ចិត្តល្អមិនប្រែ! Kim Seon Ho បន្តបរិច្ចាគ ១០០ លានវ៉ុនជួយដល់យុវជននៅថ្ងៃកំណើតខ្លួន ក្រោយបរិច្ចាគអស់ជាច្រើននៅឆ្នាំមុនៗ

នៅថ្ងៃទី ៨ ខែឧសភា នេះតារាសម្ដែងកូរ៉េ Kim Seon Ho តួឯកប្រុសរឿង “Home Town Cha-Cha” និង “Start-up” បានប្រារព្ធខួបកំណើតគម្រប់ ៣៨ឆ្នាំរបស់ខ្លួនដោយបរិច្ចាគប្រាក់ជួយដល់យុវវ័យដែលកំពុងតស៊ូដើម្បីឯករាជ្យ។ កាកបាទក្រហមកូរ៉េបានបង្ហើបថា លោក Kim Seon Ho បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ស្មើនឹងប្រហែល ៧៣ ៣០០ដុល្លារអាមេរិក ដើម្បីជួយដល់យុវជនអាចអភិវឌ្ឍខ្លួន ដែលជាការបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់លោកកាលពីឆ្នាំមុន។

គួររំឭកថាកាលពីឆ្នាំមុន Kim Seon Ho បានជ្រើសរើសបែងចែកប្រាក់ចំណូលដែលបានមកពីកម្មវិធីជួបជុំអ្នកគាំទ្រនៅអាស៊ីឆ្នាំ ២០២៣ របស់ខ្លួន ដើម្បីគាំទ្រយុវជនក្នុងការត្រៀមខ្លួនដើម្បីឯករាជ្យក្នុងជីវិត។ កាកបាទក្រហមកូរ៉េបានប្រើប្រាស់ថវិកាចំនួន ១០០ លានវ៉ុនដែលបានបរិច្ចាគកាលពីឆ្នាំមុន ដើម្បីជួយដល់យុវជនចំនួន ១៤៦ នាក់ក្នុងទិដ្ឋភាពផ្សេងៗ រួមមានការផ្តល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារសិក្សា ថ្លៃព្យាបាល និងការលើកកម្ពស់បរិស្ថានរស់នៅរបស់ពួកគេ។ លើសពីនេះ គម្រោងសុខុមាលភាពផ្លូវចិត្តក៏ត្រូវបានអនុវត្ត ដើម្បីធានាបាននូវស្ថេរភាពផ្លូវអារម្មណ៍របស់ពួកគេផងដែរ។

បង្ហាញពីការដឹងគុណចំពោះក្រុមអ្នកគាំទ្ររបស់ខ្លួនសម្រាប់ការផ្តល់អំណោយនោះ Kim Seon Ho បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រសហគមន៍ក្នុងការសម្របសម្រួលការរួមចំណែកដ៏មានអត្ថន័យនេះ។ លោកបានលើកទឹកចិត្តដល់យុវជនវ័យក្មេងដែលចាប់ផ្តើមដំណើរឆ្ពោះទៅរកឯករាជ្យភាព ដោយបង្ហាញក្តីសង្ឃឹមថាការរួមចំណែករបស់លោកនឹងបម្រើជាជំនួយជាក់ស្តែងក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ។

ប្រធានកាកបាទក្រហមកូរ៉េលោក Kim Cheol Soo ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងអំណាចដល់យុវជនដើម្បីឱ្យពួកគេអាចក្រោកឈរប្រកបដោយទំនុកចិត្តក្នុងនាមជាបុគ្គលឯករាជ្យក្នុងសង្គម។ ស្របពេលជាមួយថ្ងៃកំណើតរបស់ Kim Seon Ho ថ្ងៃទី ៨ ឧសភានេះ ក៏ត្រូវបានទទួលស្គាល់ជាទិវាកាកបាទក្រហមពិភពលោកដែរ ដោយរំលឹកដល់ថ្ងៃកំណើតរបស់លោក Jean-Henri Dunant ស្ថាបនិកនៃចលនាកាកបាទក្រហមអន្តរជាតិ។

មុនការបរិច្ចាគជាមួយកាកបាទក្រហម Kim Seon Ho តែងតែបរិច្ចាគក្នុងថ្ងៃខួបកំណើតរបស់លោកជាមួយការប្តេជ្ញាចិត្តក្នុងការជួយដល់បុព្វហេតុសប្បុរសធម៌ ដោយកាលពីឆ្នាំមុនៗលោកបានបរិច្ចាគដើម្បីរ៉ាប់រងថ្លៃព្យាបាលសម្រាប់កុមារដែលមានជំងឺមហារីកឈាម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *