The Love You Wish For”។ រឿងនេះ មានការចូលរួមសម្ដែងពីតារាប្រុស Kim Woobin និងតារាស្រី Suzy អមជាមួយតារាប្រុសស្រី ច្រើនរូបរួមមាន Ahn Eun Jin, Noh SangHyun, Go Kyu Pil និង Lee JooYoung។

សម្រាប់រឿង “All The Love You Wish For” ត្រូវបាននិពន្ធដោយ Kim EunSook ដែលជាអ្នកនិពន្ធរឿងល្បីៗ ដូចជា Goblin, Mr.SunShine, Secret Garden, Descendants of the Sun និង The King: Eternal Monarch។ រឿងនេះត្រូវបង្កើតដោយក្រុមហ៊ុន Netflix និងដឹកនាំសម្ដែងដោយលោក  Lee Byung Hun។

ក្រឡេកមកមើលប្រភេទរឿងនេះវិញ ត្រូវបានរាយការណ៍ថា ជារឿងបែបកំប្លែង រ៉ូមែនទិច និងអភិនីហារ។ តារាប្រុស Kim Woobin នឹងសម្ដែងជាតួអង្គ Genie ដែលជាព្រលឹងចេញពីចង្កៀង រីឯតារាស្រី Suzy នឹងសម្ដែងជាតួអង្គ Ga Young ជានារីសាមញ្ញម្នាក់ដែលមិនសូវនិយាយស្ដី និងគ្មានអារម្មណ៍។ រឿងនេះត្រូវបានគេរំពឹងអាចនឹងបញ្ចេញនៅចុងឆ្នាំ ២០២៤ ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ