ឈិន ឡុង ទម្លាយពីអារម្មណ៍ពិតក្រោយវ័យកាន់តែចាស់ឈានចូល ៧០ ឆ្នាំ

ឈិន ឡុង ឬ Jackie Chan ជាតារាប្រុស ហុងកុងជើងចាស់ដ៏ល្បីល្បាញម្នាក់ ខណៈទេពកោសល្យ និងស្នាដៃរបស់លោក ធ្វើឲ្យលោកក្លាយជាតារាប្រុសដ៏កំពូលម្នាក់សឹងតែគ្មានក្មេងៗ ជំនាន់ក្រោយណាអាចមកជំនួសតំណែងលោកបានឡើយ។

បច្ចុប្បន្ន តារាជើងចាស់រូបនេះមានវ័យ ៧០ ឆ្នាំហើយ។ វ័យរបស់លោកជាវ័យមួយដែលត្រូវ​សម្រាកពីការងារ និងរស់នៅដោយរីករាយក្នុងជីវិតចុងក្រោយ តែតារាប្រុសរូបនេះ នៅតែស្រឡាញ់អាជីពសិល្បៈរបស់ខ្លួន និងចង់បន្ដសម្ដែងរឿងឲ្យបានច្រើនតាមដែលអាចធ្វើបាន។

ថ្មីៗ តារាប្រុស ឈិន ឡុង បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយឈានចូលវ័យ ៧០ ឆ្នាំ ថាមនុស្សជុំវិញ និងមិត្ដភក្ដិ លោកតែងរំឭកប្រាប់ថា លោកមានវ័យ ៧០ ឆ្នាំហើយ។ លោកក៏តែងតែភ្ញាក់ចំពោះពាក្យសម្ដីអស់ទាំងនេះ។ លោកមានអាយុ ៧០ ឆ្នាំហើយ។

លោក ឈិន ឡុង បានបន្ដថា៖ បងប្រុសរបស់លោកធ្លាប់និយាយ មានឱកាសរស់រានមានជីវិត និងរស់នៅដល់ចាស់ វាជារឿងសំណាងមួយ។ ជាពិសេស ចំពោះតារាសម្ដែងដែលថតឈុតគ្រោះថ្នាក់ដូចជាលោក ពួកយើងមិនដឹងថា ជីវិតរបស់ពួកយើងអាចរស់នៅរហូតដល់ចាស់ដែរ ឬអត់។

លោក ឈិន ឡុង បានបន្ថែមថា៖ លោកជាមនុស្សដែលស្រឡាញ់ និងចូលចិត្ដសាកល្បងអ្វីដែលថ្មីៗ ដូច្នេះ លោកមិនខ្លាចការហត់នឿយឡើយ បើទោះជាមានវ័យចំណាស់។

គួរបញ្ជាក់ថា បច្ចុប្បន្នតារាប្រុស ឈិន ឡុង នៅតែបន្ដថតភាពយន្ដកុនផ្សេងៗ និងមានគម្រោងចូលសម្ដែងភាពយន្ដថ្មីជាមួយតារាប្រុស  Nicolas Tse ផងដែរ ស្របពេលដែលភាពយន្ដថ្មីរបស់លោក “A Legend” កំពុងចាក់ផ្សាយនៅក្នុងរោងកុននានា ក្នុងប្រទេសចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស