ដួង ម៉ានិច្ច ផ្គើនកាន់តែខ្លាំង ខណៈមហាជនខ្លះរិះគន់ ខ្លះគាំទ្រ

ក្រឡេកមកមើលកញ្ញា ដួង ម៉ានិច្ច វិញនោះក៏មិនខុសពីអ្នកសិល្បៈផ្សេងទៀតដែលតែងតែបង្ហោះសកម្មភាព និងរូបភាពពួកគេជារៀងរាល់ថ្ងៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែមានអ្វីថ្មីប្លែកមកចែកជូនទស្សនិកជនជានិច្ច។ មិនតែប៉ុណ្ណោះ កញ្ញា ក៏ជាតារាម្នាក់ដែលក្លាហានហ៊ានបញ្ចេញយោបល់ លើរឿងរ៉ាវដែលកើតឡើងក្នុងសង្គមនាពេលបច្ចុបន្នផងដែរ ពិសេសរឿងរ៉ាវផ្សេងដែលកើតមានឡើងលើបុគ្គលអ្នកសិល្បៈដូចគ្នា ដូចជាករណី ពិធីការនី ជីមមី ត្រូវមហាជនរិះគន់លើការស្លៀកសម្លៀកបំពាក់បុរាណទៅថតនៅឆ្នេរសមុទ្រកាលពីពេលកន្លងទៅជាដើម។ តែអ្វីដែលប្លែក និងគួរឱ្យចាប់អារម្មណ៍នោះគឺ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកញ្ញា ដួង ម៉ានិច្ច ឬអ្នកប្រើប្រាស់ហ្វេសប៊ុកដាក់រហស្សនាមថា ម៉ាក់និច្ច បង្ហោះរូបភាពកាត់ត និងរូបភាពការតុបតែងឈុតសម្លៀកបំពាក់បែបប្លែកៗ មិនតែប៉ុណ្ណោះសូម្បីកាយវិការក្នុងរូបថតរបស់នាងក៏មើលទៅបែបប្លែកៗផងដែរ។ អ្វីដែលគេកត់សម្គាល់ គ្រប់សកម្មភាពរបស់ ម៉ាក់និច្ច ត្រូវបានអ្នកហ្វេនៗអ្នកប្រើប្រាស់បណ្តាញតាមដានជាប្រចាំ ដោយក្នុងចំណោមហ្វេនៗទាំងនោះ មានទាំងអ្នកគាំទ្រ ប៉ុន្តែខ្លះទៀតក៏ចេញមុខមករិះគន់យ៉ាងចាស់ដៃចំពោះអ្វីដែលនាងបង្ហោះទាំងនោះ ដោយចាត់ទុកថាកញ្ញាហាក់កំពុងផ្គើននឹងអ្វីរឿងរ៉ាវដែលកើតមានក្នុងសង្គមនាពេលបច្ចុប្បន្ន ខណៈអ្នកគាំទ្ររបស់នាង បានចាត់ទុកទង្វើរបស់ ម៉ាក់និច្ច ជារឿងកំប្លុកកំប្លែង។

ថ្មីៗនេះទៀតសោធន៍ តារាស្រីរាងស្រឡូន ដួង ម៉ានិច បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅក្នុងអាងហែលទឹក ដោយនាងបានស្លៀកសារ៉ុងខ្មែរងូតទឹក ក្នុងអាងហែលទឹក ដើម្បីបង្ហាញអ្នកពូកែទើស និងអ្នកពូកែរិះគន់ អ្នកស្លៀកប៊ីគីនីហែលទឹក។ គេមិនសូវឃើញមានអ្នករិះគន់លើកញ្ញា ដួង ម៉ានិច្ច ចំពោះរូបថតស្លៀកសារ៉ុង ងូតទឹកក្នុងអាងហែលទឹកនោះទេ ដោយមានតែហ្វេនៗរបស់នាងដែលចូលមក Comment លេងសើច បែបផ្ចាញ់ផ្ចាលគ្នាប៉ុណ្ណោះ។ តែយ៉ាងណា កន្លងទៅធ្លាប់មានការរិះគន់ពីមហាជនជាច្រើនលើសកម្មភាព និងការស្លៀកស៊ិចស៊ីរបស់កញ្ញា។ 

យ៉ាងណាមិញ មិនមែនតែតារាស្រី ដួង ម៉ានិច្ច ម្នាក់នោះទេដែលរងការរិះគន់ពីមហាជន សិល្បករ សិល្បការនី ផ្សេងៗទៀតសុទ្ធសឹងតែធ្លាប់រងការរិះគន់ដូចគ្នាដែរ តែខ្លះក៏ស្ងាត់បាត់ទៅ ខ្លះទៀតក៏នៅតែបន្តសកម្មភាពជារឿយៗ ហើយការរិះគន់ក៏នៅតែបន្តមានជាដ៏រាប។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន