ឈិន ឡុង ចេញរិះគន់ចំៗថា តារាសម្ដែងចិនជំនាន់ក្រោយមិនចេះតស៊ូ

កាលពីពេលថ្មីៗកន្លងទៅនេះតារាសម្ដែងជើងចាស់ដែលគ្រប់គ្នាស្គាល់ថា Jackie Chan ឬ ឈិន ឡុង បានចេញមុខនិយាយចំៗដល់តារាសម្ដែងចិនជំនាន់ក្រោយៗថាមិនចេះស៊ូខ្លាចមុខខ្លាចក្រោយនិងធ្វើឫកធំចាំតែគេបម្រើឆ្វេងស្ដាំនៅកន្លែងថត។

ក្នុងបទសម្ភាសជាមួយខាង CCTV កាលពីដើមខែ មករា ឆ្នាំ ២០២២ លោកបាននិយាយថា៖  លោកមានការព្រួយបារម្ភជាខ្លាំងចំពោះវិស័យសិល្បៈចិននៅថ្ងៃអនាគត។ បើអស់ពីតារាសម្ដែងចាស់ៗទៅតើនឹងទៅជាយ៉ាងជាណា? បើភាគច្រើនធ្វើការមិនប្រឹងប្រែងអស់ពីចិត្តយ៉ាងដូច្នេះ។

តារាវ័យ ៦៧ ឆ្នាំបានបន្ដថា៖ លោកធ្លាប់បានរួមការងារជាមួយតារាវ័យក្មេងជាច្រើនដែលមិនគោរពការងាររបស់ខ្លួន ហើយពិតជាធុញថប់ខ្លាំងក្នុងការសហការជាមួយមនុស្សដែលខ្ជិលច្រអូសនិងរឹងរូស។ ពិតជាឆ្ងល់មែនទែនហេតុអ្វីបានជាពួកគេមានចរិតក្មេងខ្ចីយ៉ាងអ៊ីចឹង។

អ្វីដែលធ្វើឲ្យលោកហួសចិត្តខ្លាំងបំផុតឡើងចំហមាត់ធ្លុងនោះគឺអ្នកខ្លះខ្លាចក្ដៅ ខ្លាចបែកញើស ខ្លាចរបួស ខ្លាចគគ្រិច​ រអ៊ូច្រើន ប៉ុន្ដែចង់បានលទ្ធផលល្អនិងឈុតចេញមកឡូយទាក់ចិត្តមហាជន។ បើលោកជាអ្នកដឹកនាំគឺច្បាស់ជាដកចោលឈប់ឲ្យសម្ដែងជាក់ជាមិនខាន។

លើសពីនេះអ្នកខ្លះមកដល់កន្លែងថតយឺតជាងគេជាងឯងប៉ុន្ដែចេញទៅផ្ទះវិញលឿនស្លេវមុនគេមិនគោរពក្រុមការងារនិងអាជីពខ្លួនឯងទាល់តែសោះ។ ហើយថែមទាំងហ៊ាននិយាយក្នុងបទសម្ភាសយកមុខថាខ្លួនជាមនុស្សស្រឡាញ់ការងារទៀត។

បន្ថែមពីនេះ រឿងដែលធ្វើឲ្យលោកឡើងគ្រវីក្បាលហួសចិត្តគឺលោកធ្លាប់បានធ្វើការជាមួយតារាសម្ដែងប្រុសម្នាក់គ្រាន់តែរបួសរលាត់ស្បែកបន្ដិចក៏ស្រែកឡើងផ្អើលកន្លែងថតតែម្ដង។ រហូតដល់ក្រុមការងារទាំងមូលត្រូវឈប់និងមើលរបួសរបស់គេចុងក្រោយក៏សុំសម្រាកមិនថត។ មិនតែប៉ុណ្ណោះតារាប្រុសម្នាក់នោះគឺខ្លាចគ្រប់យ៉ាងសឹងតែធ្វើអ្វីមិនកើត។

លោកបានបន្ដថា៖ សម័យនេះពិតជាពិបាករកតារាសម្ដែងដែលខិតខំប្រឹងអស់ពីចិត្តណាស់ពោលអាងលើរូបសម្រស់តែមិនព្រមខិតខំប្រឹងប្រែងដោយចង់បានភាពល្បីល្បាញស្រួលៗមិនធ្វើអ្វីសោះ ហើយបើចង់ឲ្យអាជីពខ្លួនជោគជ័យនិងក្លាយខ្លួនជាតារាដែលគេមិនអាចបំភ្លេចបានគឺមិនអាចធ្វើអត្ដចរិតធុនៗនេះទេ។

ជាចុងក្រោយ លោក ឈិន ឡុង ក៏បាននិយាយថា៖ លោកមិនបានសុំឲ្យតារាទាំងអស់នោះសម្ដែងទាំងប្រថុយជីវិតដូចកាលជំនាន់មុនឡើយព្រោះបច្ចេកវិទ្យាសម័យនេះគឺកាន់តែទំនើប CG ពិតជាជួយសម្រាលបានច្រើន។ ប៉ុន្ដែសុំឲ្យតារាទាំងអស់នោះចេះគោរពការងារខ្លួនឯង ស្គាល់ថាអ្វីជាការសម្ដែងពិតប្រាកដមិនធ្វើឲ្យរួចតែពីដៃ។ ជាពិសេសធ្វើវាចេញពីចិត្តនិងក្ដីស្រឡាញ់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន