ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានបុគ្គលអ្នកសិល្បៈជាច្រើនបានបើកបង្ហាញឱ្យដឹងពីស្ថានភាពជំងឺផ្លូវចិត្តដែលពួកគេបានជួបប្រទះ ដោយភាគច្រើននៃសិល្បករដែលបានជួបបញ្ហាផ្លូវចិត្តនោះ សុទ្ធសឹងតែបានសម្រាកពីការងារសិល្បៈមួយរយៈដើម្បីព្យាបាល រួចទើបត្រឡប់មកបង្ហាញខ្លួនវិញជាធម្មតា។ គ្រប់ពេលដែលត្រឡប់វិញ គ្រប់គ្នាតែងតែចែករំលែកពីស្ថានភាពផ្លូវចិត្តរៀងៗខ្លួន និងបានចែករំលែកពីវិធីដែលពួកគេប្រើសម្រាប់ព្យាបាលថែមទៀតផង។
ខាងក្រោមជាសិល្បករខ្មែរមួយចំនួនដែលធ្លាប់សារភាពថា ធ្លាប់ជួបបញ្ហាផ្លូវចិត្តកាលពីពេលកន្លងទៅ៖
១. តារាចម្រៀងឯករាជ្យ Nikki Nikki៖ អំឡុងពាក់កណ្ដាលឆ្នាំ ២០១៨ តារាចម្រៀងឯករាជ្យរូបនេះ ធ្លាប់ប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុកថា នាងមានជំងឺបាក់ទឹកចិត្ត។ ក្នុងវីដេអូប្រមាណជាង៦ នាទី Nikki បានបញ្ជាក់ថាខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្ត បណ្ដាលឱ្យនាងធ្លាក់ខ្លួនឈឺ និងស្រកទម្ងន់នៅសល់ត្រឹម ៣៥ គីឡូប៉ុណ្ណោះ។
អំឡុងពេលកើតមានជំងឺនោះ ជីវិតនាងហាក់គ្មានសិរីសួស្ដី និងហាក់លែងមានន័យអ្វីទាំងអស់ រហូតធ្លាប់គិតធ្វើអត្តឃាតទៀតផង តែរឿងទាំងនោះ មិនមាននរណាដឹងឡើយ។ Nikki ធ្លាប់ដើរលេងរាំតាមបារ និងក្លិបពេលរាត្រី ធ្លាប់សេពសុរា ជក់បារីទៀតផង តែគ្រប់យ៉ាងមិនបានជួយឱ្យនាងធូរស្បើយទេ។ ជំងឺនេះបានជះឥទ្ធិពលលើដល់ការរស់នៅនាងយ៉ាងខ្លាំងដូចជា ឆាប់យំ មួម៉ៅ ពិបាកចិត្ត កម្សត់ និងមានអារម្មណ៍ជីវិតគ្មានន័យជាច្រើនលើកច្រើនសារ។
សម្រាប់ការព្យាបាល Nikki ណែនាំថា បើសិនអ្នកចង់យំ អ្នកកុំឃាត់យំចុះ ព្រោះថាការយំអាចជួយអ្នកបាន ក្រោយមកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជំងឺផ្លូវចិត្ត ឬក៏ពិភាក្សាជាមួយឪពុកម្ដាយ។ ការនិយាយចែករំលែកបទពិសោធន៍ ជាមួយគ្រួសារជួយអ្នកឱ្យទទួលបានគំនិតល្អៗ និងដោះស្រាយបញ្ហាជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន Nikki ហាក់ប្រសើរឡើងច្រើនពីជំងឺនេះហើយ និងមានការងារសិល្បៈពេញដៃ ថែមទាំងមានជំនួញក្រៅសិល្បៈជារបស់ខ្លួនឯងទៀតផង។

២. តារាចម្រៀង អាន គុណកូឡា៖ តារាចម្រៀងរូបនេះបានបាត់មុខពីវិស័យចម្រៀងអំឡុងឆ្នាំ ២០១៨ ដោយសារតែជំងឺបាក់ទឹកចិត្ត។ ជំងឺនេះបានកើតឡើងលើលោកអំឡុងពេលលោកធ្លាក់ប្រជាប្រិយភាព ដែលធ្វើឱ្យលោកមិនចង់ធ្វើអ្វី មិនចង់ជួបនរណា រហូតគិតថាលែងចង់ធ្វើជាអ្នកសិល្បៈទៀតផង ទោះមានខាងកម្មវិធីអញ្ជើញឱ្យចូលរួមក៏លោកបដិសេធដែរ និងធ្លាប់គិតចង់បញ្ចប់ជីវិតទាំងវ័យក្មេងទៀតផង។
សម្រាប់ការព្យាបាល គឺលោកបើកចិត្តចេញក្រៅជួបមនុស្សថ្មីៗ បានស្ដាប់ការណែនាំ ពាក្យពេចន៍ល្អៗតាមរយៈកម្មវិធីលើកទឹកចិត្ត បានធ្វើឱ្យលោកអាចក្រោកឈរ និងចាប់ផ្ដើមសាជាថ្មីបាន។ បច្ចុប្បន្ន តារាចម្រៀងរូបនេះបានត្រឡប់មកវិញហើយ ដោយចាប់ផ្ដើមចេញមុខតាមកម្មវិធីសិល្បៈមួយចំនួន លោកបានរៀបការសាងគ្រួសារ និងមានកូនម្នាក់ជាចំណងដៃ។ យ៉ាងណាលោកហាក់នៅរអាចំពោះការវិលមកកាន់អាជីពជាតារាចម្រៀងដូចពីមុន ដោយមិនទាន់ដាច់ចិត្តបញ្ចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រនៅឡើយទេ។

៣. តារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា៖ តារាស្រីរូនេះ ធ្លាប់ប្រកាសប្រាប់ថានាងមានធ្លាប់មានជំងឺផ្លូវចិត្ត ដែលវាកើតឡើងចំពោះនាងដោយសារការ Bully លើរូបរាងកាយធាត់របស់នាង។ ក្រោយប្រកាសថា កើតមានជំងឺនេះ គឺឃើញតារាស្រីរូបនេះ បានជម្នះការ Bullyទាំងនោះ ដោយចាប់ផ្ដើមហាត់ប្រាណ តមអាហារ សម្រកយករូបរាងមានសភាពតូចជាងពីមុន។
បន្ទាប់ពីឆ្លងកាត់ជំងឺនេះ កញ្ចនា បានផលិតចម្រៀងច្រើនបទបង្ហាញពីជំងឺបាក់ទឹកចិត្ត ថែមទាំងធ្វើការលើកទឹកចិត្តឱ្យអ្នកដទៃកុំឱ្យកើតជំងឺនេះដូចនាងទៀតផង។ បច្ចុប្បន្ន តារាចម្រៀងឯករាជ្យមានស្នាមញញឹម រស់នៅពោរពេញដោយក្ដីស្រលាញ់ពីមនុស្សជុំវិញខ្លួន និងបន្តផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រកញ្ញា។

៤. តារាចម្រៀងឯករាជ្យ អេដា៖ នៅពាក់កណ្ដាលឆ្នាំ ២០២១ ម្ចាស់បទ «ភ្លើង» កញ្ញា អេដា បានប្រកាសឱ្យដឹងថា នាងបានឱបនូវជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ ស្ទើរតែមួយជីវិតរបស់នាងហើយ។ អេដា មិនបានបញ្ជាក់ឱ្យដឹងពីហេតុផលដែលនាំឱ្យនាងកើតជំងឺនេះទេ តែដំណាក់កាលដែលកើតមានជំងឺនោះ គឺនាងនិយាយរកតែគូស្នេហ៍ និងមនុស្សជិតស្និទ្ធប៉ុណ្ណោះ ហើយបានសុំអនុញ្ញាតឈប់សម្រាកពីអ្វីគ្រប់យ៉ាងទាំងអស់ ថែមទាំងបានលុបចោលរូបថតពីលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីស្រ្តាក្រាមនាងទៀតផង។
ជាវិធីសាស្ត្រ អេដា បានជួបប្រឹក្សាផ្លូវចិត្តជាមួយអ្នកចិត្តសាស្ត្រ និងបានប្រើប្រាស់ថ្នាំ ដើម្បីព្យាបាល។ ពេលនេះ អេដា បានប្រសើរឡើងពីជំងឺនេះហើយ ដោយនាងបានបង្ហាញខ្លួនក្នុងសង្គមវិញជាធម្មតា និងចូលរួមកម្មវិធីផ្សេងៗដូចកាលពីមុន ជាមួយវត្តមានគូស្នេហ៍ជនជាតិបរទេសរបស់នាង។ ក្រោយជាសះស្បើយ អេដា ក៏បានចូលរួមចែករំលែកបទពិសោធន៍នៃជំងឺនេះ និងបន្ថែមជាមួយប្រធានបទBully ទៀតផង។

៥. ពិធីករ វី យ៉ារ៉ូ៖ កាលពីចុងឆ្នាំ ២០២១ ពិធីករល្បីឈ្មោះរូបនេះ បានប្រកាសលើបណ្ដាញសង្គមថាលោក មានជំងឺខ្លាចបរិយាកាសខាងក្រៅ (Anxiety)។ លោកកើតមានជំងឺនេះ ដោយសារតែមានបញ្ហាជាច្រើនទាំង បញ្ហាគ្រួសារ មិត្តភ័ក្ដិ និងស្នេហា ជាដើម រហូតក្លាយជាមនុស្សលែងចង់និយាយស្ដី ខ្លាចចិត្តអ្នកដទៃ។ ពិធីកររូបនេះលាក់អាថ៌កំបាំងជំងឺនេះប្រមាណជាង ២ ឆ្នាំមកហើយ ទម្រាំដាច់ចិត្តទៅរកអ្នកប្រឹក្សាឱ្យបានធូរស្បើយនៅឆ្នាំ ២០២១។ យ៉ារ៉ូ បានបាត់មុខពីការងារសិល្បៈមួយរយៈធំ ដោយសំងំនៅតែក្នុងផ្ទះ មិនចង់ជួបនរណា មិនចង់ធ្វើអ្វី រហូតគិតចង់សម្លាប់ខ្លួនទៀតផង។ លោកបានចំណាយពេលធ្វើដំណើរឆ្លងទ្វីប ទៅសហរដ្ឋអាមេរិក ដោយមានដំណើរកម្សាន្តតំបន់មួយដែលមានអត្រាអ្នកជំងឺបាក់ទឹកចិត្តច្រើនបំផុត ដើម្បីសិក្សាស្វែងយល់ពីការរស់នៅប្រជាជនទៅទីនោះ។
ការធ្វើដំណើរកម្សាន្តជាផ្នែកមួយនៃការព្យាបាលរបស់លោក និងផ្នែកមួយទៀតគឺលោកបានរកពេទ្យផ្លូវចិត្ត ដើម្បីប្រឹក្សា ហើយវាពិតជាទទួលបានផលពិតមែន។ ស្ថានភាពលោកពេលនេះបានប្រសើរឡើងច្រើនហើយ ដោយលោកទទួលការងារសិល្បៈវិញធម្មតា ប៉ុន្តែយ៉ាងណាលោកនៅតែស្ថិតក្នុងដំណាក់កាលព្យាបាលខ្លួនឯង និងធ្វើអ្វីឱ្យខ្លួនឯងបានប្រសើរឡើង។

៦. តារាសម្ដែងនិងពិធីការិនីកូនកាត់អាល្លឺម៉ង់ម៉ៃយ៉ា៖ ក្នុងកម្មវិធី V Talk កាលពីពេលថ្មីៗ ម៉ៃយ៉ា រៀបរាប់ថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តតាំងពីក្មេងមកម្ល៉េះ ដោយរស់នៅទាំងតូចចិត្ត តាំងពីតូចមកដល់ពេលនេះ ដោយនាងនៅតែចិញ្ចឹមចិត្តនឹករលឹកដល់ប៉ាជាខ្លាំង ដែលតែងតែនិយាយថានឹងមកជួប ប៉ុន្តែមិនដែលមកម្ដងណាសោះ ទើបធ្វើឱ្យនាងមានបញ្ហាផ្លូវចិត្តខ្លាំង។ កាលពីនៅតូច ម៉ៃយ៉ា ពុំដឹងថាខ្លួនឯងកើតជំងឺផ្លូវចិត្តនោះទេ តែគ្រប់ពេលនាងពិបាកចិត្ត គឺតែងតែសំងំនៅក្នុងបន្ទប់ ស្ដាប់ចម្រៀង ហើយគេងច្រើនជាងញ៉ាំ និងចង់នៅតែម្នាក់ឯងអត់ចង់ចេញក្រៅ ឬទៅកន្លែងមានអ្នកដទៃ តែពេលទៅជួបពេល ទើបគ្រូពេទ្យលើកឡើងថានាងប្រហែលកើតជំងឺផ្លូវចិត្ត។ ម៉ៃយ៉ា ឆាប់ភ័យ ឆាប់រំភើប ឆាប់តក់ស្លុត និងយំរាល់ថ្ងៃតែម្នាក់ឯងរហូតគេងលក់។
ម៉ៃយ៉ា ចាកចេញពីជំងឺនេះបាន នៅពេលចាប់ផ្ដើមមានការងារធ្វើ ហើយនាងងាកមកផ្ដោតលើការងារ តែយ៉ាងណានាងមិនចង់ឱ្យនរណាធ្លាក់ក្នុងស្ថានភាពជំងឺនេះឡើយ ហើយព្យាយាមហាត់ប្រាណឱ្យបានច្រើន ចេញក្រៅជួបមនុស្សជុំវិញខ្លួន រៀនទទួលបទពិសោធន៍ល្អៗ ពេលនោះជំងឺនឹងទៅចោលម្ដងបន្តិចៗ។

៧. តារាសម្តែង ឌី សូនិត្តា៖ ពាក់កណ្ដាលឆ្នាំ ២០២០ នាងបានទម្លាយឱ្យដឹងថា ធ្លាប់កើតជំងឺបាក់ទឹកចិត្តខ្លាំងដោយសារមនុស្សម្នាក់ តែនាងមិនបានបញ្ជាក់ឈ្មោះឡើយ។ តាមអ្វីដែលនាងបានបង្ហោះលើបណ្ដាញសង្គមកន្លងទៅ នាងធ្លាប់ញញឹមទាំងទឹកភ្នែក ស្រក់មក ម្ដងៗស្ទើរក្លាយជាឈាម កើតជំងឺបាក់ទឹកចិត្តក៏នៅតែស៊ូ ឈឺចាប់ រហូតដល់ឆ្អែត ឆ្អែតរហូតដល់ចាប់ផ្ដើមប្រឹងម្តងទៀតសាជាថ្មី ទម្រាំតែរកខ្លួនឯងត្រឡប់មកវិញបាន ស្ទើរតែចុះចាញ់ ម្ដងៗ។
សូនិត្តា មិនធ្លាប់រំលឹកពីរឿងនោះទៀតទេ ដោយពេលនេះនាងមានជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយកូនស្រីបណ្ដូលចិត្ត ជាដំណក់ឈាមជាមួយលោក អេឡិច ហ្សូរ៉ា។

៨. តារាចម្រៀងនិងសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ៖ អ្នកនាងបានប្រកាសប្រាប់ថា នាងមានជំងឺបាក់ទឹកចិត្តរហូតលេបថ្នាំព្យាបាល បន្ទាប់ពីជីវិតគ្រួសាររបស់ត្រូវបានបែកបាក់ នាំមកជាមួយបញ្ហាស្មុគស្មាញជាច្រើន។ អ្នកនាងបានចំណាយពេលជាច្រើនធ្វើលំហាត់ប្រាណ និងបង្ហាញសកម្មភាពវិជ្ជមានក្នុងជីវិត។
ពេលនេះនាងបានជាសះស្បើយហើយ តែអ្នកនាងធ្លាប់ឱ្យដឹងថា នាងហាក់មិនដូចពីមុនទេ ប៉ុន្តែនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូចពីមុន។

៩. តារាសម្តែង អេដវីន៖ លោកធ្លាប់ប្រកាសប្រាប់ថាលោកធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត កាលពីអំឡុងឆ្នាំ ២០២០ ដោយសាររងសម្ពាធពីគ្រួសារ បងប្អូន ស្នេហា មិត្តភ័ក្ដិ និងការងារ។ ក្រោយមកលោកក៏បានឆ្លងកាត់រឿងក្ដីក្ដាំពីសំណាក់អតីតគូស្នេហ៍ រហូតត្រូវជាប់ពន្ធនាគារទៀតផង ប៉ុន្តែពេលនេះលោកបានចេញមកវិញហើយ និងបានកំពុងសំងំធ្វើជាគ្រូហាត់ប្រាណ តែសម្រាប់ការងារសិល្បៈវិញនោះ គេនៅពុំទាន់ឃើញលោកទទួលវិញនៅឡើយទេ។

១០. ពិធីការនី Pancake៖ ពិធីការិនីរូបនេះ ធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចអំឡុងពេលស្រុកទេសកើតមានជំងឺកូវីដ១៩ដំបូងៗ។ ពេលនេះស្ថានភាព Pancake មើលទៅហាក់ធូរស្បើយបន្តិច ដោយចាប់ផ្ដើមទទួលបានការងារវិញដូចធម្មតា។

១១. ពិធីការិនី និងតារាចម្រៀង កញ្ញា សុភ័ក្រ កុសុម៉ា៖ កុសុម៉ា ធ្លាប់ប្រាប់ឱ្យដឹងថា នាងធ្លាប់មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតមានចិត្តចង់សម្លាប់ខ្លួនម្ដងៗ តែដោយសារមានកម្លាំងចិត្តពីគ្រួសារ នាងអាចក្រោកឈររឹងមាំបានមកដល់ពេលនេះ។ ពេលនេះនាងជាមនុស្សស្រីរឹងមាំម្នាក់ ជាបុគ្គលកំពុងជោគជ័យលើវិថីសិល្បៈ ថែមទាំងមានជំនួញផ្ទាល់ខ្លួនទៀតផង៕


ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកសរសេរពត៌មានផ្នែកសិល្បៈកម្សាន្តក្នុងស្រុកច្រើនឆ្នាំ រួមមាន សិល្បៈបុរាណ និង សិល្បៈសហសម័យ។ យ៉ាដា ធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដូចជា វេបសាយ និងទូរទស្សន៍។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ

រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 17/11/2026
ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 17/11/2026
ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅទីកន្លែងសំខាន់ៗទាំងនេះ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 17/11/2026
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ឬដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសម្ដងៗ ភរិយាថ្នាក់ដឹកនាំដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែក «ការទូតទន់ភ្លន់» (So

មកស្គាល់ «បិតាស្ថាបនិក» ឆ្នើមទាំង ៤ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 16/11/2026
កូនខ្មែរត្រូវចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជាឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលងផ្សារទួលទំពូង ព្រោះសម្បូរវត្ថុអនុស្សាវរីយ៍
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 16/11/2026
កាលពីថ្មីៗនេះកំពូលតារាហូលីវូដ Angelina Jolie បានបង្ហាញវត្តមានលើទឹកដីកម្ពុជាដែល ជាផ្ទះរបស់អ្នកនាង។ ក្រៅពីបានទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 16/11/2026
កាលពីរាត្រីថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ សិល្បករខ្មែរទាំងសម័យ និងបុរាណច្រើនរូបបានសម្ដែងជូនឱកាសប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 14/11/2026
ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 14/11/2026
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជាដាក់បង្ហាញសិល្បៈបុរាណខ្មែរក្នុងព្រឹត្តិការណ៍អន្តរជាតិ «ហ្វ្រង់កូហ្វូនី»
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 13/11/2026
ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើកជាផ្លូវការនាវេលាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 13/11/2026
ម្មវិធីការប្រកួត Miss Teen Icon International ២០២៦ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួលបាន
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
ព័ត៌មានសង្ខេប



































Account
Security
Favourite Content